Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ដាក់ប្រព័ន្ធលូ ជំហានទី២ តាមបណ្តោយផ្លូវ ២១៧ ចំការដូង

$
0
0

ភ្នំពេញ : ដោយមានការចង្អុលបង្ហាញ ពីលោក កែប ជុតិមា អភិបាល រាជធានីភ្នំពេញ ក្នុងការ ថែទាំ ហេដ្ឋារចនាសម្ព័ន្ធ ក្នុង រាជធានី ភ្នំពេញ ដូចជាផ្លូវថ្នល់នេះជាដើម និងការណែនាំរបស់ លោក នុត ពុធដារ៉ា អភិបាល ខណ្ឌដង្កោ ប្រព័ន្ធលូមេ មួយខ្សែ ដែលមានមុខកាត់ ទំហំ ១ម៉ែត្រ ប្រវែង ជាង១០០០ម៉ែត្រ ត្រូវបាន អាជ្ញាធរខណ្ឌដង្កោ ដំណើរ ការស្ថាបនា ដើម្បីរំដោះការ ជន់លិចផ្លូវ។

កាលពីរសៀល ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១២ សាលាខណ្ឌដង្កោ បានបើក កិច្ចប្រជុំពិភាក្សាជាមួយ ប្រជាពលរដ្ឋ លើគម្រោង ដាក់ប្រព័ន្ធលូមេជំហានទី២ តាមបណ្តោយផ្លូវលេខ២១៧ ហៅផ្លូវចំការដូង ក្រោមវត្តមានលោក តិមា សោភា អភិបាលរងខណ្ឌ ដង្កោ និងលោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌ ព្រមទាំង មានការចូលរួមពីមន្រ្តីជំនាញ ដែលមានការពាក់ព័ន្ធ និងប្រជា ពលរដ្ឋ ដែលរស់នៅ អមសងខាងផ្លូវផងដែរ។

លោក តិមា សោភា អភិបាលរងខណ្ឌដង្កោ បានមានប្រសាសន៍ថា នេះជាជំហានទី២ហើយ ដែលកាលពីជំហានទី១ ក្រុម ការងារស្ថាបនាបាន ទទួលជោគជ័យ ក្នុងគម្រោង ៥០បូក៥០។ លោកអភិបាលរងខណ្ឌ តិមា សោភា បានបន្តថា នៅក្នុង ជំហានទី២ នេះ គម្រោងដាក់ប្រព័ន្ធលូមេ មានទំហំមុខកាត់ ១ម៉ែត្រ ដាក់នៅខាងកើតផ្លូវលេខ២១៧ មានប្រវែង ជាង១០០០ម៉ែត្រ ជាគម្រោង ៥០បូក៥០ មានន័យថា រដ្ឋនិងប្រជាជន។

លោក តិមា សោភា និងលោក ប្រាជ្ញ សីហា   ក្នុងនាម អាជ្ញាធរមូលដ្ឋាន បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ដល់សាលា រាជធានីភ្នំពេញ និងសប្បុរសជននានា ដែលកន្លងមក ក៏ដូចជាក្នុង ពេលបច្ចុប្បន្ន តែងបានចូលរួម ជួយអភិវឌ្ឍន៍ផ្លូវថ្នល់ ក៏ដូច ជាការដាក់ប្រព័ន្ធលូ ក្នុងមូលដ្ឋាន ឲ្យមានការរីកចំរើន ជា ពិសេសថ្លែងអំណរគុណ ដល់ប្រជាពលរដ្ឋ ដែលបានចូលរួមនូវ ប្រាក់បដិភាគ និងរួមគ្នាចូលរួម អភិវឌ្ឍន៍ ក្នុងសហគមន៍របស់ខ្លួនតែម្តង៕

www.dap-news.com

www.dap-news.com

www.dap-news.com


Viewing all articles
Browse latest Browse all 8042

Trending Articles