Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

លោក ម៉ុក ច័ន្ទករុណា ជំរុញឲ្យយុវជន លេងកីឡា ពេលទំនេរ ដើម្បីជៀសផុត ពីអំពើអបាយមុខ (Video Inside)

$
0
0

តាកែវ៖ ប្រធានក្រុមសកម្មជនយុវជនក្រសួង បរិស្ថាន លោក ម៉ុក ច័ន្ទករុណា បានជំរុញឲ្យយុវជនទាំងអស់នាំគ្នា យកពេលទំនេរមកលេងកីឡាផ្សេងៗ ព្រោះកីឡានាំមកនូវសុខភាពល្អ មិត្តភាព និងសន្តិភាព ជាពិសេសជួយឲ្យ យុវជនសសរទ្រូងជ្រោងសង្គមជាតិ ចៀសផុតពីអំពើអបាយមុខនានា។

ថ្លែងនៅក្នុងឱកាសបើកការប្រកួតបាល់ទះពានរង្វាន់៧មករា ស្រុងសំរោង ឆ្នាំ២០១៣ លោក ម៉ុក ច័ន្ទករុណា ដែលគេដឹងថា ជាកូនប្រុសរបស់លោកទេសរដ្ឋមន្រ្តី ម៉ុក ម៉ារ៉េត នាព្រឹកថ្ងៃសៅរ៍ ទី២២ ខែធ្នូ ឆ្នាំ២០១២ បានជំរុញ ឲ្យយុវជនទាំងអស់ត្រូវចេះរួមសាមគ្គីគ្នា ដើម្បីរួមចំណែកកសាងសង្គមជាតិ ជាពិសេសនៅពេលទំនេរ ពីការសិក្សា និងការងារ ត្រូវចាប់អារម្មណ៍លើការ លេងកីឡា ព្រោះកីឡាមិនត្រឹមតែនាំមកនូវសុខភាពល្អនោះទេ វាជួយឲ្យ មានចំណងមិត្តភាពល្អ ជាពិសេសចៀស ឆ្ងាយពីគ្រឿងញៀន ក៏ដូចជាល្បែងពាលាអាវ៉ាសែ។

លោក ប្រាក់ មុន្នី អភិបាលរងស្រុកសំរោង បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលឲ្យ ដោយគាំទ្រនូវការ បង្កើតឲ្យមានការប្រកួតកីឡាបាល់ទះនេះ ព្រោះវាជួយឲ្យក្រុមយុវជនទាំងក្រៅសាលា និងក្នុងសាលា ឈប់ផឹកស៊ី ដើរលេង វាយតប់គ្នា បងតូចតូចបងធំ ជាពិសេសនោះ គឺចៀសផុតពីការសេព និងជួញដូរថ្នាំញៀន ដែលប៉ះពាល់ យ៉ាងធំ ដល់គោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។

យុវជន កន សុធាដែត ដែលជាក្រុមបាល់ទះមកពីឃុំស្លា បានថ្លែងថា ទោះបីជាក្រុមខ្លួនទទួលបរាជ័យនៅថ្ងៃបើក ការប្រកួតក៏ដោយ ក៏រូបគេនៅតែសប្បាយចិត្ត ហើយការប្រកួតនេះ ទោះបីចាញ់ ឬឈ្នះក៏ដោយ ក៏មិនធ្វីដែរ ព្រោះ វាជាការប្រកួតមិត្តភាព។

យុវជន កន សុធាដែត បានថ្លែងបន្តថា រូបគេចេះលេងកីឡាបាល់ទះនេះ រយៈពេលជាងមួយឆ្នាំមកហើយ។ មូល ហេតុ ដែលរូបគេចូលចិត្តលេងកីឡា ព្រោះវាជួយឲ្យរូបមានសុខភាពល្អ ជាពិសេសនោះមិនសូវអផ្សុកនៅពេល ទំនេរពីការងារ និងការសិក្សា។

យុវជន កែវ ភិរម្យ អាយុ ២៧ឆ្នាំ ជាក្រុមកីឡាករមកពីឃុំជម្រះពេន ក៏បានថ្លែងមិនខុសពីយុវជន កន សុធាដែត ដែរ គេថា រូបគេចេះលេងកីឡានេះរយៈពេល១៤ឆ្នាំមកហើយ។ ការចូលចិត្តលេងកីឡាបាល់ទះនេះ ដោយសារ តែវានាំឲ្យរូបគេមានសុខភាពល្អ និងជួយឲ្យសប្បាយថែមទៀតផង។

បន្ទាប់ពីការទទួលជ័យជម្នះនៅថ្ងៃជុំទី១ ដោយបំពាក់ក្រុមបាល់ទះមកពីឃុំស្លា កែវ ភិរម្យ បានសម្តែងការ សប្បាយចិត្តជាខ្លាំង ហើយរូបគេសង្ឃឹមថា ក្រុមរបស់អាចឈានទៅដល់វគ្គផ្តាច់ព្រ័ត្រ។

សូមបញ្ជាក់ថា ក្រុមសកម្មជនយុវជនក្រសួងបរិស្ថាន សហការជាមួយក្រុមយុវជនស្រុកសំរោង បានបង្កើតការ ប្រកួតបាល់ទះពានរង្វាន់«៧មករា ស្រុកសំរោង ឆ្នាំ២០១៣» ដោយមានការឧបត្ថម្ភពីលោក ទេសរដ្ឋមន្រ្តី ម៉ុក ម៉ា រ៉េត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារចុះពង្រឹងស្រុកសំរោង។ ការប្រកួតនេះ មានកីឡាករចំនួន ១២ក្រុម ដែលជាយុវជនមកឃុំទាំង១១ ក្នុងស្រុកសំរោង និងមួយក្រុមទៀត ជាក្រុមយុវជនស្រុកសំរោង។

ការប្រកួតនេះ ចាប់ផ្តើមពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១២ ហើយប្រកួតផ្តាច់ព្រ័ត្រនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០១៣ ចំ ពោះក្រុម ដែលទទួលបានចំណាត់ថ្នាក់លេខ១ ទទួលបានថវិកាលើកទឹកចិត្ត៤០ម៉ឺនរៀល ក្រុមលេខ២ ទទួល បានថវិកា ៣០ម៉ឺនរៀល រីឯក្រុមលេខ៣ ទទួលបានថវិកា២០ម៉ឺន ព្រមទាំងសម្ភារៈកីឡាបាល់ទះមួយចំនួន ទៀត៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

{jwplayer}http://111.92.240.170:81/dap-news/dap-video/Takeo-Football.mp4&image=http://111.92.240.170:81/dap-news/dap-video/Takeo-Football.jpg&width=500&height=350{/jwplayer}

Viewing all articles
Browse latest Browse all 8042

Trending Articles