បន្ទាយមានជ័យ៖ បុរស៣ម្នាក់ បាននាំគ្នា ទៅផឹកស៊ី លុះស្រវឹងជោកជាំ នាំគ្នាជិះម៉ូតូចេញមក ដើម្បីឆ្ពោះមកផ្ទះ តែមិនទាន់ដល់គោលដៅ បើកបុកឃឿនមាត់លូស្ពាន បណ្តាលអោយអ្នកបើកបរស្លាប់ នៅកន្លែងកើតហេតុ និង ២នាក់ទៀតរងរបួសធ្ងន់ស្រាល។
ហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍ នៅវេលាម៉ោង១១ និង៣០នាទីព្រឹកថ្ងៃទី៨ ខែកុម្ភះ ឆ្នាំ២០១៥ នៅតាម បណ្តោយផ្លូវលំស្ថិតនៅ ឃុំជប់វារី ទៅឃុំទានកាំត្រង់ផ្លូវបំបែកចូល ភូមិក្រសាំង ឃុំជប់វារីស្រុក ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
បើតាមប្រភពបានប្រាប់ថា បុរស៣រងគ្រោះខាងលើនេះ បាននាំគ្នាផឹកស្រវឹងជោគជាំតាំងពីព្រឹក ព្រលឹមមកម្ល៉េះ ហើយអ្នកទាំងខាងលើនេះបានដណ្តើមគ្នាបើកបរ តែដោយម្ចាស់ម៉ូតូបាននិយាយថា ផឹកប៉ិនហ្នឹងមិនទាន់ស្រវឹង ចាំអោយខ្ញុំជាអ្នកកបរវិញ លុះដល់ចំណុចកើតហេតុ បានបើកទៅបុកត្រចៀកលូស្ពានថ្មបណ្តាលអោយដួល បោកក្បាលសស្លាប់ម្នាក់ និង២នាក់ទៀតរងរបួសធ្ងន់ស្រាល។
ក្រោយពីកើតហេតុ គេមានសមត្ថកិច្ចនគរបាលចរាចរណ៍ចុះអន្តរាគមន៍ និងហៅរថយន្តសង្គ្រោះបន្ទាន់ បញ្ជូន ជនរងគ្រោះខាងលើទៅកាន់មន្ទីរពេទ្យបង្អែកស្រុក ដើម្បីសំរាកព្យាបាលជំងឺ។
លោក មាស រិទ្ធី អធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះ បានប្រាប់អោយដឹងថា ក្រោយពីទទួលព័ត៌មាន គ្រោះថ្នាក់ចរាចរណ៍ភ្លាម លោកក៏បានបញ្ជាកម្លាំងចុះទៅអន្តរាគមន៍ និងជួយសង្គ្រោះ ស្រាវជ្រាវរកក្រុមគ្រួសារ សពដើម្បីប្រគល់សពទៅអោយបងប្អូនគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីខ្មែរ។
លោកបានបន្តថា ករណីនេះគឺ បណ្តាលមកពីអ្នកបើកបរម៉ូតូ ក្នុងស្ថានភាពស្រវឹងហើយជ្រុលទៅបុកត្រចៀកលូ ។ ម៉ូតូបង្កហេតុខ្លួនឯង មានម៉ាកហុងដាវេវ C110 ពណ៌ខៀវ គ្មានស្លាកលេខ បើកបរដោយឈ្មោៈវ៉ាត់ ស៊ីណា ភេទប្រុស អាយុ ៣១ឆ្នាំមានទីលំនៅភូមិ ក្រសាំង ឃុំជប់វារីស្រុក ព្រៈនេត្រព្រះ ខេត្តបន្ទាយមានជ័យបានបើកបរ ពីទិស ខាងត្បូងឆ្ពោះ មកទិសខាងជើង លុះពេលបើកបរដល់ចំនុចខាងលើក៏បានជ្រុលចង្កូត ទៅបុកត្រចៀកលូ នៅខាងស្តាំដៃរបស់ខ្លួនបណ្តាលឲ្យរងគ្រោះស្លាប់នៅកន្លែងកើតហេតុ ទី២ អ្នករួមដំណើ មានឈ្មោៈ ហាក់ រដ្ឋា ប្រុស អាយុ១៨ឆ្នាំ មានទីលំ នៅភូមិជាមួយអ្នកស្លាប់ (រងបួសធ្ងន់) និងទី៣ -ឈ្មោៈ សាប់ កែវប្រុស អាយុ ៥៦ឆ្នាំមានទីលំនៅភូមិថ្មគោល ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បណ្តាលឲ្យរបួសស្រាល ។
ចំណែកម៉ូតូខូចខាត់ស្ទើរទាំងស្រុង រីឯសាកសពអ្នកបើកបរម៉ូតូគ្រួសារ បានយកទៅធ្វើបុណ្យតាមប្រពៃណីខ្មែរ ជនរងគ្រោះទាំង២នាក់ កំពុងសំរាកព្យាបាលជំងឺនគក្នុងមន្ទីរពេទ្យបង្អែកស្រុក ព្រះនេត្រព្រះ៕
ឮ