Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ពលករខ្មែរនៅថៃ រងារព្រោះមិន ដែលឃើញមុខមន្រ្តី

$
0
0

ខេត្តរ៉ាក់យ៉ង, ថៃ៖ ពលករខ្មែរកំពុងស៊ីឈ្នួលដាំដំឡូង ក្នុងខេត្តរ៉ាក់យ៉ង ប្រទេសថៃ បានថ្លែងរៀបរាប់បង្ហាញពី ភាពរងារឯការបស់ខ្លួន ព្រោះពួកគេមិនដែលបានជួបមុខមន្រ្តីស្ថានទូតខ្មែរទីក្រុងបាងកក ឬមន្រ្តីរាជរដ្ឋាភិបាល ខ្មែរ ដែលពាក់ព័ន្ធណាម្នាក់ ចុះជួបស្វែងយល់ពីការរស់នៅ និងទុក្ខលំបាករបស់ពួកគេនៅក្នុងប្រទេសថៃឡើយ។ ថៅកែជនជាតិថៃ ចង់ឃើញមន្រ្តីខ្មែរយកចិត្តទុកដាក់លើពលករធ្វើការក្នុងប្រទេសថៃ ដើម្បីចៀសផុតពីការធ្វើទុក្ខ បុកម្នេញពីថៅកែមួយចំនួនតូចនោះ។

នៅក្នុងដំណើរចុះយកព័ត៌មានលើទឹកដីថៃក្នុងបណ្តាខេត្ត ដែលមានប្រជាពលករខ្មែររស់នៅនឹងធ្វើការច្រើន ដូចជា ត្រាត ច័ន្ទបូរី ឈុនបូរី និងរ៉ាក់យ៉ង នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៥ ជាដំណើរថ្ងៃទី៣នេះ លោក សយ សុភាព អគ្គនាយកព័ត៌មានមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានចុះទៅយកព័ត៌មានដោយផ្ទាល់ជាមួយពលករខ្មែរ មកពី ខេត្តព្រៃវែង កំពុងនាំគ្នាស៊ីឈ្នួលដាំដំឡូងនៅក្នុងដីចំការមួយកន្លែងក្នុងឃុំសំណាក់ថន ស្រុកបានឆាង ខេត្តរ៉ាក់ យ៉ង។

ក្នុងតំបន់ចំការដំឡូង គេមិនមានសង្កេតឃើញថៅកែ ឬជនជាតិដទៃ ធ្វើការនោះឡើយ ពោលនៅក្នុងដីចំការមាន តែប្រជាពលករខ្មែរប៉ុណ្ណោះ កំពុងនាំគ្នាកាប់ដើមដំឡូង និងដើរដោតដើមដំឡូងលើដីចំការមួយដ៏ធំ។

នៅពេលឃើញក្រុមអ្នកព័ត៌មាន ដែលជាជនជាតិខ្មែរទៅដល់ពួកគេបានបង្ហាញអារម្មណ៍ស្ទើរតែមិនជឿឡើយ ព្រោះចាប់តាំងពីពួកគេបានមកធ្វើការនៅក្នុងប្រទេសថៃ អ្នកខ្លះមានរយៈពេលជាង ១០ឆ្នាំទៅហើយ មិនដែល មានឃើញមានអ្នកព័ត៌មាន ឬមន្រ្តីខ្មែរពាក់ព័ន្ធណាម្នាក់ចុះមកដល់កន្លែងធ្វើការពួកគេនោះឡើយ ពោលពួកគេ បានផ្ញើវាសនាលើដីថៃ រាប់អាន និងជួយយកអាសារគ្នាតែជាមួយពលករមកពីប្រទេសកម្ពុជាដូចគ្នាប៉ុណ្ណោះ។

អង្គុយក្នុងចំការដំឡូងស្ត្រីវ័យ៤៧ឆ្នាំ ឈ្មោះ រៀម មកពីស្រុកស្វាយអន្ទរ ខេត្តព្រៃវែង និងបានធ្វើការក្នុងប្រទេស ថៃ អស់រយៈពេលប្រមាណជា ១០ឆ្នាំហើយនោះ បានឲ្យដឹងថា ពួកគាត់ ដែលមានគ្នាប្រមាណ ១០នាក់ សុទ្ធតែ មកពីខេត្តព្រៃវែង បានដាំដំឡូង ដោយម៉ៅផ្តាច់ពីថៅកែក្នុង ១៦០០ម៉ែត្រការ៉េ តម្លៃ៣០០បាត។ ជាមធ្យមពួក គាត់រកចំណូលបានជិត ១ម៉ឺនបាតក្នុងមួយខែ មិនទាន់គិតថ្លៃចាយវាយផ្សេងៗ។

អ្នកស្រី រៀម បានរៀបរាប់ថា ការមករស់នៅរបស់ពួកគាត់មិនដែលមានការធ្វើទុក្ខ ធ្វើបាបពីថៅកែ ឬតម្រួតថៃ នោះទេ ព្រោះពួកគាត់មានប័ណ្ណការងារ ចេញដោយរាជរដ្ឋាភិបាលថៃ ហើយប្រសិនបើគ្មានប័ណ្ណការងារ ពួកគាត់ ត្រូវបានថៅកែនាំទៅធ្វើប័ណ្ណថែមទៀតផង ដោយអស់តម្លៃប្រមាណ ២.៣០០បាត។ មិនតែប៉ុណ្ណោះ ពលករ ពេលមានជំងឺតម្កាត់ផ្សេងៗ សម្រាប់អ្នកបម្រើការងារស្របច្បាប់ទៅព្យាបាលគ្រប់មន្ទីរ ពេទ្យរដ្ឋចំណាយអស់ត្រឹម តែ ៣០បាត។

