Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ពលករខ្មែរនៅថៃ ជាង ៦ម៉ឺននាក់ បានចុះឈ្មោះសុំធ្វើ លិខិតឆ្លងដែន ក្នុងតម្លៃអនុគ្រោះ ត្រឹមជាង៤០ដុល្លារ

$
0
0

ខេត្តត្រាត, ប្រទេសថៃ៖ រយៈពេលត្រឹមជាងមួយខែប៉ុណ្ណោះ មន្រ្តីរាជរដ្ឋាភិបាលកម្ពុជា បានបំពេញសំណុំបែបបទ ធ្វើលិខិតឆ្លងដែនជូនពលករខ្មែរ ដែលកំពុងបំពេញការងារនៅក្នុងប្រទេសថៃ ដោយខុសច្បាប់ បានប្រមាណជា ៦ម៉ឺននាក់ហើយ ក្នុងចំណោមពលករខ្មែរគ្មានលិខិតឆ្លងដែនប្រមាណជា ៧០ម៉ឺននាក់។ លិខិតឆ្លងដែន ដែលធ្វើ ជូនពលករក្នុងប្រទេសថៃ មានតម្លៃត្រឹមតែជាង ៤០ដុល្លារប៉ុណ្ណោះ ជាតម្លៃអនុគ្រោះខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា។

ដើម្បីជួយសម្រួលឲ្យប្រជាពលរដ្ឋខ្មែរនៅក្នុងប្រទេសថៃ កំពុងបម្រើការងារដោយខុសច្បាប់ ឲ្យទទួលបានលិខិត ឆ្លងដែន និងបែបបទផ្សេងៗអាចបម្រើការងារដោយស្របច្បាប់ និងចៀសផុតពីការទុក្ខបុកម្នេញផ្សេងៗ ពីអាជ្ញាធរ ក៏ដូចជាថៅកែជនជាតិថៃនោះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយន្តការ និង វិធានការជាច្រើនមានដូចជា ការបញ្ចុះតម្លៃធ្វើលិខិតឆ្លងដែន និងសម្រួលនីតិវិធីជាដើម។ ជាពិសេសរាជរដ្ឋាភិបាល បានចាត់មន្រ្តីក្រសួងការ ងារ និងមន្រ្តីអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មរបស់ក្រសួងមហាផ្ទៃ ចុះមកធ្វើលិខិតឆ្លងដែនជូនប្រជាពលករខ្មែរ ដោយផ្ទាល់នៅតាមបណ្តាខេត្តនានា ក្នុងប្រទេសថៃថែមទៀតផងដែរ។

លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅព្រឹកថ្ងៃសុក្រ ទី០៦ ខែកុម្ភៈ ឆ្នាំ២០១៥នេះ បានដឹកនាំក្រុមការងារ ចុះមកយកព័ត៌មានដោយផ្ទាល់នៅក្នុងខេត្តត្រាត និងខេត្តច័ន្ទបុរី។ បន្ទាប់ពីធ្វើដំណើរលើ រថយន្តអស់រយៈពេលជាង ៣ម៉ោងលើដងផ្លូវដ៏រលោងស្អាតលើទឹកដីជាប់ដែនសមុទ្រ ក្រុមការងារបានធ្វើដំណើរ ទៅដល់សាលាខេត្តត្រាតនៅវេលាម៉ោងប្រមាណ ១១ព្រឹក ដែលជាទីកន្លែងដែលមន្រ្តី និងពលករកម្ពុជាកំពុងជួប គ្នា ដើម្បីស្រង់ឈ្មោះ និងទីកន្លែងកំណើតយកទៅធ្វើលិខិតឆ្លងដែន។

ជួបជាមួយលោក សយ សុភាព ប្រកបដោយកាយវិការរាក់ទាក់ ដែលជាអ្នកព័ត៌មានលើកដំបូងចូលទៅយកព័ត៌ មានជុំវិញដំណើរការធ្វើលិខិតឆ្លងដែនជូនពលករខ្មែរនេះ លោក ប៉ា សំវឌ្ឍនៈ ប្រធានក្រុមការងារធ្វើលិខិតឆ្លង ដែនជូនពលករខ្មែរក្នុងខេត្តត្រាត បានរៀបរាប់ឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់មន្រ្តីរាជរដ្ឋាភិបាលកម្ពុជា ១០ ក្រុមមកធ្វើការលិខិតឆ្លងដែននេះ។ ក្នុងរយៈពេលជាង ១ខែក្រុមការងារទាំង ១០ក្រុម ធ្វើលិខិតឆ្លងជូនពលករ បានប្រមាណជា ៦ម៉ឺននាក់។ លោកបានបន្តថា ជាមធ្យមក្នុងមួយថ្ងៃធ្វើស្រង់ព័ត៌មាន និងទិន្នន័យពីពលករខ្មែរ ខុសច្បាប់បានប្រមាណ ១៥០នាក់ក្នុងមួយក្រុម សរុបទាំង១០ក្រុមបានជាង ១.៥០០នាក់។

