Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

តំណាងក្រុមហ៊ុនជប៉ុន ៣៦រូប ស្វែងយល់ពី បរិយាកាស វិនិយោគនៅកម្ពុជា

$
0
0

ភ្នំពេញ៖ នាយកប្រតិបត្តិការជាន់ខ្ពស់ក្រុមហ៊ុនជប៉ុនធំៗ ៣៦រូប បានធ្វើដំណើរមកកាន់ប្រទេសកម្ពុជា និងស្វែង យល់ពីបរិយាកាសវិនិយោគនៅក្នុងប្រទេសកម្ពុជា។ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ស៊ុន ចាន់ ថុល បានលើកឡើងពីបរិយាកាស និងកត្តាអំណោយផលជាច្រើន សម្រាប់ការវិនិយោគនៅកម្ពុជា ជូនតំណាង ក្រុមហ៊ុនមកពីប្រទេសជប៉ុន។

យោងតាមគេហទំព័រក្រសួងពាណិជ្ជកម្ម ចេញផ្សាយនៅយប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៥ បានឲ្យដឹងថា កាលពី ថ្ងៃទី១៩ ខែកុម្ភៈ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានជួបពិភាក្សាការងារជាមួយនាយកប្រតិបត្តិជាន់ខ្ពស់ក្រុម ហ៊ុនធំរបស់ជប៉ុន ៣៦រូប ដែលដឹកនាំដោយលោក Shosuke MORI ប្រធានសហព័ន្ធសេដ្ឋកិច្ចកាន់សៃ។ ជំនួប នោះក៏មានការអញ្ជើញចូលរួមពី លោក KUMAMARU Yuji ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជាផងដែរ។

លោក Shosuke MORI បានជម្រាបជូនលោកទេសរដ្ឋមន្រ្តីថា ដំណើរទស្សនកិច្ចរបស់លោក និងតំណាងក្រុម ហ៊ុនដទៃទៀត ដើម្បីស្វែងរកឱកាសពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជា និងជប៉ុន។ ក្រុមគណៈប្រតិភូក៏មាន បំណងសិក្សាបន្ថែមអំពីគោលនយោបាយសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជា ផលប៉ះពាល់ នៃសហគមន៍សេដ្ឋ កិច្ចអាស៊ាន (AEC) លើកម្ពុជា គោលនយោបាយរដ្ឋាភិបាល និង វិស័យសក្កានុពលទាំងឡាយ សម្រាប់សហប្រតិ បត្តិការជាមួយក្រុមហ៊ុនកាន់សៃ នៅក្នុងវិស័យពាក់ព័ន្ធបរិស្ថានដូចជា៖ ការបំពុលបរិយាកាស និង ធនធានទឹក ការគ្រប់គ្រងកាកសំណល់ និង គ្រោះមហន្តរាយ។

ក្នុងជំនួបជាមួយតំណាងក្រុមហ៊ុនធំៗរបស់ជប៉ុននេះ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានធ្វើបទបង្ហាញ និង លើកមកបង្ហាញនូវលក្ខខណ្ឌល្អៗ និងអំណោយផលជាច្រើន ដើម្បីលើកទឹកចិត្តឲ្យអ្នកវិនិយោគជប៉ុន ចូលមក បណ្តាក់ទុនរកស៊ីនៅកម្ពុជា រួមមាន៖ ការលើកទឹកចិត្តដល់ការវិនិយោគ និងការមិនរើសអើងរបស់ច្បាប់កម្ពុជា រវាងវិនិយោគិនក្នុងស្រុក និង បរទេស។

លោករដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា បានជម្រាបជូនលោក Shosuke MORI ថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ជាទីភ្នាក់ងារទទួលបន្ទុកការវិនិយោគ ដែលជាច្រកចេញចូលតែមួយសម្រាប់សម្របសម្រួលការវិនិយោគ ពីបរទេស។ លោក ស៊ុន ចាន់ថុល បានកត់សម្គាល់ថា ច្បាប់វិនិយោគ និង កិច្ចព្រមព្រៀងស្តីពីកិច្ចការពារការវិនិ យោគទ្វេភាគី រវាងកម្ពុជា និងជប៉ុន ការពារផលប្រយោជន៍ នៃការវិនិយោគរបស់ប្រទេសទាំងពីរ។

