Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ផ្ទៃក្នុងគណបក្សហ៊្វុនស៊ិនប៉ិច កំពុងមានបញ្ហា !

$
0
0

ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋាន គណបក្ស ហ៊្វុនស៊ិនប៉ិច ដែលចេញនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៥នេះ បានបង្ហាញថា ផ្ទៃក្នុងគណបក្សហ្វ៊ិនស៊ិនប៉ិច កំពុងតែមានបញ្ហារវាងលោក ញឹក ប៊ុនឆៃ និងលោក សាយ ហាក់។ ក្នុងសេចក្តីជូនដំណឹងនោះបានធ្វើការច្រានចោល និងបដិសេធលើសេចក្តីជូនដំណឹងមួយលេខ ០០២/១៥ ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៥ ដែលចុះហត្ថលេខាដោយលោក សាយ ហាក់ ក្នុងនាមជាអគ្គលេខាធិការប្រតិបត្តិ គណបក្សហ៊្វុនស៊ិនប៉ិច។

លិខិតរបស់អគ្គលេខាធិការដ្ឋាន គណបក្ស ហ្វ៊ិនស៊ិនប៉ិច នោះក៏បានបញ្ជាក់ថា «លោក សាយ ហាក់ ពុំទាន់មានឋានៈ និងតួនាទីអ្វីក្នុងគណបក្សហ៊្វុនស៊ិនប៉ិចទេ ព្រោះតែក្នុងលក្ខន្តិកៈ គណបក្សហ៊្វុនស៊ិនប៉ិច ដែលនៅជាធរមាន ពុំមានរចនាសម្ព័ន្ធស្តីពីអគ្គលេខាធិការប្រតិបត្តិគណបក្សទេ»។ ចំណែកលទ្ធផល នៃសមាជវិសាមញ្ញគណបក្ស ហ៊្វុនស៊ិនប៉ិច ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៥កន្លងទៅ ក្រសួងមហាផ្ទៃមិនទាន់បានទទួលស្គាល់ជាផ្លូវការទេ ដោយគ្រាន់តែក្រសួងមហាផ្ទៃ បញ្ជាក់ថា «បានទទួលរួចហើយនូវជូនដំណឹងរបស់គណបក្ស ហ្វ៊ិនស៊ិនប៉ិច ស្តីពីលទ្ធផលសមាជ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៥»។

ការចេញលិខិត (លេខ០១៦/១៥) ច្រានចោលសេចក្តីជូនដំណឹងរបស់លោក សាយ ហាក់ នេះ ធ្វើឡើងបន្ទាប់ពីលោក សាយ ហាក់ បានចេញលិខិតមួយ (លេខ០០២/១៥) នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៥ ដោយបានអះអាងថា «លោក ញឹក ប៊ុនឆៃ អនុប្រធានទី២ នៃគណបក្ស បានយកត្រាគណបក្ស ទៅប្រើប្រាស់លើលិខិតអញ្ជើញ និងលិខិតផ្សេងៗ ពុំអាចចាត់ទុកជាលិខិតផ្លូវការនោះទេ ព្រោះលិខិតនោះធ្វើឡើងដោយពុំមានលិខិតផ្ទេរសិទ្ធិពី សម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ ព្រះប្រធានគណបក្ស ហ៊្វុនស៊ិនប៉ិច»។

តាមប្រភពព័ត៌មានពីមន្រ្តី នៃគណបក្សហ៊្វុនស៊ិនប៉ិចបានទម្លាយឲ្យដឹងថា សមាជិក សមាជិកា នៃគណ:កម្មការនាយក និងគណ:កម្មាធិការអចិន្ត្រៃយ៍ រួមទាំង សមាជិកមូលដ្ឋានទូទាំងប្រទេស បានរៀបចំធ្វើញ្ញត្តិរួមគ្នាមួយដើម្បីប្រឆាំងជាមួយ សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ រឿងរំលាយគណៈកម្មាធិការ នាយកនិងអចិន្ត្រៃយ៍ និងមិនគាំទ្រសម្តេចក្រុមព្រះ តែងតាំងលោក សាយ ហាក់ ជាអគ្គលេខាប្រតិបត្តិគណបក្ស។ ពីព្រោះការតែងតាំងនេះ សម្តេចក្រុមព្រះ អត្តនោម័តដោយខ្លួនអែង គឺមិនបានឆ្លងយោបល់សមាជិកគណៈកម្មការនាយក និងអចិន្ត្រៃយ៍ទេ៕


Viewing all articles
Browse latest Browse all 8042

Trending Articles