តាមការរៀបរាប់របស់អ្នកស្រី រៀម ការធ្វើការងារនៅក្នុងប្រទេសថៃ ហាក់មិនដែលមានជួបការធ្វើបាបណាមួយ ពីថៅ កែ ឬតម្រួតថៃនោះទេ។ តែផ្ទុះទៅវិញអ្នកស្រី ហាក់មានការអាក់អន់ចិត្ត ចំពោះមន្រ្តីស្ថានទូត ក៏ដូចជាមន្រ្តី រាជរដ្ឋាភិបាល ដែលពាក់ព័ន្ធមិនដែលបានចុះមកឃើញមុខ និងស្វែងយល់សុខទុក្ខលំបាកម្តងណាឡើយ។

ក្រោយសម្រាកពីការងារអង្គុយលើស្លឹកដូងហូបបាយពេលថ្ងៃជុំគ្នាជាមួយពលករដទៃទៀត ដែលសុទ្ធតែជាស្រីៗ អ្នកស្រី រៀម បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំមកធ្វើការទីនេះ១០ឆ្នាំហើយ ខ្ញុំមិនដែលបានឃើញមន្រ្តីខ្មែរណាម្នាក់ ចុះមកមើល មកស្វែងយល់ថា ខ្ញុំលំបាកម៉េច ស្រួលម៉េច ត្រូវគេធ្វើបាប ឬអីយ៉ាងម៉េចមិនដែលឃើញនោះ លោក សយ សុភាព ជាអ្នកទីមួយ ដែលមកជួបពួកខ្ញុំ»។

លោក SOMMAS SUPAPHOL សមាជិក ក្រុមប្រឹក្សាកសិករជាតិថៃ និងជាថៅកែចំការដំឡូង ដែលមានពលករ ខ្មែរជាច្រើនកំពុងធ្វើការជូនរូបលោក ក៏បានទទួលស្គាល់ផងដែរថា រយៈពេលជាង ១០ឆ្នាំមកហើយ ពលករខ្មែរធ្វើ ការនៅក្នុងចំការរបស់លោក មិនដែលមានមានមន្រ្តី ឬអ្នកពាក់ព័ន្ធរបស់ខ្មែរណាម្នាក់បានចុះទៅសាកសួរព័ត៌មាន អ្វីពីការរស់នៅ និងធ្វើការរបស់ពលករខ្មែរឡើយ។

លោក SOMMAS SUPAPHOL ជនជាតិថៃ ចេះនិយាយភាសាខ្មែរមិនសូវច្បាស់នោះ ក៏បង្ហាញការចង់ឃើញ មន្រ្តីរបស់ខ្មែរ បានចុះទៅសួរសុខទុក្ខ និងយកចិត្តទុកដាក់លើពលករខ្មែរ ដែលអាចនឹងជួយឲ្យពួកគេ បានរស់ នៅជាមួយភាពកក់ក្តៅ ហើយក៏អាចបញ្ចៀសការធ្វើបាបពីថៅកែខិលខូចមួយចំនួនផងដែរ។

បើតាមលោក SOMMAS នៅក្នុងខេត្តរ៉ាក់យ៉ង មានប្រជាពលករខ្មែរកំពុងបម្រើការងារទាំងស្របច្បាប់ និងមិន ស្របច្បាប់ប្រហាក់ប្រហែល ២៥ម៉ឺននាក់។ លោកបានបញ្ជាក់ថា វិស័យកសិកម្ម រោងចក្រ មួយចំនួនធំ បើគ្មាន កម្លាំងពលកម្មរបស់ខ្មែរទេ នឹងត្រូវប្រឈមបញ្ហាខ្វះកម្លាំងពលកម្ម និងរាំងស្ទះដល់ដំណើរការផងដែរ។ ជាក់ស្តែង ដូចជាចំការដំឡូងរបស់គាត់ តាំងពីចាប់ផ្តើមដាំ រហូតដល់ដល់ប្រមូលផល ពឹងលើកម្លាំងពលករខ្មែរទាំងអស់ រូប គាត់មិនដែលបានចុះទៅមើលនោះទេ។

ថៅកែចំការដំឡូងជនជាតិថៃម្នាក់ទៀត ឈ្មោះ អនុផាតឧត្តម ស៊ុមឆាយ ក៏បានមើលឃើញពីសារៈសំខាន់ នៃ កម្លាំងពលកម្មរបស់ខ្មែរផងដែរ។ លោក ស៊ុមឆាយ បានបន្តថា ក្នុងចំការដំឡូងរបស់លោក ដែលគ្មានរើសរដូវ ប្រាំង ឬរដូវវស្សានោះ ត្រូវការជាចាំបាច់ កម្លាំងពលកម្មខ្មែរ ព្រោះក្រៅពីខ្មែរ ពលករក្នុងប្រទេសថៃ ដែលមកពី ភូមា ឡាវ វៀតណាម គ្មានពលករណាធ្វើការងារកសិកម្មដាំដុះដូចពលករខ្មែរឡើយ។  

លោក ស៊ុមឆាយ ក៏បានជួបបញ្ហាខ្វះកម្លាំងពលកម្មសម្រាប់ការដាំដុះរបស់ខ្លួនផងដែរ នៅអំឡុងពេល ដែលរាជ រដ្ឋាភិបាលយោធាថៃ ចាប់បញ្ជូនពលករខ្មែរទៅស្រុកកំណើតកាលពីឆ្នាំ២០១៤នោះ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>