Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ពលករខ្មែរ ក្នុងខេត្តរ៉ាក់យ៉ង ទន្ទឹងរង់ចាំមន្រ្តីកម្ពុជា ចុះធ្វើលិខិតឆ្លងដែន

$
0
0

ខេត្តរ៉ាក់យ៉ង, ប្រទេសថៃ៖ ពលករខ្មែរក្នុងខេត្តរ៉ាក់យ៉ង ប្រមាណជា ២៥ម៉ឺននាក់ ដែលភាគច្រើនជាអ្នកមកធ្វើការ ដោយខុសច្បាប់នោះ បាននិងកំពុងទន្ទឹងរង់ចាំមន្រ្តីរបស់ខ្មែរចុះធ្វើលិខិតឆ្លងដែន គ្រាប័ណ្ណការងាររបស់អាជ្ញាធរ ថៃជិតផុតកំណត់។

លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៥ម្សិលមិញនេះ បានបន្តចុះទៅយកព័ត៌មានរបស់ពលករខ្មែរបម្រើការនៅរោងចក្រគ្រឿងសមុទ្រ នៅតំបន់សេដ្ឋកិច្ចពិសេសអមតៈ ស្ថិតក្នុងឃុំម៉ាបយ៉ាងផន ស្រុកពួកដែង ខេត្តរ៉ាក់យ៉ង, ពលករខ្មែរដកដំឡូង ស្ថិតឃុំសំណាក់ថន ស្រុកបានឆាង ខេត្តរ៉ាក់យ៉ង និងពលករទូកនេសាទ ស្ថិតនៅឃុំបាំងសាឡេ ស្រុកសាត់តាហីប ខេត្តឈុនបូរី។

តាមរយៈការសាកសួរព័ត៌មាន ប្រជាពលករខ្មែរនៅតាមតំបន់ ដែលបានរៀបរាប់ខាងលើនេះ ភាគច្រើនបំផុតមិន ទាន់មានលិខិតឆ្លងដែននៅឡើយនោះទេ ព្រោះពួកគេបានឆ្លងចូលមកធ្វើការក្នុងប្រទេសថៃតាមរយៈមេខ្យល់ និង ខុសច្បាប់។ ការបម្រើការងារក្នុងប្រទេសថៃ ធ្វើទៅបានដោយសារពួកគេប័ណ្ណការងារអនុញ្ញាតដោយអាជ្ញាធរថៃ ដែលមានការធានាពីថៅកៅរោងចក្រ។

ប័ណ្ណការងារ ដែលអនុញ្ញាតដោយអាជ្ញាធរថៃ នឹងផុតកំណត់នៅក្នុងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥ ខាងមុខនេះ តែ មន្រ្តីរាជរដ្ឋាភិបាលខ្មែរ ចុះមកធ្វើលិខិតឆ្លងដែន មិនទាន់បានចុះទៅដល់ខេត្តរ៉ាក់យ៉ងនៅឡើយទេ ដែលជាហេតុ ធ្វើឲ្យប្រជាពលករមានការព្រួយបារម្ភ ជួបការលំបាកក្រោយប័ណ្ណការងារផុតសុពលភាព ហើយការធ្វើលិខិតឆ្លង ដែនមិនទាន់បានធ្វើនោះ។

ជាមួយដំណឹង នៃការធ្វើលិខិតឆ្លងដែននេះ ប្រជាពលករនៅក្នុងខេត្តរ៉ាក់យ៉ងភាគច្រើន ពួកគេមិនទាន់បានដឹងពី តម្លៃនោះទេ ខណៈពលករខ្លះត្រូវបានថៅកែយកលើសកំណត់។

លោក សយ សុភាព នៅថ្ងៃម្សិលមិញនេះ ក៏បានជួបជាមួយថៅកែចំការដំឡូងជាច្រើនរូបនៅក្នុងប្រទេសថៃផង ដែរ ក្រុមថៅកែទាំងអស់នោះ ក៏បានទទូចឲ្យមន្រ្តីខ្មែរពន្លឿនការធ្វើលិខិតឆ្លងដែនផងដែរ ពួកគេបានមើលឃើញ ថា ការធ្វើលិខិតឆ្លងដែនរាល់ថ្ងៃនេះ មិនអាចសម្រេចតាមកាលកំណត់នោះទេ។

ក្រៅពីការចុះយកព័ត៌មាននៅតាមកន្លែងរស់នៅរបស់ពលករខ្មែរ នៅរាត្រីថ្ងៃទី០៨ ខែកុម្ភៈ លោក សយ សុភាព រួមនិងថៅកែជនជាតិថៃ បានជួបស្រស់ស្រូបអាហារជុំគ្នាជាមួយប្រជាពលករខ្មែរ នៅភូមិម៉ាបាក់ថង ឃុំហួរយ៉ៃ ស្រុកបាងរ៉ាក់មួង ខេត្តឈុនបូរី ដោយបាន សំណេះសំណាល សួរសុខទុក្ខ និងសម្តែងការនឹករលឹកក្នុងនាមឈាមខ្មែរដូចគ្នា ដែលត្រូវឃ្លាតចាកឆ្ងាយស្រុក ព្រោះតែបញ្ហាក្រពះ។ ក្នុងជំនួបនេះ លោក សយ សុភាព ក៏បានផ្តាំផ្ញើដល់ពលករឲ្យចេះជួយយកអាសារគ្នា ខិតខំ ធ្វើការសន្សំប្រាក់ ព្រមទាំងផ្តាំផ្ញើដល់ថៅកែជនជាតិថៃ ឲ្យជួយមើលថែ និងកុំធ្វើបាបពលករខ្មែរ។

លោក បានផ្តាំទៅកែជនជាតិថៃទាំងអស់នោះថា «ខ្មែរចូលចិត្តស្ករ គឺចូលចិត្តការលួងលោម ប្រើកុំស្តីបន្ទោស»។

ថៅកែជនជាតិថៃ លោក ប្រាជិត ក៏បានឲ្យដឹងថា ពលករខ្មែរនៅក្នុងប្រទេសថៃមានជាង ១លាននាក់ ឈរលំដាប់ទីពីរបន្ទាប់ពីប្រ ភូមា ដែលមានជាង ៤លាននាក់។ ពួកគេបានទទួលស្គាល់កម្លាំងពលករខ្មែរ បានចូលរួមចំណែកធំបម្រើដល់ សេដ្ឋកិច្ចថៃ ប្រសិនបើគ្មានពលករខ្មែរ អាជីវកម្មរបស់ពួកគេនឹងជួបបញ្ហា។

បន្ទាប់ពីការស្រស់ស្រូបអាហារ លោក សយ សុភាព ក៏បានរាំកម្សាន្តជុំគ្នាជាមួយពលករខ្មែរ និងថៅកែជនជាតិថៃ ផងដែរ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>