- ពលករខ្មែរមួយចំនួន នៅតែមិនទាន់យល់ពីនីតិវិធី និងប្រយោជន៍ នៃការធ្វើលិខិតឆ្លងដែន
ខេត្តឈុនបូរី, ប្រទេសថៃ៖ ប្រជាពលរដ្ឋខ្មែរ ផ្ញើប្រាណ បម្រើការងារដោយខុសច្បាប់នៅក្នុងប្រទេសថៃ សុទ្ធតែ បានសម្តែងការសប្បាយរីករាយ ចំពោះយន្តការរាជរដ្ឋាភិបាលកម្ពុជា-ថៃ ធ្វើលិខិតឆ្លងដែន និងទិដ្ឋាការ ជូនប្រជា ពលករខ្មែរ ដែលជាយន្តការល្អជួយឲ្យពួកគេរួចផុតពីការរស់នៅធ្វើការដោយលាក់ខ្លួនពួនអាត្មា និង ភិតភ័យជា រៀងរាល់ ពេល។ ប្រជាពលករបានទទូចឲ្យរាជរដ្ឋាភិបាលកម្ពុជា-ថៃ ពន្លឿនការធ្វើលិខិតឆ្លងដែន និងធ្វើជូនឲ្យ បានគ្រប់ ពលករខ្មែរក្នុងប្រទេសថៃ ខណៈពលករមួយចំនួនមិនទាន់យល់ពីនីតិវិធី និងផលប្រយោជន៍ នៃ ការប្រើប្រាស់លិខិតឆ្លងដែននេះឡើយ។
លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ក្នុងដំណើរចុះយកព័ត៌មានពីការរស់នៅ និង ដំ ណើរការ នៃការធ្វើលិខិតឆ្លងដែន របស់ប្រជាពលរដ្ឋខ្មែរនៅក្នុងប្រទេស នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៥ នេះ បានធ្វើដំណើរចុះជួបសាកសួរព័ត៌មានពីមន្រ្តីធ្វើលិខិតឆ្លងដែនរបស់ខ្មែរ និងពលករខ្មែរជាច្រើននាក់ នៅមន្ទីរ ការងារខេត្តឈុនបូរី និងពលករខ្មែរ ដែលកំពុធ្វើសំណង់នៅក្នុងតំបន់បាត់តាយ៉ា ខេត្តឈុនបូរី។
ប្រជាពលករខ្មែរ ដែលកំពុងអង្គុយត្រៀមត្រារង់ចាំធ្វើលិខិតឆ្លងដែន នៅក្នុងមន្ទីរការងារខេត្តឈុនបូរី ភាគច្រើន សុទ្ធតែបានមើលឃើញពីគុណតម្លៃ នៃការធ្វើលិខិតឆ្លងដែន។ ពួកគេបានបង្ហាញថា ការធ្វើលិខិតឆ្លងដែន នឹង ជួយឲ្យពួកគេក្លាយជាពលករស្របច្បាប់ មិនប្រឈមការចាប់ខ្លួនពីអាជ្ញាធរ តម្រួត និង យោធាថៃ។
លោក សុខ ឌាំង ពលរដ្ឋខ្មែរមានស្រុកកំណើតក្នុងខេត្តបាត់ដំបង ដែលបាននាំកូនមកធ្វើការងារនៅក្នុងប្រទេស ថៃ ក្រោយពីជំពាក់បំណុលគេ ព្រោះតែចិញ្ចឹមមាន់ខាតដើម បានប្រាប់លោក សយ សុភាព ក្នុងបទសម្ភាសន៍ថា ខេត្តឈុនបូរី មានប្រជាពលករខ្មែរមកធ្វើការងារខុសច្បាប់ជាច្រើននាក់។
បុរសវ័យ ៤៩ឆ្នាំ ធ្លាក់ខ្លួនក្លាយជាពលករលើដីថៃខុសច្បាប់ ព្រោះតែការចិញ្ចឹមមាន់បរាជ័យរូបនេះ បានថ្លែងរៀប រាប់បន្តថា ពលករដែលចូលមកធ្វើការដោយខុសច្បាប់ មិនអាចធ្វើដំណើរទៅណាបានទេ ធ្វើការកន្លែងណា នៅ កន្លែងនោះ បើទោះបីត្រូវថៅកែធ្វើបាប ក៏មិនហ៊ានរត់ទៅណាដែរ ព្រោះខ្លាចសមត្ថកិច្ចថៃចាប់ខ្លួន។
