Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ធនាគារ ANZ និងសហគ្រាស សង្គមហ្វារ រួមគ្នាលើកកម្ពស់ សិល្បៈខ្មែរ នៅក្នុងសហគមន៍

$
0
0

សៀមរាប៖ ធនាគារ ANZ Royal បានប្រកាសគាំទ្រទាំងស្មារតី និងហិរញ្ញវត្ថុពេញមួយឆ្នាំ២០១៥ ដល់សហគ្រា សសង្គមហ្វារ ដើម្បីជំរុញការអភិវឌ្ឍន៍ និងការរីកចម្រើនលូតលាស់ នៃសិល្បៈខ្មែរនៅក្នុងសហគមន៍។

បន្ទាប់ពីបានតស៊ូយ៉ាងសស្រាក់សស្រាំអស់រយៈពេលជាង ២០ឆ្នាំ ក្នុងការពាំនាំមកវិញ នូវសិល្បៈល្ខោនសៀក សម្តែងលើឆាក សហគ្រាសសង្គមហ្វារ បានបន្តត្រួសត្រាយផ្លូវ ក្នុងការបង្ហាញ និងលើកស្ទួយសិល្បៈ វប្បធម៌ខ្មែរ ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ដែលសិល្បករ-សិល្បការនី ភាគច្រើនធ្លាប់មានប្រវត្តិជីវភាពជូរចត់។

សហគ្រាសសង្គមហ្វារ មានទស្សនវិស័យមើលឃើញនូវគំនិតច្នៃប្រឌិតរបស់សិល្បៈ ដែលគ្រប់គ្នាប្រដូចទៅនិង ទ្រព្យសម្បត្តិ ដ៏មានតម្លៃ និងជាយុទ្ធសាស្រ្តដ៏សំខាន់សម្រាប់ការអភិវឌ្ឍរបស់សង្គម និង សេដ្ឋកិច្ចឲ្យមានការរីក ចម្រើន និងរស់រវើក។ វាបង្កើតការងារ ដែលមានគុណភាពខ្ពស់ រក្សាទុកនូវផលប្រយោជន៍ ដែលបានពីវិស័យ ទេសចរណ៍សម្រាប់ប្រជាជនក្នុងតំបន់ ពង្រឹងអត្ដសញ្ញាណវប្បធម៌ខ្មែរ និងធ្វើអោយប្រសើរឡើង នូវការទទួលបាន ការអប់រំ សម្រាប់មនុស្សវ័យក្មេងមានជីវភាពតោកយ៉ាក។

លោក ហួត តារា នាយកប្រតិបត្តិ នៃសហគ្រាសសង្គមហ្វារ បានមានប្រសាសន៍ថា  «សារក្នុងសិល្បៈ គឺមានលក្ខ ណៈ ជាសកលដែលងាយយល់ និងមានប្រសិទ្ធភាពក្នុងការបញ្ជូនទៅកាន់អ្នកទស្សនា។ ទស្សនិកជនអាចយំ សើច ហើយបន្ទាប់មកពួកគេនឹងចងចាំគន្លឹះក្នុងការទទួលយកសារពីសិល្បករ»។

ធនាគារ ANZ រួមនិងសហគ្រាសសង្គមហ្វារពេញមួយឆ្នាំ២០១៥នេះ នឹងរួមគ្នា ផ្សព្វផ្សាយរាល់ការសម្តែងទាំង ឡាយទៅដល់ទស្សនិកជននៅទូទាំងប្រទេសកម្ពុជា ជាមួយការសម្តែងនៅតាមសហគមន៍ដោយឥតគិតថ្លៃ រួមទាំង សិក្ខាសាលានានា សម្រាប់កុមារតូចៗ ដែលមកពីអង្គការក្រៅរដ្ឋាភិបាលផ្សេងៗ និង ការឧបត្ថម្ភក្នុងមហោស្រព សៀកអន្តរជាតិ ដែលមានឈ្មោះថា «ទីនេះទីនោះ» ដើម្បីឲ្យពួកគេបានជ្រួតជ្រាបកាន់តែច្បាប់អំពីសិល្បៈ និងវប្ប ធម៌ខ្មែរ។

ភាពជាដៃគូជាមួយនេះ ធនាគារ ANZ Royal នឹងអនុញ្ញាតឱ្យសិល្បករ នៃសមាគមហ្វារ បង្កើនលទ្ធភាពក្នុងការ ជំរុញ និងនាំមកនូវភាពផ្លាស់ប្តូរជាវិជ្ជមាន និងគំនិតច្នៃប្រឌិតទៅក្នុងបណ្តាញយុវវ័យកម្ពុជា។

លោក តារា បន្តទៀតថា ភាពជាដៃគូយុទ្ធសាស្រ្តរបស់ធនាគារ ANZ រ៉ូយ៉ាល់ ជាមួយការប្តេជ្ញាចិត្តរបស់សហគ្រា សសង្គមហ្វារ នឹងឆ្លុះបញ្ចាំងអំពីទំនួលខុសត្រូវក្នុងសង្គមរបស់ក្រុមហ៊ុនក្នុងប្រទេសកម្ពុជា។

លោក Grant Knuckey នាយកប្រតិបត្តិធនាគារ ANZ Royal បានឱ្យដឹងថា «យើងមានការប្តេជ្ញាចិត្តយ៉ាងខ្លាំង ចំពោះសហគមន៍ ដែលយើងកំពុងរស់នៅ និងប្រកបការងារ។ ទំនួលខុសត្រូវស្នូល របស់ក្រុមហ៊ុនរបស់យើង គឺ ជួយបង្កើតនិរន្តរភាពតាមរយៈការអប់រំ»។

លោក បន្តទៀតថា តាមរយៈការផ្តួចផ្តើមនេះ ANZ នឹងអភិវឌ្ឍចំណេះដឹង និងការបង្កើតឱកាស សម្រាប់យុវជន ដែលក្រីក្រ និងគ្មានចំណេះដឹងដូចគេឯង។ ហ្វារ គឺជាដៃគូដ៏អស្ចារ្យមួយ ព្រោះហ្វារ បានផ្ដល់ការគាំទ្រដល់ការអប់ រំ និងផ្តល់នូវការបំផុសគំនិតជាពិសេសសម្រាប់យុវជនកម្ពុជា។ តម្លៃនេះ នឹងធ្វើឲ្យកិច្ចសហការរវាង ធនាគារANZ Royal និងសហគ្រាសសង្គមហ្វារ កាន់តែគួរឲ្យចាប់អារម្មណ៍៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>