លោករដ្ឋមន្រ្តី បានចង្អុលបង្ហាញទៀតថា កម្ពុជា គឺជាប្រទេសតូចមួយ ដែលអនុវត្តសេដ្ឋកិច្ចបើកចំហ និង បាន ត្រៀមខ្លួនក្លាយទៅជាសមាជិកសហគមន៍សេដ្ឋកិច្ចអាស៊ាន។ ជាមួយនឹងទីតាំងភូមិសាស្រ្ត ជាយុទ្ធសាស្រ្ត កម្លាំង ពលកម្មវ័យក្មេងប្រកបដោយភាពស្វាហាប់ និងការធ្វើឲ្យប្រសើរឡើង នូវហេដ្ឋារចនាសម្ព័ន្ធឥតឈប់ឈរ កម្ពុជា នឹងទទួលបាននូវអត្ថប្រយោជន៍ពីសហគមន៍សេដ្ឋកិច្ចអាស៊ាននេះ។

អត្ថប្រយោជន៍បន្ថែម នៃការវិនិយោគនៅក្នុងប្រទេសកម្ពុជា គឺគម្រោងដែលមានឈ្មោះថា អ្វីៗ គ្រប់យ៉ាងលើក លែងអាវុធ (Everything But Arms) ដែលផ្តល់ដោយសហភាពអឺរ៉ុប និងប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម (GSP) ដែលផ្តល់ដោយបណ្តាប្រទេសជាច្រើនដល់កម្ពុជា។ ជាមួយនឹងគម្រោង EBA និង GSP ផលិតផលដែលផលិត នៅកម្ពុជា អាចនាំចេញទៅកាន់សហភាពអឺរ៉ុប ដោយមិនកំណត់កូតា និងលែកលែងពន្ធ និងទៅកាន់ប្រទេសជា ច្រើន ដែលបានផ្តល់ប្រព័ន្ធអនុគ្រោះ GSP ដល់កម្ពុជា ក្នុងកម្រិតពន្ធគយកាន់តែទាប។

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានជំរុញលើកទឹកចិត្ត ឲ្យគណៈប្រតិភូពិចារណាលើការវិនិយោគលើ ឧស្សាហ កម្មធុនស្រាល ឧស្សាហកម្មខ្សែសង្វាក់បង្គុំ ឧស្សាហកម្មកែច្នៃចំណីអាហារ ការដឹកជញ្ជូន ទេសចរណ៍ និងការអភិ វឌ្ឍធនធានមនុស្ស ដោយផ្តោតលើការបណ្តុះបណ្តាល វិជ្ជាជីវៈបច្ចេកទេស ដើម្បីជួយធ្វើការផ្លាស់ប្តូរពីឧស្សាហ កម្ម ដែលប្រើប្រាស់កម្លាំងពលកម្មច្រើន ទៅជាឧស្សាហកម្មដែលប្រើប្រាស់កម្លាំងពលកម្មជំនាញ។ ទាក់ទងនឹង អ្នកឯកទេសផ្នែកបរិស្ថានរបស់ប្រទេសជប៉ុនវិញ លោករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានបង្ហាញចំណាប់អារម្មណ៍លើ ការគ្រប់គ្រងការបំពុលបរិយាកាស និងការគ្រប់គ្រងកាកសំណល់។ លោករំពឹងថា គណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ នឹងមានការចាប់អារម្មណ៍លើការសិក្សាជំនាញបច្ចេកទេស និងបទពិសោធន៍ នៃការគ្រប់គ្រង គ្រោះមហន្តរាយទាំងនេះ ពីប្រទេសជប៉ុន។

លោក Shosuke MORI និងគណៈប្រតិភូ បានសម្តែងការកោតសរសើររបស់ខ្លួន ចំពោះការធ្វើបទបង្ហាញ របស់ លោករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ទាក់ទងនឹងបរិយាយកាសវិស័យពាណិជ្ជកម្ម និងការវិនិយោគរបស់កម្ពុជា។ គណៈ ប្រតិភូបានបញ្ជាក់ពីការប្តេជ្ញា និងចំណាប់អារម្មណ៍របស់ខ្លួន ក្នុងការវិនិយោគនៅកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនង សេដ្ឋកិច្ចរវាងប្រទេសទាំងពីរ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>