លោក ប៉ា សំវឌ្ឍនៈ បានបញ្ជាក់ឲ្យដឹងថា ពលករខ្មែរម្នាក់ត្រូវចំណាយប្រមាណ ៩០ដុល្លារ ដើម្បីទទួលបានការ រស់នៅ និងធ្វើការងារដោយស្របច្បាប់។ ក្នុងនោះពលករត្រូវចំណាយ ១.៤០០បាត ស្មើនឹងជាង ៤០ដុល្លារ ដែលជាតម្លៃអនុគ្រោះរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ធ្វើលិខិតឆ្លងដែន និងចំណាយ ១.៥០០បាត ស្មើនឹង ជិត ៤៧ដុល្លារ សម្រាប់ថ្លៃទិដ្ឋាការរបស់ថៃ ក្នុងរយៈពេល ២ឆ្នាំ។  ដោយឡែកសម្រាប់ពលករ ដែលមានកូនតូច ត្រូវចំណាយជិត៤០ដុល្លារ ដើម្បីធ្វើលិខិតឆ្លងដែនជូនកូនៗរបស់ពួកគាត់។

តែទោះបីជាយ៉ាងណា បើតាមលោក ប៉ា សំវឌ្ឍនៈ តម្លៃខាងលើនេះ គឺជាតម្លៃមួយធូរថ្លៃ ព្រោះពលករខ្មែរធ្លាប់ បានចំណាយចន្លោះពី ៧.០០០ បាត ទៅ១ម៉ឺនបាត សម្រាប់ធ្វើការលិខិតឆ្លងដែន ឬប័ណ្ណការងារជាដើមតាមរយៈ មេខ្យល់ ឬអ្នករត់ការជាដើម។

ប្រធានក្រុមការងារធ្វើលិខិតឆ្លងដែនជូនពលករខ្មែរប្រចាំខេត្តត្រាតរូបនេះ ក៏បានឲ្យដឹងផងដែរថា ពលករខ្មែរនៅ ក្នុងប្រទេសថៃនាពេលបច្ចុប្បន្នមានចំនួនប្រមាណជា ៨០ម៉ឺននាក់ ក្នុងនោះប្រជាពលរដ្ឋមិនមានលិខិតឆ្លងដែន តែមានប័ណ្ណការងាមានចំនួនប្រមាណពី ៦០-៧០ម៉ឺននាក់។ រីឯប្រជាពលរដ្ឋ ដែលខុសច្បាប់គ្មានទាំងប័ណ្ណការ ងារ និងលិខិតឆ្លងដែនមានប្រមាណជា ១ម៉ឺននាក់។

បើតាម លោក ប៉ា សំវឌ្ឍនៈ ដំណើរការធ្វើលិខិតឆ្លងដែនជូនពលករខ្មែរខុសច្បាប់នេះ ប្រទេសថៃអនុញ្ញាតឲ្យធ្វើ តែរយៈពេល៣ខែប៉ុណ្ណោះ ដែលនឹងត្រូវផុតកំណត់នៅអំឡុងខែមីនា ឆ្នាំ២០១៥ខាងមុខ។ តែរយៈពេលនេះ លោក ប៉ា សំវឌ្ឍនៈ បញ្ជាក់ថា មិនអាចធ្វើបញ្ចប់ការងារជូនពលករខ្មែរ ដែលខុសច្បាប់នោះឡើយ ព្រោះមានពល ករជាច្រើនមិនទាន់បានមកធ្វើ និងមិនទាន់យល់ពីនីតិវិធីនៅឡើយ។ លោក ប៉ា សំវឌ្ឍនៈ សង្ឃឹមថា រាជរដ្ឋាភិ បាលកម្ពុជា និងថៃ នឹងមានការជជែកគ្នាពន្យារពលបន្ថែមទៀត ដើម្បីបញ្ចប់ការងារធ្វើលិខិតឆ្លងដែន បម្រើប្រ យោជន៍ជូនពលករខ្មែរ។

