ទីរ៉ាណា៖ លោកនាយករដ្ឋមន្ត្រី អាល់បានី អេឌី រ៉ាម៉ា បាននិយាយថា ប្រទេសរបស់លោក នឹង បំពាក់នូវ បច្ចេកវិទ្យាឆ្លាតវៃ ថ្មី ដែលអាចធ្វើការទប់ស្កាត់ ចំពោះចោរលួចថាមពល បាន។ នេះ បើតាមការ ដកស្រង់ព័ត៌មាន ពីកាសែតប្រចាំថ្ងៃ អាល់បានី នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៥។
ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ដកស្រង់បន្តទៀតថា លោក រ៉ាម៉ា បានបង្ហើបឲ្យដឹងពីភាព លម្អិតនៃគម្រោងខាងលើនេះ ដែលវាបានចាប់ផ្តើមប៉ុន្មានសប្តាហ៍ទៅហើយ ដើម្បីធ្វើឲ្យ ប្រទេសអឺរ៉ុបមួយនេះ អស់បញ្ហាចំពោះបញ្ហាចោរលួចថាមពល ដែលនាំឲ្យប៉ះពាល់យ៉ាង ខ្លាំង ដល់អតិថិជនដែលប្រើប្រាស់ថាមពលត្រឹមត្រូវ។ តាមការស៊ើបអង្កេតកន្លងមក ក្នុងមួយឆ្នាំៗ ថាមពលរបស់ប្រទេសនេះរហូតដល់ ៦០% ទៅហើយដែលត្រូវបានលួចយកទៅប្រើប្រាស់។
បើតាមសម្តីរបស់មេដឹកនាំអាល់បានី ក្រុមហ៊ុនមួយចំនួននៅអឺរ៉ុប មកពីអាល្លឺម៉ង់ និង ហូឡង់ ជាដើម នឹងធ្វើការ វិនិយោគលើគម្រោងទាំងឡាយ ដែលរដ្ឋាភិបាលបានបង្កើតឡើង ដោយ នឹងសម្រេចបានលទ្ធផល ក្នុងពេល ឆាប់ៗខាងមុខ។ គួរបញ្ជាក់ថា ប្រទេស អាល់បានី បានជួប ប្រទះនូវអំពើចោរកម្មលើថាមពលអគ្គិសនី ជាច្រើនឆ្នាំមកហើយ ដែលបង្កជាការខាតបង់ ទំាងរដ្ឋាភិបាល និង អតិថិជន ទូទាំងប្រទេស៕