Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ឆ្មក់ចូលផ្ទះ បើកអ៊ីធើណែត បង្កប់ហ្គេម ឃាត់បាន ២២នាក់ប្រគល់ទៅ ឲ្យឪពុកម្តាយ យកទៅអប់រំ

$
0
0

ខេត្តកណ្តាលៈ កម្លាំងនគរបាលស្រុកស្អាង បានសហការ ជាមួយកម្លាំងនគរបាល ប៉ុស្តិ៍ឆ្មក់ចូល ផ្ទះបើកអ៊ីធើណែត មួយកន្លែងដែលបង្កប់ ល្បែងហ្គេមតាម អ៊ីធើណែត ពង្វក់ដល់សិស្សសាលា ចូលលេងភ្លេច ការរៀនសូត្រ។ ក្នុងនោះឃាត់បានសិស្ស សាលាចំនួន២២នាក់ និងទូហ្គេម ចំនួន ១៧ទូ ការឆ្មក់ចូលបង្រ្កាប នេះធ្វើឡើងកាលពីព្រឹក ថ្ងៃទី២០ខែធ្នូឆ្នាំ២០១២ ស្ថិតនៅក្នុងលំនៅឋាន មួយកន្លែងក្បែមាត់ទន្លេ ជាប់នឹងកំពង់ទូកដរ ព្រែកតូចខាងត្បូង ភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។

លោក លន ចាន់ថា អធិការរងនគរបាលស្រុកស្អាង ទទួលផែនព្រហ្មទណ្ឌ បានឲ្យដឹងថា ម្ចាស់ផ្ទះ ឈ្មោះ ប៉ាវ គឹមសុខ បានជួលទៅឲ្យឈ្មោះ គឹម សុភ័ក្រ បើកអ៊ីធើណែត អស់រយៈពេលជាង១ឆ្នាំ កន្លងមកហើយ ដោយឲ្យឈ្មោះ ឈុំ បូរ៉ា ភេទប្រុសអាយុ២១ឆ្នាំ ជាអ្នកមើលការខុសត្រូវ និងកត់ ម៉ោងអ្នកចូល ប្រើប្រាស់អ៊ីធើណែត រស់នៅក្នុង ភូមិពោធិតាប៉ាង ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល។

លោកបានបន្តទៀតថា អ្នកដែលចូលប្រើប្រាស់អ៊ីធើណែតនោះ គឺសុទ្ធតែជាក្មេងៗ សិស្សសាលា ហើយគេបើកតែហេ្គម លេងប៉ុណ្ណោះ ភ្លេចការ រៀនសូត្រ គឺមកពីផ្ទះឲ្យតែផុត ហើយមកសំងំ លេងហ្គេមរួចដល់ ម៉ោងត្រឡប់ទៅផ្ទះ ចំណែកឯអណាព្យាបាល របស់ពួកគាត់ពុំ បានដឹងនោះទេ ដូច្នេះការចុះបង្ក្រាប់នេះ គឺជាការចូលរួមចំណែក ជាមួយអណាព្យាបាល មួយចំណែកធំផងដែរ ។

លោក សេង សុជាតិ អធិការនគរបាលស្រុកស្អាង បានឲ្យដឹងដែរថា ចំពោះការចុះ បង្រ្កាបនេះគឺ ធ្វើការណែនាំ របស់ថ្នាក់លើ និងសុំយោបល់ ពីព្រះរាជអាជ្ញាខេត្ត ដើម្បីលប់បំបាត់ ល្បែងហ្គេមដែលធ្វើប៉ះពាល់ ដល់សិស្សានុសិស្សមួយចំនួន ពួកគាត់គេចសាលា មកសំងំតែ លេងហ្គ្រេម ហើយ ម្យ៉ាងវិញទៀត សិស្សានុសិស្សទាំងនេះ គឺជាសរសរទ្រូងរបស់ ប្រទេសជាតិ ដ៏រឹងមាំទៅថ្ងៃក្រោយ ដូច្នេះគឺត្រូវក្រេបជញ្ជក់ ចំណេះវិជ្ជានៅក្នុងសាលា។

លោកបាន បន្តទៀតថា ចំពោះម្ចាស់ហ្គេម គឺគ្រាន់ តែអប់រំណែនាំនិងធ្វើកិច្ចសន្យា រួចឲ្យត្រឡប់ ទៅវិញ ជាលើកទី១ រីឯទូហ្គេមត្រូវរក្សាទុកសិន ៕

Photo by DAP-News

Photo by DAP-News


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>