ភ្នំពេញ ៖ នៅព្រឹកថ្ងៃអាទិត្យ ទី៨ ខែមករា ឆ្នាំ២០១៥ លោក នុត ពុធដារ៉ា អភិបាល នៃគណៈអភិបាលខណ្ឌ ដង្កោ អភិបាលរងខណ្ឌ និងលោក សោម អូន ប្រធានក្រុមប្រឹក្សាសហជីព ជាតិកម្ពុជាព្រមទាំងមន្ត្រីអគ្គិសនី កម្ពុជា អាជ្ញាធរសង្កាត់ដង្កោមានលោក វើក សាមឿន ចៅសង្កាត់ដង្កោ និងលោកស្រី សឿង សិរី ចៅសង្កាត់រ ងបានអញ្ជើញចុះទៅជួបសំណេះសំណាល ជាមួយបងប្អូន កម្មករ-កម្មការិនីប្រមាណជាង៥០០នាក់ ដែល បាននិងកំពុងជួលបន្ទប់ស្នាក់នៅ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោរាជធានីភ្នំពេញ ស្មើនិង៧០ទីតាំង។
ដោយឡែកអាជ្ញាធរខណ្ឌរួម និងអាជ្ញាធរអគ្គិសនីបានចំណាយពេល ដ៏មានតម្លៃ ឆ្លៀតឱកាសចុះមកជួបសំណេះ សំណាលជាមួយ បងប្អូនកម្មករ-កម្មការិនីនៅព្រឹកថ្ងៃអាទិ្យនេះ គឺក្នុងគោលបំណងផ្សព្វផ្សាយតម្លៃអគ្គិសនីនិងទឹកដែលជាការគិតគូរយ៉ាងខ្លាំងអំពីការ រស់នៅរបស់បងប្អូន កម្មករ-កម្មការិនីរោងចក្រ ពីសំណាក់រាជរដ្ឋាភិបាល កម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតី តេជោហ៊ុន សែន ជាប្រមុខដឹកនាំ។
ក្នុងការចុះជួបសំណេះសំណាល ជាមួយបងប្អូនកម្មករ-កម្មការិនីរោងចក្រនាឧិកាសនេះ លោកនុត ពុធដារ៉ា អភិបាលខណ្ឌដង្កោក៏បានពាំនាំ នូវក្តីនឹករលឹកនិងសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែងតែបាន យកចិត្តទុកដាក់ពីការរស់នៅជួបការលំ បាករបស់បងប្អូនកម្មករយើង។
ហេតុដូច្នេះហើយទើបរាជរដ្ឋាភិបាលបញ្ចុះតម្លៃភ្លើង អគ្គិសនីនៅ ត្រឹមតម្លៃតែ៦១០រៀលក្នុង១គីឡូវ៉ាត់ ជា ជំហ៊ានទី១ ហើយនិងឈានដល់ជំហ៊ានទី២គឺបញ្ចុះ តម្លៃទឹកទៀត។
ក្នុងនោះលោកអភិបាលខណ្ឌដង្កោក៏ បានណែនាំដល់ម្ចាស់ផ្ទះជួលឲ្យសហការជាមួយ អាជ្ញាធរមូលដ្ឋាន មុននិងចង់តម្លើងថ្លៃបន្ទប់ទឹក ឬភ្លើងត្រូវសួរនាំមកមន្ត្រីជំនាញជាពិសេសខាង អគ្គិសនី ព្រោះថា ធ្វើដូចនេះ អាចនិងប៉ះពាល់ដល់ការរស់នៅរបស់បងប្អូនកម្មករ។ យើងត្រូវតែ រួមគ្នាជាមួយរាជរដ្ឋាភិបាលគិតគូរដល់ កម្មករយើង។ លោកអភិបាលខណ្ឌដង្កោក៏បានណែនាំ ផងដែរដល់កម្មករ-កម្មការិនី កុំជឿតាមការញុះញង់ឲ្យ ធ្វើការតវ៉ាប្រឆាំងការទាមទារនេះទាមទារ នោះនាំឲ្យមានការខាតបង់ និងប៉ះពាល់ដល់សណ្តាប់ធ្នាប់ របៀប រាបរយសង្គម និងការភិតភ័យ របស់ប្រជាពលរដ្ឋយើង។ ព្រោះថាអ្នកដែលដើរញុះញង់ គឺគេគ្រាន់តែចង់ ចំណេញនយោបាយ របស់ក្រុមគេតែប៉ុណ្ណោះទេ ហើយអ្នកខាតបង់ទ្រព្យសម្បិត្ត និងបាត់បង់ការងារធ្វើ គឺពួកយើងជា កម្មករ-កម្មការិនីនេះឯង។
ជាមួយគ្នានេះផងដែរ កម្មការិនីម្នាក់ឈ្មោះ ដានី បានប្រាប់ឲ្យដឹងថា នាងមិនទាន់ដឹងថា បន្ទប់នាងប្រើអស់ភ្លើង ប៉ុន្មាននៅឡើយទេ ព្រោះថាគេទើបតែដាក់បណ្តាញឲ្យ។ ដានី និយាយ ថា កាលពីខែមុនៗនាងបង់ថ្លៃទឹកភ្លើង អស់ប្រហែលជា៤ម៉ឺនរៀលហើយក្នុងបន្ទប់នាងស្នាក់នៅ មនុស្ស៤នាក់ឯណោះ ហេតុដូច្នោះពួកយើង រៃអង្គាស់ គ្នាបង់ថ្លៃបន្ទប់និងភ្លើងពេលបើកលុយ។
ចំណែកកម្មករម្នាក់ទៀតឈ្មោះ សាញ់ ក៏បាននិយាយប្រាប់ឲ្យដឹងដែរថា ការបញ្ចុះថ្លៃទឹកភ្លើងនេះ គួរតែធ្វើឡើង ពីមុនព្រោះថាជួនកាលម្ចាស់ផ្ទះខ្លះគាត់បានកេងចំណេញផងដែរដូច ជាការសារ៉េកង់ទ័រភ្លើងទឹកជាដើម។ ទោះបីជាយ៉ាងនេះក្តីលោក សាញ់ ក៏បានសម្តែងការថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល ដែលបានបញ្ចុះតម្លៃ ទឹកភ្លើងដល់កម្មករ-កម្មការិនីយើង នេះគឺ ជាការរួមចំណែកធំធេងមួយកំរិតទៀតក្នុងការ ចំណាយរបស់ពួកយើង ជាកម្មករ។
គួរបញ្ជាក់ឲ្យដឹងដែរថា មន្ត្រីអគ្គិសនីបានតភ្ជាប់បណ្តាញអគិ្គសនីទៅតាមបន្ទប់ជួលបាន ជាង១៣០០បន្ទប់ស្មើ និង៧០ទីតាំងក្នុងខណ្ឌដង្កោ៕