Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

រដ្ឋមន្រ្តីការងារ ទទួលជួបជាមួយ លោក ខេនវិន តាំង ប្រធានក្រុមហ៊ុន KrisEnergy

$
0
0

ភ្នំពេញ៖ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០១៥នេះ បានទទួលជួប និងសម្តែងការគួរសម ជាមួយលោក ខេនវិន តាំង ប្រធានក្រុមហ៊ុន Kris Energy ជាក្រុមហ៊ុនរុករកប្រេងកាត និងឧស្ម័នក្នុងតំបន់អាស៊ីអាគ្នេយ៍។

គោលបំណងនៃជំនួបពិភាក្សានេះ គឺដើម្បីស្វែងយល់បន្ថែម អំពីផែនការបណ្តុះបណ្តាលវិជ្ជាជីវៈ និងយុទ្ធសាស្ត្រ អភិវឌ្ឍជំនាញទូទៅ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលអាចគាំទ្រ ដល់គម្រោង អភិវឌ្ឍន៍ ធនធានមនុស្ស សម្រាប់គម្រោង រុករកប្រេង ក្នុងតំបន់A របស់ដែនសមុទ្រព្រះរាជាណាចក្រកម្ពុជា។

លោក អ៉ិត សំហេង មានប្រសាសន៍ថា វិស័យថាមពលប្រេងកាតនេះ ជាវិស័យ ដែលមាន សក្តានុពលមួយ ប៉ុន្តែមកដល់ពេលនេះកម្ពុជា នៅតែមិនទាន់ប្រើប្រាស់ វាបាននៅឡើយ រីឯកំណើនសេដ្ឋកិច្ច របស់កម្ពុជា ក៏ត្រូវពឹងផ្អែក ទៅលើវិស័យនេះ ផងដែរ ។

លោករដ្ឋមន្ត្រី សូមស្វាគមន៍ ក្នុងការសហប្រតិបត្តិការ ជាមួយក្រុមហ៊ុន Kris Energy ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស សម្រាប់បំរើលើវិស័យនេះ ព្រោះវាជាវិស័យថ្មី របស់កម្ពុជា ការបណ្តុះបណ្តាល គឺចាំបាច់ត្រូវត្រៀមលក្ខណៈរៀបចំ តាំងពីពេលនេះទៅ។

លោក ខេនវិន តាំង បានសម្តែងក្តីរីករាយ ដែលក្រសួងចង់ធ្វើជាដៃគូសហប្រតិបត្តិការ ជាមួយក្រុមហ៊ុន ដូច្នេះការសហការនេះ នឹងធ្វើអោយក្រុមហ៊ុនមានលទ្ធភាព ដើម្បីបណ្តុះបណ្តាលធនធានមនុស្ស របស់កម្ពុជា ក្នុងរយៈពេលពីរឆ្នាំនាពេលខាងមុខ។

លោកបានមានប្រសាសន៍បន្តថា ដោយសារតែវិស័យនេះ នៅកម្ពុជាជាវិស័យមួយថ្មី ត្រូវការកម្លាំងពលកម្មថ្មី ភាគច្រើនពួកគេធ្វើការនៅលើសមុទ្រ ពួកគេត្រូវមានវិន័យ និងវិជ្ជាជីវៈ សមស្រប ដូច្នេះយើងត្រូវមានការបណ្តុះបណ្តាល ពួកគេអោយបានម៉ត់ចត់។

លោក អ៉ិត សំហេង បានលើកឡើងថា ក្រសួងមានសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ ចំនួន៤០ ក្នុងនោះមានវិទ្យាស្ថានចំនួន ០៣ ដែលទទួលបានវិញ្ញាបនបត្របញ្ជាក់ពី គុណភាពកម្រិតស្តង់ដារអន្តរជាតិ ISO ដូច្នេះក្រុមហ៊ុនអាចរៀបចំកម្មវិធី បណ្តុះបណ្តាលនេះ ចាប់ពីកម្រិត កម្មករជំនាញ រហូតដល់កម្រិតវិស្វករបាន ។ ម្យ៉ាងវិញទៀតក្រុមហ៊ុន ក៏ត្រូវគិតអំពីតុល្យភាព នៃតម្រូវការកម្លាំងពលកម្មលើផ្នែកនេះដែរ ថាតើខាងក្រុមហ៊ុន ប្រើប្រាស់កម្លាំងពលកម្ម ប៉ុន្មានពាន់នាក់ក្នុង១ឆ្នាំៗ ។

ក្រុមហ៊ុនត្រូវគិតគូរ នៃការបណ្តុះបណ្តាលនេះ នៅក្នុងក្របខណ្ឌមួយ ដែលអាចផ្គត់ផ្គង់ទីផ្សារ កម្លាំងពលកម្ម ក្រោយពីបណ្តុះបណ្តាលបានហើយ អ្នកទំាងអស់នោះ នឹងមានជំនាញច្បាស់លាស់ ទទួលបានប្រាក់ខែសមរម្យ។

គួរបញ្ជាក់ថា ក្រុមហ៊ុន Kris Energy ជាក្រុមហ៊ុនរុករកប្រេងកាត និងឧស្ម័ន ផ្តោតសកម្មភាព ក្នុងការរុករក អភិវឌ្ឍ និងផលិតប្រេងកាត និងឧស្ម័នក្នុងតំបន់អាស៊ីអាគ្នេយ៍ និងបានចាប់ផ្តើម រុករកប្រេងនៅកម្ពុជាក្នុងឆ្នាំ ២០០២។ ក្រុមហ៊ុនបានទិញភាគហ៊ុន មូលធនទាំងមូលរបស់ក្រុមហ៊ុន ឈេហ្វរ៉ុន និងបានទទួលស្គាល់ពីរដ្ឋាភិបាលកម្ពុជា ចំពោះការផ្ទេរសិទ្ធិគ្រប់គ្រង កាលពីថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០១៤៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>