Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ស្ដ្រីជួបបញ្ហាជីវភាព ដើរលក់លៀស ហាល ចិញ្ចឹមគ្រួសារ ទទួលប្រាក់ឧបត្ថម្ភ ពី អភិបាលខណ្ឌ ពោធិ៍សែនជ័យ

$
0
0

ភ្នំពេញ ៖ ស្ដ្រី៣នាក់ ដែលមានមុខរបរ ចិញ្ចឹមគ្រួសារ គឺរុញរទេះដើរលក់លៀស ហាលកណ្ដាលថ្ងៃ ដែលមានជំងឺ ប្រចាំកាយ និងមានផ្ទៃពោះផងនោះ បានទទួលការ ឧបត្ថម្ភថវិកា ម្នាក់២០ម៉ឺនរៀល ពីអភិបាល ខណ្ឌពោធិ៍សែនជ័យ លោកហែម ដារិទ្ធ ដើម្បីជួយសម្រួលការលំបាកមួយចំនួន ក្នុងជីវភាពរបស់ពួកគាត់ប្រចាំថ្ងៃ ។

ថវិកាចំនួន៦០ម៉ឺនរៀល ដែលត្រូវឧបត្ថម្ភជូនស្ដ្រីទាំង៣នាក់ ត្រូវបាន អភិបាលរងខណ្ឌ ពោធិ៍សែនជ័យ លោកសេង គន្ធ នាំយកទៅប្រគល់ ជូនដល់ដៃស្ដ្រីទាំងបីនាក់ កាលពីព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៥ ទីកន្លែងដែលពួកគាត់ ដាក់រទេះលក់ លៀស ហាលតាមដងផ្លូវសហព័ន្ធរុស្ស៊ី ទល់សួនកុមារពោធិចិនតុង ។

នៅចំពោះមុខស្ដ្រី ដែលជួបការលំបាក ក្នុងជីវភាពរស់នៅទាំង៣នាក់ លោកសេង គន្ធ បានផ្ដាំផ្ញើការសួរសុខទុក្ខ ពីលោកអភិបាល ហើយបានចាត់ចែងរូបលោក យកថវិកាទាំងនេះមកប្រគល់ជូន ដើម្បីយក ទៅដោះស្រាយ បញ្ហាក្នុងជីវភាពមួយកម្រិត ។

បើតាមលោកសេង គន្ធ ស្ដ្រីទាំង៣នាក់ ម្នាក់ គមខ្នង ដើរមិនចង់រួច ម្នាក់មានជំងឺ ប្រចាំកាយ ដោយឈឺ ចង្កេះនិងម្នាក់ ទៀត កំពុងមានផ្ទៃពោះ។

ស្ដ្រីទាំង៣នាក់ បានថ្លែងអំណរគុណ ចំពោះការយកចិត្ដទុកដាក់របស់អាជ្ញាធរខណ្ឌ ដោយបានឧបត្ថម្ភថវិកាទាំងនេះ សម្រាប់ពួកគាត់អាចយកទៅដោះស្រាយបញ្ហាជីវភាពបានមួយរយៈ។

លោក សេង គន្ធ អភិបាលរងខណ្ឌពោធិ៍សែនជ័យ ប្រគល់ថវិកាជូនស្រ្តីទាំង៣នាក់


Viewing all articles
Browse latest Browse all 8042


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>