លោក សុខ ឌាំង ក៏ដូចជាប្រជាពលករខ្មែរដទៃទៀត ពួកគេសុទ្ធតែបានសម្តែងការសប្បាយរីករាយចំពោះយន្តការ នៃការសហការរវាងរាជរដ្ឋាភិបាលកម្ពុជា របស់សម្តេចតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាលថៃ របស់លោក ប្រា យុទ្ធ ចន់អូឆា ក្នុងការធ្វើលិខិតឆ្លងដែន និងការផ្តល់ទិដ្ឋាការរយៈពេល២ឆ្នាំ ជាមួយតម្លៃអនុគ្រោះត្រឹម ២.៩០០ បាត ស្មើនឹងជាង ៨៨ដុល្លារ។
លោក សុខ ឌាំង បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំយល់ឃើញថា ការធ្វើហ្នឹងល្អណាស់ តម្លៃវាថោក សម្រាប់ខ្ញុំមាន កូនច្រើន វាល្អតែម្តង ព្រោះខ្ញុំធ្លាប់តែរត់លូនលួចឆ្លងដែន។ សម្តេច (សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កម្ពុជា) សម្តេចគាត់បត់បែនលឿន ក្នុង ការធ្វើលិខិតឆ្លងដែនហ្នឹង សម្រាប់ខ្ញុំរំភើបហ្មង»។
ទោះជាយ៉ាងណា លោក សុខ ឌាំង យល់ឃើញថា ការងារនេះ ហាក់នៅយឺតយ៉ាវនៅឡើយ។ លោកបានទទូច ឲ្យរាជរដ្ឋាភិបាលពន្លឿនការងារ ដើម្បីជួយដល់ប្រជាពលករខ្មែរ ព្រោះក្នុងតំបន់ដែលលោកធ្វើការងារ មានពលករ រហូតដល់ទៅ ៥០ភាគរយអត់មានច្បាប់។
លោក តូ ផល្លា ប្រធានក្រុមការងារចល័តទី១ ដែលចុះធ្វើលិខិតឆ្លងដែនជូនពលករខ្មែរក្នុងឈុនបូរី បានឲ្យដឹងថា ក្នុងមួយ ថ្ងៃក្រុមការងាររបស់លោកស្រង់ឈ្មោះ និងថតរូបជូនពលករខ្មែរបានប្រមាណជា ២០០-២៥០នាក់។ ហើយក្នុងខេត្តខេត្តមួយនេះ រាជរដ្ឋាភិបាលបានដាក់ក្រុមការងារចំនួនពីរក្រុម រង់ចាំបម្រើការងារជូនប្រជាពលរដ្ឋ ដោយសារមានចំនួនពលករខ្មែរច្រើនជាងគេ។
លោកបានអះអាងថា ខេត្តឈុនបូរី មានពលករខ្មែរចូលមកបម្រើការងារទាំងស្របច្បាប់ និងមិនស្រប ច្បាប់ ប្រមាណជា ១០ម៉ឺននាក់ ខណៈមន្រ្តីករងាររបស់ថៃ ក៏ដូចជាពលករខ្មែរថា មានមិនក្រោម ១៥ម៉ឺននាក់។
លោក ប៉ា សំវឌ្ឍនៈ ប្រធានក្រុមការងារធ្វើលិខិតឆ្លងដែនជូនពលករខ្មែរក្នុងខេត្តត្រាត ក៏បានទទួលស្គាល់ផងដែរ ការលិខិតឆ្លងដែនមិនអាចបញ្ចប់តាមការគ្រោងទុក ដែលមានកំណត់រយៈពេល ៦ខែនោះទេ ដោយសារតែពល ខ្មែរមកមិនស្រុះគ្នា។ លោក ក៏បានស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជា ស្នើឲ្យរាជរដ្ឋាភិបាលថៃពន្យារពេលនៃការធ្វើលិ ខិតឆ្លងដែនសម្រាប់ពលករខ្មែរនៅក្នុងប្រទេសថៃផងដែរ។
