Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

នគរបាល ខណ្ឌចំការមន តាមចាប់ចោរឆក់ កាបូប២នាក់ នៅសង្កាត់ បឹងត្របែកភ្លាមៗ

$
0
0

ភ្នំពេញ ៖ កម្លាំងនគរបាល មូលដ្ឋាន ខណ្ឌចំការមន បានតាមចាប់ ជន សង្ស័យ២នាក់ បានភ្លាមៗ ក្រោយពីពួកគេបាន ធ្វើសកម្មភាព ឆក់កាបូប របស់នារី រងគ្រោះម្នាក់ នៅតាមដងផ្លូវ កាលពីវេលា ម៉ោងប្រមាណ ៨៖១០នាទី យប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៥ ស្ថិតនៅតាមផ្លូវព្រះមុន្នីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន។

មន្រ្តីនគរបាល ព្រហ្មទណ្ឌ ខណ្ឌចំការមន បានឲ្យដឹងថា មុនពេលកើតហេតុ ខណៈស្រ្តីរងគ្រោះម្នាក់ កំពុងធ្វើដំណើរ តាមដងផ្លូវ ស្រាប់តែលេច ជនសង្ស័យទាំង២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក ស្តេបពណ៌ខ្មៅ លាយក្រហម ពាក់ស្លាកលេខភ្នំពេញ 1AF-4872 មកឆក់ កាបូប នារីរងគ្រោះ ។

មន្រ្តីនគរបាល បានបន្តទៀតថា ភ្លាមៗនោះ នារីរងគ្រោះ បានស្រែកឆោឡោ ធ្វើឲ្យមានការភ្ញាក់ផ្អើល ខណៈនោះ កម្លាំងនគរបាល កំពុងចុះល្បាត បានជិះម៉ូតូដេញចាប់ ជនសង្ស័យ ទាំង២នាក់ បានសម្រេចតែម្តង ព្រមទាំង បានដកហូតកាបូប របស់ ជនរងគ្រោះមកវិញ ។

ក្រោយការសួរនាំ មន្រ្តីនគរបាលព្រហ្មទណ្ឌ ខណ្ឌ ចំការមន បានបញ្ជាក់ថា នារីរងគ្រោះមានឈ្មោះ ជិន រដ្ឋា អាយុ១៩ឆ្នាំ មុខរបរ លក់កហ្វេ រស់នៅផ្ទះជួល សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។

ដោយឡែក ជនសង្ស័យទាំង២នាក់ រួមមានទី១ឈ្មោះ ហុក ចិន្តា អាយុ១៦ឆ្នាំ មុខរបរមិន ពិតប្រាកដ រស់នៅផ្ទះជួល សង្កាត់អូឫស្សីទី៤ ខណ្ឌ៧មករា និងទី២ ឈ្មោះ ហម សុភ័ក្រ អាយុ១៧ឆ្នាំ មុខរបរសិស្ស រស់នៅផ្ទះលេខ៦៤ ផ្លូវលេខ១៨២ សង្កាត់អូឫស្សីទី៤ ខណ្ឌ៧មករា ។

ក្រោយការចាប់ខ្លួន ជនសង្ស័យ ទាំង២នាក់ ត្រូវបានយកទៅសួរនាំ និងឃុំខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាន នគរបាលខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿងបញ្ជូនទៅ កាន់តុលាការចាត់ ការតាមផ្លូវច្បាប់។

សូមបញ្ជាក់ថា ដើម្បីចូលរួមកាត់បន្ថយ និងចូលរួម ទប់ស្កាត់បទល្មើសនៅក្នុងរាជធានីភ្នំពេញ ស្នងការនគរបាល និងស្នងការរ រងទទួលផែនព្រហ្មទណ្ឌ បានណែនាំឲ្យ នគរបាល តាម បណ្តាខណ្ឌ ចុះល្បាតជាប្រចាំ ទាំងយប់ទាំងថ្ងៃ ដើម្បីងាយស្រួល ជួយ អន្តរាគមន៍ភ្លាមៗ នៅពេលដែលហេតុការណ៍ ណាមួយកើតឡើងនោះ៕


Viewing all articles
Browse latest Browse all 8042

Latest Images

Trending Articles





Latest Images

<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>
<script src="https://jsc.adskeeper.com/r/s/rssing.com.1596344.js" async> </script>