Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

មណ្ឌលកីឡាហែលទឹក «តេជោសែន» តម្លៃប្រមាណ ២លានដុល្លារ គ្រោងបញ្ចប់ ការសាងសង់ នៅខែមេសា ឆ្នាំនេះ

$
0
0

ភ្នំពេញ៖ មណ្ឌលកីឡាហែលទឹក «តេជោសែន» ក្នុងខេត្តកំពង់ចាម ដែលជាមណ្ឌលហែលទឹកទំនើបកម្ម និង បំពាក់បរិក្ខាទំនើបៗតម្លៃប្រមាណ២លានដុល្លារ គ្រោងនឹងបញ្ចប់ការសាងសង់នាខែមេសា ឆ្នាំ២០១៥នេះហើយ ដើម្បីដាក់បម្រើជូនអត្តពលិក កីឡាករ កីឡារិនីហែលទឹករបស់កម្ពុជាហ្វឹកហាត់ ក៏ដូចជាបម្រើដល់ព្រឹត្តិការណ៍ នៃ ការប្រកួតហែលទឹកផងដែរ។

យោងតាមគេហទំព័រក្រសួងពាណិជ្ជកម្មចេញផ្សាយនៅយប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៥នេះ បានឲ្យដឹងថា នៅ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៥នេះ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល និង ជាប្រធាន សហព័ន្ធកីឡាហែលទឹកកម្ពុជា បានចុះពិនិត្យការដ្ឋានសាងសង់កីឡដ្ឋានកីឡាហែលទឹកថ្មីនេះ។

គេហទំព័រដដែលនេះបន្តថា មណ្ឌលកីឡាហែលទឹក «តេជោសែន» ត្រូវបានសាងសង់ឡើង ដោយមានការចូលរួម ឧបត្ថម្ភអំពីបណ្តាក្រុមហ៊ុន និងសប្បុរសជន ដើម្បីបង្កើតបានជាទីកន្លែងបណ្តុះបណ្តាល និងធ្វើការប្រកួត សម្រាប់ ក្រុមកីឡាករហែលទឹក និងលោតទឹករបស់កម្ពុជា។

ប្រភពដដែលនេះ បានឲ្យដឹងផងដែរថា មណ្ឌលកីឡាហែលទឹកនេះ រំពឹងថានឹង សាងសង់រួចជាស្ថាពរត្រឹមខែមេ សា ឆ្នាំ២០១៥នេះ។

បើយោងតាមការបញ្ជាក់របស់លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល កាលពីពេលកន្លងទៅបានឲ្យដឹងថា មជ្ឈមណ្ឌល អាងហែលទឹកលំដាប់អន្ដរជាតិលើទឹកដីខេត្តកំពង់ចាមមួយនេះ ត្រូវបានសាងសង់ឡើងលើផ្ទៃដី ៦៥ x ១២០ ម៉ែត្រក្រឡា ដោយចំណាយថវិកាប្រមាណ ២លានដុល្លារ។ មជ្ឈមណ្ឌលបានចាប់ផ្ដើមសាងសង់កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៣។ ចំពោះអាងហែលទឹក ដែលត្រូវសាងសង់មានដូចជា៖ អាងហែលទឹកទំហំ ២៥x៥០ម៉ែត្រ ក្រឡា និងអាងលោតទឹកទំហំ ២៥x២៥ម៉ែត្រក្រឡាសម្រាប់ធ្វើការប្រកួត រីឯអាងទឹកទុកកម្ដៅសាច់ដុំមុនពេល ប្រកួត គឺមានទំហំ ១០x១៥ ម៉ែត្រក្រឡា ។

លោក ស៊ុន ចាន់ថុល ក៏ធ្លាប់បានរំឭកឲ្យដឹងផងដែរថា អត្តពលិកហែលទឹកឆ្នើមៗ ដែលធ្លាប់ដណ្ដើមយកជ័យលា ភីលើឆាកអន្ដរជាតិឲ្យកម្ពុជា ភាគច្រើន គឺមានប្រភពនៅខេត្តកំពង់ចាម។ ប៉ុន្ដែខេត្ដនេះ មិនមានអាងហែលទឹក ត្រឹមត្រូវទេ ពោលកីឡាករ-កីឡាការិនីល្បីៗមកពីខេត្តកំពង់ចាម បានយកទន្លេមេគង្គ (ទន្លេបិទ) និងបឹងមួយចំនួន ធ្វើជាកន្លែងហ្វឹកហាត់។ ដូច្នេះលោកចង់រំលឹកគុណ និងឧទ្ទិសដល់បុព្វបុរសក្នុងខេត្តកំពង់ចាម ដែលធ្លាប់មានស្នា ដៃ ហើយលោកសង្ឃឹមថា កីឡាហែលទឹកកម្ពុជា ជាពិសេសកីឡាករ-កីឡាការិនីក្នុងខេត្តកំពង់ចាម នឹងមានការរីក ចម្រើនខ្លាំងនាពេលអនាគត។

លោករដ្ឋមន្ដ្រី ក៏ធ្លាប់បានប្រកាសប្តេជ្ញាចិត្តដែរថា ក្នុងនាមលោកជាប្រធានសហព័ន្ធ ក្រោយពីមណ្ឌលកីឡាហែល ទឹក «តេជោសែន» សាងសង់រួចរាល់ លោកនឹងខិតខំបង្កើតព្រឹត្តិការណ៍ជាតិ និងអន្ដរជាតិ ឲ្យបានច្រើននៅទីនោះ ដើម្បីឲ្យកីឡាករ-កីឡាការិនី មានការប្រកួតផ្លាស់ប្ដូរបទពិសោធន៍ និងល័ក្ខខ័ណ្ឌបច្ចេកទេសពីគ្នាទៅវិញទៅមក៕


Viewing all articles
Browse latest Browse all 8042

Trending Articles