Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ឆ្លើយតបតួលេខ «លីកាដូ» ក្រសួងដែនដី បង្ហាញថា វិវាទដីធ្លីឆ្នាំ២០១៤ មានត្រឹម ៧៥០ករណី

$
0
0

ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញមកប្រកាសថា ចំនួនវិវាទដីធ្លីឆ្នាំ២០១៤កន្លង ទៅមានត្រឹម ៧៥០ករណីប៉ុណ្ណោះ ដែលចំនួននេះ មានការថយចុះជាង ២០០ករណី បើធៀបឆ្នាំ២០១៣។ ការ ចេញមកប្រកាសរបស់ក្រសួងដែនដី បានធ្វើឡើងមួយថ្ងៃបន្ទាប់ពីអង្គការសម្ព័ន្ធជំរឿន និងការពារសិទ្ធិមនុស្ស «លីកា ដូ» បានចេញរបាយការណ៍ថា វិវាទដីធ្លីក្នុងប្រទេសកម្ពុជានៅឆ្នាំ២០១៤ បានកើងឡើង ៣ដងបើធៀបនឹងឆ្នាំ២០ ១៣។

ក្រសួងរៀបចំដែនដីនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៥នេះ បានចេញសេចក្តីជូនដំណឹងឲ្យដឹងថា ចាប់ពីឆ្នាំ២០០២ រហូតដល់ដំណាច់ឆ្នាំ២០១៤ គណៈកម្មការសុរិយោដី ទទួលបានពាក្យបណ្តឹងវិវាទដីធ្លីទូទាំងប្រទេសចំនួន ៦.៥៥ ៦ករណី។ វិវាទត្រូវបានដោះស្រាយជាបន្តបន្ទាប់ រហូតដល់ឆ្នាំ២០១៣ វិវាទនៅសល់ត្រឹម ៩៩០ករណី ហើយឆ្នាំ ២០១៤ នៅសល់ ៧៥០ករណី ដែលកំពុងបន្តដោះស្រាយ។

តាមរយៈសេចក្តីជូនដំណឹងដដែលនេះ ក្រសួងដែនដីបានឆ្លើយតបនឹងរបាយការណ៍របស់អង្គការសម្ព័ន្ធជំរឿន និង ការពារសិទ្ធិមនុស្ស  «លីកាដូ» ផងដែរថា ទិន្នន័យដែលដែលអង្គការបានចេញផ្សាយកាលពីម្សិលមិញ ជាចំនួន មួយច្រើនលើសលប់មិនឆ្លុះបញ្ចាំងការពិត។ ក្រសួង ក៏បានធ្វើលិខិតទៅអង្គការលីកាដូ ដើម្បីផ្ទៀងផ្ទាត់តួលេខ ផងដែរ ហើយកំពុងរង់ចាំចម្លើយពីអង្គការនេះមកវិញ។

ក្រសួងដែនដីក៏បានបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៤កន្លងទៅ ខ្លួនធ្លាប់បានចេញសេចក្តីជូនដំ ណឹងម្តងហើយ ដើម្បីបំភ្លៃសាធារមតិ បន្ទាប់ពីអង្គការក្រៅរដ្ឋាភិបាលមួយចំនួនតូច បានផ្សាយបំប៉ោងតួលេខពាក់ ព័ន្ធនិងវិស័យដីធ្លី ដូចជាទំនាស់ដីធ្លី និងលំនៅឋាន។ ក្រសួងក៏បានធ្វើលិខិតទៅអង្គការក្រៅរដ្ឋាភិបាល ដើម្បីផ្ទៀង ផ្ទាត់តួលេខផងដែរ ប៉ុន្តែមិនបានទទួលការឆ្លើយតបនោះទេ។

សូមបញ្ជាក់ថា អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទិ្ធមនុស្ស «លីកាដូ» កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៥ បានចេញរបាយការណ៍ថា ចំនួនគ្រួសារ ដែលមានវិវាទដីធ្លីនៅកម្ពុជាក្នុងឆ្នាំ២០១៤ បានកើនឡើងបីដង បើប្រៀប ធៀបទៅនឹងឆ្នាំ២០១៣។

តាមរបាយការណ៍ដែលចងក្រងឡើងពីការិយាល័យតាមបណ្តាខេត្ត អង្គការលីកាដូ បានរកឃើញថា ឆ្នាំ២០១៤ មានគ្រួសារចំនួន ១០.៦២៥គ្រួសារ ឬ ប្រហែល ៤៩.៥១៩នាក់ ដែលទទួលរងផលប៉ះពាល់ដោយសារជម្លោះដី ធ្លី។ ចំនួននេះភាគច្រើនកើតឡើងនៅក្នុងខេត្តចំនួន១៣ ហើយមានចំនួនច្រើនជាងបីដង នៃចំនួនគ្រួសារ ដែលត្រូវ បានចងក្រងទុកកាលពីឆ្នាំ២០១៣។ ដោយកាលពីឆ្នាំ២០១៣ មានចំនួន ៣.៤៧៥គ្រួសារ និង ច្រើនជាងពីរដង បើប្រៀបធៀបទៅនឹងឆ្នាំ២០១២ ដែលមានចំនួន ៥.៦៧២គ្រួសារ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>