Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

យោធាខេត្តកំពង់ធំ ប្រជុំបូកសរុប លទ្ធផលការងារប្រចាំឆ្នាំចាស់ និងលើកទិសដៅការងារ ឆ្នាំថ្មី

0
0

កំពង់ធំ ៖ នៅទីបញ្ជាការ តំបន់ប្រតិបត្តិការ សឹករងកំពង់ធំ កាលពីរសៀល ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៥កន្លងទៅ បានប្រជុំបូកសរុប លទ្ធផលការងារ យោធាសម្រេចបាន ក្នុងឆ្នាំ២០១៤ និងដាក់ចេញទិសដៅ អនុវត្តបន្តសម្រាប់ឆ្នាំ២០១៥ ក្រោមអធិបទីភាព លោកឧត្តមសេនីយ៍ទោ គង់ ថា មេបញ្ជាការរង យោធភូមិភាគទី៤ ទទួលទិសកំពង់ធំ និងលោក សោម សុផាតអភិបាលរង នៃគណះអភិបាល ខេត្តកំពង់ធំ ។

អញ្ជើញចូលរួមក្នុងឱកាសនេះមាន លោកឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង កំពង់ធំ លោកមេបញ្ជាការ កងរាជអាវុធហត្ថខេត្ត លោកស្នងការ នគរបាលខេត្ត  លោកប្រធានមន្ទីរ អង្គភាពនានា ក្នុងខេត្ត និងស្ថាប័នចំណុះ តំបន់ប្រតិបត្តិការសឹករង កំពង់ធំបានចូលរួម យ៉ាងច្រើនកុះករ ។

ក្នុងសន្ទរកថា ស្វាគមន៍ របស់លោកឧត្តមសេនីយ៍ត្រី សោម ស៊ុន  បានរំលេច ពីការខិតខំប្រឹងប្រែង សម្រេចបានជាលទ្ធផល ជាស្នាដៃក្នុងឆ្នាំ២០១៤ កន្លងមក មានជាអាទិ៍ ការចូលរួម រក្សាសន្តិសុខសណ្តាប់ធ្នាប់ សង្គមអោយមាន ភាពប្រសើ បន្ទាប់ពីពីការប្រកាស លទ្ធផលបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៥ និងការប្រកាស រាជរដ្ឋាភិបាល អណត្តិទី៥ សកម្មភាពសហការ ចូលរួមបង្ក្រាបបទល្មើសនេសាទ ព្រៃឈើ តាមការស្នើសុំរបស់មន្ទីរ ជំនាញ និងតុលាការ សកម្មភាពបើកវគ្គហ្វឹកហ្វឺន អប់រំចិត្តសាស្ត្រពង្រឹង ដល់កងកំលាំង ជ្រើសយុវជនស្ម័គ្រចិត្ត ចូលបំរើក្នុងជួរកងទ័ព កិច្ចសហការជីករុករក អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិតនៅក្នុងសម័យសង្គ្រាមនៅកម្ពុជា កន្លងមកក្នុង ទស្សន៍វត្សរ៍ ១៩៧០-១៩៨០ បានទំនាក់ទំនងជាមួយសប្បុរសជននានាដើម្បីជួយថវិកា សម្ភារះសំណង់ កសាងអគាធ្វើការនិងសាល ប្រជុំអោយវរះសេនាតូចលេខ១ ក្នុងនោះសម្តេច តេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិតបាន ឧបត្ថម្ភ ស៊ីម៉ង់តិ៍ ចំនួន ១៥តោន តាមរយះលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាយករងសេនាធិការចំរុះនៃកងយោធពលខេមរភូមិន្ទ  និងកិច្ចការផ្សេងៗទៀត រួមមាន ការត្រៀមបំរុងកំលាំងជាប់ជាប្រចាំ  ដើម្បីចល័តអន្តរាគមន៍ពេលមានបទបញ្ជារថ្នាក់លើ ។

 មានប្រសាសន៍បូកសរុបវាយតំលៃលទ្ធផលការងារ យោធាក្នុង ឱកាសនោះ លោកឧត្តមសេនីយ៍ទោ គង់ ថា មេបញ្ជាការរងយោធភូមិភាគទី៤ បានថ្លែងកោតសរសើរ ដល់ការខិតខំប្រឹងប្រែង របស់លោកមេបញ្ជាការតំបន់ប្រតិបត្តិការសិករង កំពង់ធំដែលបានមូលមតិគ្នា សម្រេចផែនការ  កសាងអង្គភាពមានការរីកចំរើន ឆ្លើយតបទាន់ទៅ និងផែនការ បទបញ្ជារបស់ថ្នាក់លើ ព្រមទាំងកោតសសើរ ដល់មេបញ្ជាការគ្រប់លំដាប់ថ្នាក់ និងយោធិនថ្នាក់ក្រោម ដែលបានចូលរួមសម្រេចភារកិច្ច ប្រកាន់ ភ្ជាប់នូវតួនាទីនាទីរបស់ខ្លួន ជាកងយោធពលខេមរភូមិន្ទ និងសំណូមពរអោយ យោធិនយើង ខិតខំបន្តរទៀតក្នុងកិច្ចការពារ ជាតិមាតុភូមិ ការពាររដ្ឋធម្មនុញ្ញ  ការពាររដ្ឋាភិបាល ដែលកើតចេញពីការ បោះឆ្នោត និងប្រឆាំងដាច់ខាតសកម្មភាព ទាំងឡាយណា ដែលប៉ុនប៉ងផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ ។

 ចុងក្រោយកិច្ចប្រជុំនេះ មានការប្រគល់ សេចក្តីសម្រេចតែងតាំង នាយទាហ៊ានចំនួន២រូប: ១.លោកអនុសេនីយ៍ឯកអ៊ូ សុធា ជាមេបញ្ជាការផ្នែកសិករង ស្រុកសណ្តាន់ និងទី២.លោកអនុសេនីយ៍ទោ ឃួន វណ្ណរិទ្ធជាមេបញ្ជារការង ផ្នែកសិករងស្រុកបារាយណ៍ ព្រមទាំងប្រគល់ ប័ណ្ណសរសើរ និងលិខិតសរសើររបស់ក្រសួងការពារជាតិ ជូនដល់បុគ្គលមានស្នាដៃទាំង១៦នា់ក់ផងដែរ៕


Viewing all articles
Browse latest Browse all 8042

Latest Images

Trending Articles





Latest Images