Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

លោក អ៊ឹម ឈុនលឹម ផ្តល់កុំព្យទ័រ ៥គ្រឿង បន្ថែមទៀត ជូនបណ្ណាល័យ សាធារណៈ

$
0
0

ក្រចេះ ៖ បន្ទាប់ពីសម្លឹងឃើញ មានការខ្វះខាត និងមិនទាន់ តាមតម្រូវការរបស់សិស្ស និស្សិតនៃក្រុងក្រចេះ ខេត្តក្រចេះនោះ ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងរៀបចំ ដែនដីនគរូបនីយកម្ម និងសំណង់ ហើយក៏ជាប្រធានក្រុមការងារ ចុះជួយខេត្ត មណ្ឌលគិរី និងខេត្តក្រចេះ មកពីគណបក្សប្រជាជន ផងនោះ កាលពីថ្ងៃ១៩ ខែធ្នូ ឆ្នាំ២០១២កន្លងទៅនេះ បានផ្តល់ជូននូវ កុំព្យួទ័រចំនួន ៥គ្រឿងបន្ថែមទៀត បន្ទាប់ពី ២១គ្រឿង ជូនដល់បណ្ណាល័យសាធារណៈ ក្រុង- ខេត្តក្រចេះ។

បណ្ណាធិការ អ្នកស្រី ស៊ុន លក្ខណា បានថ្លែងឲ្យដឹងថា បណ្ណាល័យនេះ បានផ្តួចផ្តើមកសាងឡើង ដោយលោកទេសរដ្ឋមន្រ្តី អ៊ឹម ឈុនលឹម និងលោកស្រី ហើយបានសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន និង លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន កាលពីឆ្នាំ២០០៨មកម្ល៉េះ។

អ្នកស្រី ស៊ុន លក្ខណា បានបន្តទៀតថា អគារបណ្ណាល័យនេះ មានកម្ពស់ពីរជាន់ និងពីរបន្ទប់ សម្រាប់អាន និងបង្ហាត់បង្រៀន កុំព្យួទ័រ ដល់សិស្ស និស្សិត ព្រមទាំងព្រះសង្ឃ ក្នុងក្រុងក្រចេះ ខេត្តក្រចេះផងដែរ។ អ្នកស្រីបានឲ្យដឹងទៀតថា បណ្ណាល័យនេះ អាចផ្ទុកឯកសារ និងសៀវភៅ បានជិតមួយម៉ឺនក្បាល ហើយសម្រាប់កុំព្យួទ័រ មានចំនួន ២១គ្រឿង បំពាក់ដោយអ៊ិនធើណែត ដើម្បីបំពេញតាមតម្រូវការ ដល់ការសិក្សាស្រាវជ្រាវ ឯកសារផ្សេងៗ ពីសំណាក់សិស្ស និស្សិត ប្រជាពលរដ្ឋ មន្រ្តីរាជការ និង ព្រះសង្ឃ។

យោងតាមការអះអាង របស់អ្នកស្រី ស៊ុន លក្ខណាដដែល បានឲ្យដឹងទៀតថា ក្នុងមួយឆ្នាំៗ មានសិស្សជាងមួយម៉ឺននាក់ បានចូលអាន និងស្រាវជ្រាវនៅក្នុងបណ្ណាល័យនេះ។

ជាមួយនិងកម្មវិធីប្រគល់នោះដែរ លោកទេសរដ្ឋមន្រ្តីអ៊ឹម ឈុនលឹម និងជាប្រធានក្រុមការងារ ចុះជួយខេត្តមណ្ឌលគិរី និង ក្រចេះ បានថ្លែងកោតសរសើរ ដល់សិស្ស និស្សិត ប្រជាប្រជាពលរដ្ឋ ព្រះសង្ឃ មន្រ្តីរាជការ ដែលស្ថិតនៅខេត្ត-ក្រុងក្រចេះ ដែលតែងតែចូលមកអាន ស្រាវជ្រាវ និងខ្ចីសៀវភៅ យកទៅអានជាប្រចាំនោះថា ពិតជាវិសេសវិសាលណាស់ ដោយមូល ហេតុឲ្យពួកគាត់ កាន់តែយល់ដឹងបន្ថែមទៀត ទាក់ទងនិងមេរៀនឯកសារ និងប្រវត្តិសាស្រ្ត។

ខណៈនោះដែរ លោកអ៊ឹម ឈុនលឹម ក៏បានជំរុញបន្ថែមទៀត ដល់សាធារណជនទាំងអស់ គួរតែបង្កើនការយកចិត្តទុកដាក់ អាន និង សិក្សាស្រាវជ្រាវបន្ថែមទៀត ដើម្បីចំណេះដឹងខ្លួនឯង ហើយក៏ដូចជា សម្រាប់យកទៅបំរើការងារផ្សេងៗ ទៅតាម តម្រូវការរបស់ ប្រទេសកម្ពុជា ដែលបច្ចុប្បន្នកំពុងតែជឿនលៀន ហើយត្រូវការធនធានមនុស្សនោះ។ ហើយលោកក៏ សំណូមពរ ឲ្យបណ្ណាធិការ ធ្វើតួលេខ និងកត់ត្រាជាប្រចាំជូនលោក ជារៀងរាល់ឆ្នាំផងដែរ៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>