លោក សយ សុភាព ក្នុងដំណើរយកព័ត៌មានពីស្ថានភាពរស់នៅរបស់ពលករខ្មែរ និងដំណើរការធ្វើលិខិតឆ្លងដែន នាថ្ងៃទី២នេះ ក៏បានធ្វើដំណើរចុះទៅដល់កន្លែងពលករខ្មែរកំពុងធ្វើការ និងស្នាក់នៅក្នុងតំបន់ប៉ាត់តាយ៉ា ខេត្ត ឈុនបុរី។
ទៅដល់តំបន់ប៉ាត់តាយ៉ា កន្លែងដែលក្រុមហ៊ុនកំពុងសាងសង់អគារពាណិជ្ជកម្មដ៏ទំនើប ក្នុងការដ្ឋានសំណង់មួយ នេះ គឺមានសុទ្ធសឹងប្រជាពលរដ្ឋខ្មែរ កំពុងស៊ីឈ្នួលបម្រើការងារ។ នៅវេលាម៉ោងប្រមាណជា ៥ល្ងាចប្រជាពល ករខ្មែរ បានដើរចេញពីការដ្ឋានសំណង់ឆ្ពោះទៅកាន់រោងធ្វើពីដែក បិទបាំង និងប្រក់ដោយជញ្ជាំងសង្កសី ដែលជា កន្លែងក្រុមហ៊ុនសាងសង់ឡើងសម្រាប់ពួកគេស្នាក់អាស្រ័យ។
ប្រជាពលរដ្ឋខ្មែរមកពីចម្រុះខេត្ត មកបម្រើការងារក្នុងការដ្ឋានសំណង់មួយនេះ ភាគច្រើនមិនបានយល់ពីនីតិវិធី និងគុណប្រយោជន៍នៃការធ្វើលិខិតឆ្លងដែន ឬព័ត៌មាននៃការចុះមកធ្វើលិខិតឆ្លងដែនរបស់មន្រ្តីកម្ពុជាឡើយ ពោលបើថៅកែក្រុមហ៊ុនមិនប្រាប់ ឬមិនដឹកទៅធ្វើ ប្រជាពលករទាំងអស់នេះ នឹងមិនអាចទៅធ្វើលិខិតឆ្លងដែន នោះទេ។
លោក សយ សុភាព ដែលដំណើរលើចម្ងាយផ្លូវរាប់រយគីឡូ ពីរាជធានីភ្នំពេញ រហូតដល់ខេត្តឈុនបូរី ដើម្បីសាក សួរព័ត៌មាននោះ បែរជាត្រូវប្រជាពលរដ្ឋខ្មែរ បានស្នើឲ្យរូបលោក ពន្យល់នូវព័ត៌មានមួយចំនួន នៃការលិខិតឆ្លង ដែន និងសួរពីចម្ងល់ក្នុងចិត្តជាច្រើនផ្សេងទៀត។
លោក សយ សុភាព បានពន្យល់យ៉ាងលំអិតពីនីតិវិធី និងផលប្រយោជន៍ នៃការប្រើប្រាស់លិខិតឆ្លងដែន ដែល កើតចេញពីកិច្ចសហប្រតិបត្តិការល្អ និងប្រកបដោយការយោគយល់ អនុគ្រោះ សម្រាប់បម្រើប្រយោជន៍ជូនដល់ ពលករខ្មែរ។
ជាមួយនិងការផ្តល់ព័ត៌មាន ក៏មានការលើកពីចម្ងល់មួយចំនួនផងដែរពីក្រុមពលករ ដោយពួកគេបានអះអាងថា ថៅកែដែលនាំពួកគេទៅធ្វើលិខិតឆ្លងដែននោះ មានថៅកែខ្លះយកថ្លៃពីពួកគេរហូតដល់ទៅជាង ៣ពាន់បាត ផ្ទុយ ពីតម្លៃ ដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ៕