Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

អាជ្ញាធរចុះផ្អាក សំណង់ឥតច្បាប់ សង់រំលោភ លើតំបន់អភិវឌ្ឍន៍ ក្រុងរណបជ្រោយចង្វា

$
0
0

ភ្នំពេញ៖ អាជ្ញាធរជំនាញ សាលារាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋានក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៥ បានចុះពិនិត្យឈានដល់ ការផ្អាកបណ្ដោះអាសន្ន នៅការដ្ឋានសំណង់មួយកន្លែង ស្ថិតនៅភូមិកៀនឃ្លាំង សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ដែលសាងសង់គ្មានច្បាប់អនុញ្ញាត និង រំលោភលើតំបន់អភិវឌ្ឍន៍ ទីក្រុងរណបជ្រោយចង្វា។

នៅក្នុងសកម្មភាពចុះត្រួតពិនិត្យនោះ អាជ្ញាធរបានវាស់ទីតាំងការដ្ឋានសាងសង់ ដែលមានម្ចាស់ឈ្មោះ ឡុង ចាន់ថា ហើយរកឃើញថា ម្ចាស់សំណង់ធ្វើការសាងសង់ ដោយមិនមានច្បាប់អនុញ្ញាត្រឹមត្រូវ ពិសេសបានសង់រំលោភលើតំបន់គម្រោងអភិវឌ្ឍន៍ ដោយសំណង់ខាងលើ វាស់ចាប់ពីអ័ក្សផ្លូវជាតិលេខ ៦A លើសពីច្បាប់កំណត់ ។ តាមការកំណត់របស់សាលារាជធានីភ្នំពេញ ម្ចាស់កម្មសិទ្ធិ ដែលនៅជាប់នឹងផ្លូវជាតិលេខ ៦A ស្ថិតនៅជិតតំបន់អភិវឌ្ឍន៍ទីក្រុងរណបជ្រោយចង្វា មានកម្មសិទ្ធិត្រឹម ១០០ម៉ែត្រប៉ុណ្ណោះ គិតចាប់ពីអ័ក្សផ្លូវជាតិ ។

បន្ទាប់ពីវាស់វែងរួច ក្រុមការងារជំនាញរកឃើញថា សំណង់ខាងលើ ពិតបានធ្វើរំលោភដីតំបន់ អភិវឌ្ឍន៍ទីក្រុងរណបជ្រោយចង្វាចំនួន ២១.១ម៉ែត្រ គុណនឹង ៤៩.៥ម៉ែត្រ ។

យោងតាមរបាយ៍ការណ៍នៃសកម្មភាព ចុះពិនិត្យការដ្ឋានសាងសង់ របស់ឈ្មោះ ឡុង ចាន់ថា ដែលមានទំហំ ១០៣ម៉ែត្រ គុណនឹង ៤៩,៥ម៉ែត្រ បានឲ្យដឹងថា បន្ទាប់ពីពិនិត្យជាក់ស្ដែង ការដ្ឋានសំណង់ខាងលើ ពុំមានសុំច្បាប់អនុញ្ញាតត្រឹមត្រូវនោះទេ ហើយអាជ្ញាធរបានសម្រេច ឲ្យម្ចាស់សំណង់ផ្អាកសកម្មភាព ជាបណ្ដោះអាសន្នសិន នឹងតម្រូវឲ្យម្ចាស់សំណង់សុំច្បាប់អនុញ្ញាត ទៅតាមនីតិវិធីនៃច្បាប់។

ដោយឡែកសម្រាប់លោក ឡុង ចាន់ថា ដែលជាម្ចាស់ការដ្ឋានសំណង់បានឲ្យដឹងថា លោកសំណូមពរឲ្យអាជ្ញាធរ អនុញ្ញាតឲ្យលោកធ្វើការសាងសង់បន្ដ នៅកន្លែងដែលមិនប៉ះពាល់ ដល់គម្រោងអភិវឌ្ឍន៍ ហើយសុំឲ្យផ្អាកតែកន្លែងប៉ះពាល់ទៅបានហើយ ព្រោះកម្មកររបស់លោក ដែលជួលមកមានចំនួនរហូតដល់ ៦០នាក់ឯណោះ។ ចំណែកឯការសុំច្បាប់អនុញ្ញាតវិញ លោកអះអាង គេឯងនៅតំបន់នេះសងសង់អត់ច្បាប់ ដោយសាងសង់ជាតំបន់ អាស្រ័យផលតែដូចគ្នា៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News


Viewing all articles
Browse latest Browse all 8042

Trending Articles