ដាម៉ាស៖ បើតាមប្រភព ពីក្រុមអ្នកតាមដានស្ថានការណ៍ បានឲ្យដឹងនៅថ្ងៃសុក្រថា កងកម្លំាងទ័ពអាកាស របស់ប្រទេស ស៊ីរី បានដឹកនាំប្រតិបត្តិការ វាយប្រហារដែនអាកាស ច្រើនជាង ៦០លើក ទៅលើទីតំាងរបស់ក្រុមឧទ្ទាម ដែលស្ថិតនៅភាគ ខាងកើត ជាយរដ្ឋធានី ដាម៉ាស កាលពីថ្ងៃព្រហស្បតិ៍ បណ្តាលឲ្យមនុស្ស ៧០នាក់ស្លាប់ ក្នុងនោះមានក្រុមឧទ្ទាម ១១នាក់។
ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅល្ងាចថ្ងៃសុក្រ ទី០៦ ខែកុម្ភៈ ឆ្នាំ២០១៥ បានឲ្យដឹងដោយផ្អែក តាមការលើកឡើងរបស់ក្រុមអង្កេតការណ៍សិទ្ធិមនុស្សស៊ីរីថា ការវាយប្រហារដែនអាកាសនោះ ធ្វើឡើងនៅទីតំាងដូចជា នៅទីក្រុង អាបៀន, ឌូម៉ា, កាស បាត់ណា និងទីក្រុង អៀន តាម៉ា។
ក្រុមសិទ្ធិមនុស្សបន្តទៀតថា ក្នុងចំណោមអ្នកស្លាប់ទំាង ៧០នាក់ ក៏មានស្រ្តី និងកុមារផងដែរ ជាមួយគ្នានោះដែរ មនុស្ស ១០នាក់ផ្សេងទៀតបានរងរបួស ហើយមានមួយចំនួនស្ថិតក្នុងអាការៈធ្ងន់ធ្ងរ។
\ការវាយប្រហារដែនអាកាសដែលកាន់តែខ្លំាងឡើងនេះ ធ្វើឡើងបន្ទាប់ពីក្រុមឧទ្ទាមបានបាញ់ផ្លោងគ្រាប់កាំភ្លើងត្បាល់ ដាក់លំនៅដ្ឋានមួយចំនួននៅទីក្រុង ម៉ាសេ, ម៉ាល់គី និងទីក្រុង ទីចារ៉ា កាលពីថ្ងៃព្រហស្បតិ៍។
ក្រុមអ្នកអង្កេតការណ៍បន្តទៀតថា ក្រុមសកម្មប្រយុទ្ធឥស្លាម បានបាញ់មីស៊ីលច្រើជាង ១២០គ្រាប់ ទៅលើស្រុកមួយចំនួនដែលគ្រប់គ្រងដោយរដ្ឋាភិបាល បណ្តាលឲ្យមានអ្នកស្លាប់ និងរបួសប្រហែល ៦០នាក់៕