-ជនរងគ្រោះស្លាប់ ដោយសាររថយន្ដ របស់មន្ដ្រីអាវុធហត្ថលើផ្ទៃប្រទេស បើកបុក ពេល ដេញចាប់ឈើ
មណ្ឌលគិរី ៖ ថ្នាក់ដឹកនាំនិងមន្ដ្រី កាកបាទ ក្រហម ខេត្ដមណ្ឌលគិរី កាលពី ព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៥ បានចុះទៅ ពិនិត្យមើលការសាងសង់ផ្ទះមួយខ្នងធ្វើអំពី ឈើប្រកស័ង្កសី ជូនសពជនរងគ្រោះដែល ជាជនជាតិព្នង បានស្លាប់ កាលពីពេលកន្លង ទៅថ្មីៗ ។
ប្រតិភូកាកបាទក្រហមកម្ពុជា ដែលចុះ ទៅពិនិត្យមើលដំណើរការសាងសង់ផ្ទះឱ្យ សពជនរងគ្រោះ ដឹកនាំដោយ លោកស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខាកាក បាទក្រហមខេត្ដ លោកឡុង វិបុល នាយក សាខា លោក ឧត្ដមសេនីយ៍ស្នងការញ៉ែម វ៉ាន់នី ព្រមទាំងថ្នាក់ដឹកនាំមួយចំនួន ។
មន្ដ្រីកាកបាទក្រហមខេត្ដបណ្ឌលគិរី បានឱ្យដឹងថា ថវិកា ដែល ត្រូវចំណាយលើការសាងសង់ផ្ទះ ជូនស្ដ្រីជាភរិយា របស់សពស្ថិតនៅភូមិ-ឃុំមេម៉ង់ ស្រុកកែវសីមា ខាងលើនេះ អស់ទឹកប្រាក់ចំនួន៦២៧,៧៥ដុល្លារ ដែលជាអំណោយ ដ៏ថ្លៃថ្លារបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា ។
លោកស្វាយ សំអ៊ាង នៅចំពោះមុខ ស្ដ្រី ជនជាតិព្នង ដែលត្រូវទទួលបន្ទុកចិញ្ចឹមបីបាច់កូនតូច ក្រោយពេល បាត់បង់ ស្វាមីជាទីស្រឡាញ់នោះ បានផ្ដាំផ្ញើការសួរសុខទុក្ខនិងគិតគូរពីការរស់នៅរបស់គាត់ ទើបចាត់ចែងឱ្យរៀបចំផ្ទះសម្បែង ក៏ដូចជាការឧបត្ថម្ភផ្សេងៗ ដើម្បីសម្រួល និងកាត់បន្ថយការលំបាកមួយចំនួន ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៥កន្លងទៅ ប្ដីរបស់ស្ដ្រីជនជាតិព្នង រូបនេ បានស្លាប់ ដោយសារ គ្រោះ ថ្នាក់ចរាចរ ដែលកើតឡើងពីសំណាក់រថយន្ដកាមរីមួយ គ្រឿងរបស់កម្លាំងអាវុធហត្ថលើផ្ទៃប្រទេស ការពារអង្គការ សត្វដំរីខេត្ដមណ្ឌលគិរី ដេញ ចាប់ឈើរបស់គាត់ដឹកតាមម៉ូតូបណ្ដាលឱ្យ ដួលបោកក្បាលស្លាប់ភ្លាមៗនៅភូមិពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ៕
ឮ