ភ្នំពេញ ៖ មន្ដ្រីសាលាដំបូងរាជធានីភ្នំ ពេញ មួយរូប បានឱ្យដឹងថា ពិធីប្រកាសតែង តាំងប្រធានសាលាដំបូង នឹងត្រូវ ធ្វើឡើងនៅរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៥ ជាថ្ងៃចូលឆ្នាំចិនវៀតណាម ។
មន្ដ្រីសាលាដំបូងរូបនេះ បានបញ្ជាក់ថា លោកតាំង ស៊ុនឡាយ ដែលជាអនុប្រធាន សាលាដំបូងរាជធានីភ្នំពេញ និងត្រូវប្រកាស ឱ្យឡើងកាន់តំណែងជាផ្លូវការជំនួសលោកអាំង មាលតី នៅរសៀលថ្ងៃស្អែក ។
យ៉ាងណាក៏ដោយនោះ មន្ដ្រីសាលាដំបូងរូបនេះ មិនទាន់បានបញ្ជាក់ ថា ថ្នាក់ដឹកនាំរូបណា នឹងចូលរួមជាអធិបតីភាពនោះទេ ៕