តៃប៉ិ៖ ក្រុមសង្គ្រោះ បានព្យាយាមយ៉ាងខ្លាំង ចាប់តាំងពីការ ធ្លាក់យន្តហោះ TransAsia ចំនួន ៨ថ្ងៃមកនេះ ក្នុងការស្វែងរក ជនរងគ្រោះដែល កំពុងបាត់ខ្លួន ហើយទីបំផុតសាកសព ជនជាតិចិន ម្នាក់ និង ជាចុងក្រោយ ត្រូវបានរកឃើញ កាលពីរសៀលថ្ងៃ ព្រហស្បតិ៍ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៥ នេះ បណ្តាលឲ្យមនុស្សស្លាប់ សរុបកើនដល់ ៤៣នាក់។
ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយបន្តទៀតថា សាកសពចុងក្រោយ នោះមានឈ្មោះ លោក ជិន រិនតៃ មកពីចិនដីគោក ដែលគេបានប្រទះឃើញនៅម្តុំស្ពាន ក្បែរកន្លែងយន្តហោះ ធ្លាក់ និង មានទឹកហូរផងដែរ។
ក្នុងចំណោមមនុស្សជិះនៅលើយន្តហោះតៃវ៉ាន់ ចំនួន ៥៨ នាក់នោះ មានតែ ១៥នាក់ប៉ុណ្ណោះដែល មានសំណាងរួចរស់ជីវិតដ៏កម្របំផុត ហើយរឿងនេះ គ្រប់គ្នាបានគោរព និង ដឹងគុណចំពោះពីឡុត ដែលមានភាពវ័យឆ្លាត អាចបញ្ចៀសនូវ គ្រោះថ្នាក់ខ្លាំងជាងនេះបានផងដែរ៕