ភ្នំពេញ៖ បន្ទាប់ពីទទួលបានជោគជ័យ ក្នុងការថតចម្រៀង កាយវិការ នូវបទម្រៀងលើកទី១ របស់ខ្លួនរួចមក អង្គការ Epic Arts ដែលជាអង្គការ អប់រំសិល្បៈ ដល់ជនពិការ និងជនមិនពិការ មានទីតាំងស្ថិត ក្នុងខេត្តកំពត បានផលិតចម្រៀង កាយវិការទី២ ដែលមានចំណងជើងថា «Uptown Funk» ដែលមានន័យថា ទីក្រុងទំនើប ។
បទ «Uptown Funk» ដែលជា បទចម្រៀងកាយវិការសម្តែង ដោយជនពិការ ទទួលបានការ បណ្តុះបណ្តាលនៅ Epic Arts ការធ្វើត្រាប់តាម បទចម្រៀងរបស់ តារាចម្រៀងបរទេស របស់លោកម៉ាក រ៉ន់សុន និងលោកប្រ៊ូណូ ម៉ា ។
អុន សុខនី ប្រធានអង្គការ Epic Arts Cambodia បានមានប្រសាសន៍ថា នេះជាចំរៀងកាយវិការ បែបអប់រំ ដែលទាក់ទង ទៅនឹងការបង្ហាញពី សមត្តភាព របស់ជនពិការ ដើម្បីជំរុញអោយ មានការផ្លាស់ប្តូរការ គិតជាភាពអវិជ្ជមាន ចំពោះជនពិការ ដែលមានការ ឧបត្តមដោយ UNICEF ។
អុន សុខនី ឲ្យដឹងទៀតថា ចម្រៀងនេះជាយុទ្ធនាការ ផ្សយផ្សាយ អំពីភាពវិជ្ជមាន អ្នកសម្ដែងជាជនពិការ និងមិនពិការមកពីអង្គការ អេពិកអាតកម្ពុជា (Epic Arts Cambodia) បានចូលរួមជា មួយនឹង អង្គការយូនីសែហ្វកម្ពុជា ដើម្បីផលិតវីដេអូដ៏សំខាន់មួយ ដែលវីដេអូចម្រៀងរបស់ពេញនិយម “Uptown Funk” របស់លោកម៉ាក រ៉ន់សុន និងលោកប្រ៊ូណូ ម៉ា។
សុខនី បន្តទៀតថា វីឌីអូដែលនឹង ត្រូវបង្ហោះនៅលើ YouTube នៅថ្ងៃចន្ទ័ទី១៤ ខែកុម្ភៈ ឆ្នាំ គឺត្រូវបានថតចំនួន ៤ថ្ងៃ ហើយបង្ហាញអោយឃើញ ថាជនពិការ និងមិនពិការ ទាំងអស់ បានចូលរួមថតជាមួយ និងបុគ្គលិក និងសិស្សរបស់ អង្គការអេពិកអាត ។ ប៊ូ សាគុណ អាយុ២៩ឆ្នាំ ដើរតួជាអ្នក ចំរៀងដឹកនាំក្រុមដ៏ល្អឆើត ធ្វើចលនារាំ នៅតាមបណ្ដោយផ្លូវ នៅទីក្រុងកំពត ។
សាគុណ បាននិយាយថា «យើងចង់បង្ហាញថា មនុស្សពិការអាចធ្វើអ្វីៗ បានគ្រប់ប្រភេទ ដូចជាអ្នកចំរៀងអ្នករាំ ជាគ្រូបង្រៀន និងក៏អាចជាអ្នក ខាត់ទ្រនាប់ជើង! ជនពិការអាចត្រូវបាន មើល ឃើញថា មានភាពស្រស់ស្អាត ទាក់ទាញ និង គួរអោយចាប់អារម្មណ៍ ដូចមនុស្សដទៃផ្សេង ទៀតដែរ។ យើងបង្កើតជា ភាពសប្បាយរីករាយ ជាច្រើន ប៉ុន្តែសារសំខាន់ គឺមាននៅខាងលើ » ។
សុខនី បានឲ្យដឹងទៀតថា អង្គការសិល្បៈ រួមបញ្ចូលគ្នា ថតបង្ហោះវីដេអូនេះ ដោយមានការសហការគ្នា ជាមួយនឹង មូលនិធិឧបត្ថម្ភ CDIDFរបស់UNICEF ហើយសង្ឃឹមថា វីដេអូនេះ នឹងទទួលបានជោគជ័យ ទាំងថ្នាក់ជាតិនិង អន្តរជាតិ ។
សូមជម្រាបថា វីដេអូបទម្រៀងត្រាប់ទី១ របស់អង្គការ Epic Arts មានចំណងជើងថា Happy របស់លោក Pharrell Villiams ទទួលបានចការចុច ចូលមើលច្រើនជាង ១០០,០០០ នាក់ ។
គួរបញ្ជាក់ថា អេពិកអាតជាអង្គការ សិល្បៈរួមបញ្ចូលគ្នា ដែលធ្វើការជាមួយនឹង ជនពិការនិងមិនពិការ ។ អេពិកអាតកម្ពុជា ប្រើសិល្បៈ ជាទម្រង់មួយនៃការ បង្ហាញមតិយោបល់ និង ផ្ដល់អំណាច បង្កើត នូវការសន្ទនាជុំវិញ បញ្ហាពិការភាព រួមជាមួយនឹងផ្នែក ការងារទាំងបីនេះ សិល្បៈសហគមន៏, កម្មវិធីអប់រំបញ្ចូលគ្នា និងកម្មវិធី អាជីវកម្មសង្គម ដែលកំពុងតែព្យាយាម អភិវឌ្ឍន៏ សេវាកម្មហើយផ្ដល់ សេវាកាន់តែធំទូលាយ ទៅដល់សហគមន៏ ដើម្បីធ្វើអោយ វិស័យសិល្បៈ និងការអប់រំផ្នែកសិល្បៈ មានការទទួលយក បានសំរាប់ទាំងអស់គ្នា ។ «អេពិកអាត បើកភ្នែករបស់យើងអោយ មើលឃើញមនុស្សជាតិទូទៅ ដើម្បីអោយយើង ទាំងអស់អាច រីកលូតលាស់បាន» ៕