លោក ក៏បានឲ្យដឹងផងដែរថា ក្រោយពីការធ្វើលិខិតឆ្លងដែន និងចុះទិដ្ឋាការរួចរាល់ មន្រ្តីទូតកម្ពុជាប្រចាំប្រទេស ថៃ និងមន្រ្តីក្រសួងមហាផ្ទៃថៃ នឹងធ្វើការរួមគ្នាចែកលិខិតឆ្លងដែនទាំងអស់នេះ ជូនពលករខ្មែរដោយផ្ទាល់ដៃ។

លោក ប៉ា សំវឌ្ឍនៈ បានថ្លែងសន្យាថា ក្រុមការងារ នឹងព្យាយាមខិតខំបំពេញការងារធ្វើលិខិតឆ្លងដែន ជូនប្រជា ពលករខ្មែរនៅ ថៃ ឲ្យបានចប់រួចរាល់តាមផែនការរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីនាំមកនូវភាពស្របច្បាប់ និង ផលប្រយោជន៍ ជូនពលករ។ លោក ក៏បានអរគុណដល់ភាគីថៃ ក៏ដូចជាថៅកែក្រុមហ៊ុន ដែលបានចូលរួមសហ ការ ផ្តល់ព័ត៌មាន និងនាំយកពលករខ្មែរមកធ្វើលិខិតឆ្លងដែន។

នៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ នៅពេលរថយន្តក្រុមការងារមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ដែលដឹកនាំដោយលោក សយ សុភាព បានចូលដល់សាលាខេត្តត្រាត ប្រទេសថៃ បានសង្កេតឃើញបងប្អូនប្រជាពលរដ្ឋខ្មែរជាច្រើន បាន និងកំពុងអង្គុយត្រៀបត្រា ពលករខ្លះមានកូនតូចៗនៅក្នុងដៃផងដែរ។

ជាមួយការសាកសួរព័ត៌មានពីលោក សយ សុភាព ប្រជាពលរដ្ឋខ្មែរ ដែលអ្នកខ្លះមកពីខេត្តតាកែវ កំពង់ចាម កំពង់ធំ និង ក្នុងខេត្តកោះកុងជាដើមនោះ ក្រុមប្រជាពលករទាំងនោះ បានឲ្យដឹងថា ពួកគេបានឆ្លងដែនដោយ ខុសច្បាប់តាមរយៈមេខ្យល់ និងខ្លះទៀតលួចគេចខ្លួនមកតាមទូកជាដើម។ ប្រជាពលខ្មែរក្នុងខេត្តត្រាត ភាគច្រើន សុទ្ធតែបានបម្រើការប្រកបដោយសន្តិសុខ ហើយពួកគេមិនត្រូវបានចាប់បញ្ជូនទៅស្រុកកំណើតកាលពីឆ្នាំ ២០១៤ នោះទេ តែពួកគេមិនអាចដើរទៅណាបានឡើយ ក្រៅតែពីស្នាក់នៅកន្លែងធ្វើការ ព្រោះពួកគេជាពលករ ខុសច្បាប់។

ក្រុមពលករខ្មែរខុសច្បាប់ទាំងនោះ សុទ្ធតែបានសម្តែងទឹកមុខសប្បាយរីករាយ និងអរគុណដល់រាជរដ្ឋាភិបាល កម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន ដែលបានគិតគូរ និងបញ្ជូនមន្រ្តីមកធ្វើលិខិតឆ្លងដែនជូនពួកគេ។

ប្រជាពលករខ្មែរ ក៏បានផ្តាំផ្ញើដល់ពលករទាំងអស់ ដែលចង់មកធ្វើការងារនៅក្នុងប្រទេសថៃ ត្រូវតែបំពេញបែប បទឲ្យបានត្រឹមត្រូវ ទើបអាចបម្រើការងារបានងាយស្រួល ហើយអាចដើរហើរក្នុងប្រទេសថៃដោយសិរីភាព។ ជា ពិសេសកុំឲ្យចូលមកធ្វើការងារតាមការញុះញង់របស់មេខ្យល់។

បើតាមការឲ្យដឹងពីពលករក្នុងខេត្តត្រាត បានឲ្យដឹងថាពួកគេអាចរកចំណូលបានប្រមាណត្រឹមតែពី ២០០បាត ទៅ ៣០០បាតប៉ុណ្ណោះ ក្នុងមួយថ្ងៃ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>