Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

អាជ្ញាធរ ខណ្ឌសែនសុខ បន្ដបើកវេទិកា សាធារណៈ នៅសង្កាត់ឃ្មួញ

$
0
0

ភ្នំពេញ  ៖ អាជ្ញាធរ និងសមត្ថកិច្ច ខណ្ឌសែនសុខ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០១៥ បានបន្ដបើកវេទិកា សាធារណៈ ស្ដីពីភូមិឃុំ មានសុវត្ថិភាព នៅក្នុងសង្កាត់ឃ្មួញ ហើយបានបន្ដចែក អត្ដសញ្ញាណប័ណ្ណ សញ្ជាខ្មែរនិងសៀវភៅ គ្រួសារ ជូនប្រជាពល រដ្ឋផងដែរ ។

វេទិកាសាធារណៈខាងលើនេះ បានធ្វើឡើង ក្រោមវត្ដមាន លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងជាប្រធានក្រុម ការងារចុះមូលដ្ឋាន ខណ្ឌសែនសុខ ព្រមទាំងមានការចូលរួមពីលោក លី សាវេត អភិបាលខណ្ឌ លោក ម៉ក់ ហុង អធិការ នគរបាលខណ្ឌ និងមន្ដ្រីពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ជាច្រើននាក់ ផ្សេងទៀត។

អភិបាលខណ្ឌ សែនសុខ លោក លី សាវេត បានលើកឡើងនូវការរីកចម្រើន លើគ្រប់វិស័យនៅក្នុងខណ្ឌ ទាំងប្រព័ន្ធលូ ប្រព័ន្ធផ្លូវថ្នល់ និងការផ្តល់សេវាសាធារណៈផ្សេងៗ។ លោកបានបង្ហាញទៀត គម្រោងអភិវឌ្ឍន៍ របស់រាជរដ្ឋាភិបាល នឹងកើតមានឡើងជាបន្តបន្ទាប់ទៀតនាពេលខាងមុខ។

នៅចំពោះមុខ ប្រជាពលរដ្ឋ លោក ម៉ម ប៊ុនហេង បានជំរុញឱ្យអាជ្ញាធរ និងសមត្ថកិច្ចបន្ដយក ចិត្ដ ទុកដាក់ដោះ ស្រាយកង្វល់ និងបញ្ហា ប្រឈមនានា ជាពិសេសការផ្ដល់សេវា សាធារណៈជូន ប្រជាពលរដ្ឋ ត្រូវធ្វើឡើង ដោយមានការទទួលខុសត្រូវនិងយកចិត្ដទុក ដាក់ជាទីបំផុត ។

លោក ម៉ម ប៊ុនហេង បានជំរុញឱ្យអាជ្ញាធរ និងសមត្ថកិច្ច ពិនិត្យមើលការស្នាក់នៅរបស់ ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន តាមសង្កាត់នីមួយៗ ដើម្បីរកឃើញនូវចំណុច ខ្វះខាតអ្វី ដែលពួក គាត់កំពុងមាននិងដើម្បី ងាយស្រួលគ្រប់ គ្រងខាងផ្នែករដ្ឋបាល ។

អធិការនគរបាល ខណ្ឌសែនសុខ លោក ម៉ក់ ហុង បានលើកឡើងថា មន្ដ្រីនគរបាលរបស់លោកបានបើក យុទ្ធនាការ ជាបន្ដបន្ទាប់ ចុះទៅធ្វើសៀវភៅ គ្រួសារ សៀវភៅស្នាក់នៅជូនប្រជាពលរដ្ឋ ដល់ផ្ទះ តបតាមការ ណែនាំរបស់ ស្នងការនគរបាលរាជធានីភ្នំពេញ ។

លោកបន្ដថា សម្រាប់អត្ដសញ្ញាណប័ណ្ណវិញ នៅពេលដែលក្រសួងមហាផ្ទៃធ្វើរួចរាល់ ហើយប្រគល់ មកដល់ ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ នគរបាលរបស់លោកនឹងយក ទៅចែកជូនដល់បងប្អូន នៅផ្ទះតែម្ដង។

ជាមួយគ្នានេះ លោកអធិការខណ្ឌ ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋបន្ដរួម សហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចទៅ លើបញ្ហាបទល្មើស និងរាយការណ៍នៅពេល ដែលឃើញមុខសញ្ញាណាមួយ ងាយស្រួលចុះទៅបង្ក្រាបនិងចាប់ខ្លួន ដើម្បីរក្សាសន្ដិសុខនិង សណ្ដាប់ធ្នាប់ជូន បងប្អូនទាន់ពេលវេលា៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>