Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ពិធីសម្ពោធ ឧបដ្ឋានសាលា នៅវត្តអង្គស្វាយធំ​ ឲ្យប្រើប្រាស់ ជាផ្លូវការ

$
0
0

ស្វាយរៀង៖ លោក ហ៊ុន ម៉ាណែត បានថ្លែងទៅកាន់ ព្រះសង្ឃ អាជ្ញាធរដែនដី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន ប្រជាពលរដ្ឋនៅក្នុងពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការឧបដ្ឋានសាលា និងសមិទ្ធិផលនានា នៅវត្តអង្គស្វាយធំ ស្ថិតនៅ ឃុំ ពពែត ស្រុកស្វាយទៀប ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៥ ដោយបញ្ជាក់ថា រាជរដ្ឋាភិបាលបានប្តេជ្ញាខិតខំ អភិវឌ្ឍប្រទេសជាតិ លើគ្រប់វិស័យដើម្បីបំពេញ តំរូវការ របស់ប្រជាពលរដ្ឋ និងកូនចៅជំនាន់ក្រោយ។

របាយការណ៍សាងសង់បានឱ្យដឹងថា សមិទ្ធិផលនានា ដែលត្រូវបានសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅក្នុងវត្តអង្គស្វាយធំ នាពេលនេះរួមមាន ការសាងសង់ឧបដ្ឋានសាលា កសាងទីសេនាសនៈ សំរាប់តម្កល់ព្រះពុទ្ធរូបចូលបរិនិព្វាន សាងសង់ក្លោងទ្វាវត្ត សរុបបច្ច័យក្នុងការកសាងមានចំនួន ៥៨៩,៤០០,០០០ រៀល ដែលសមិទ្ធិផលខាងលើនេះ កើតឡើងដោយសទ្ធាជ្រះថ្លា និងមានការឧបត្ថម្ភ ពីសប្បុរសជនក្នុងប្រទេស ក្រៅប្រទេស និងពុទ្ធបរិស័ទ្ធចំណុះជើងវត្ត។

លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានមានប្រសាសន៍ថា អនុវត្តតាមកម្មវិធីនយោបាយ និងយុទ្ធសាស្រ្ត របស់រាជរដ្ឋាភិបាលនាពេលបច្ចុប្បន្ន ស្រុកស្វាយទាបបានទទួលសមិទ្ធិផលជាច្រើន នាពេលកន្លងមកនិងមានអភិវឌ្ឍ ប្រែប្រួលរីកចំរើនលើគ្រប់វិស័យ និងបានធ្វើប្រជាពលរដ្ឋរស់នៅក្នុងសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍ។

លោក ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ថ្ងៃនេះគឺជាថ្ងៃប្រតិ្តសាស្រ្ត សំរាប់វត្តអង្គស្វាយធំ ដែលសមិទ្ធិផលនានា នៅក្នុងវត្តនេះ ត្រូវបានកសាងរួចរាល់ ក្រោមការចូលរួម ពីសំណាក់សប្បុរសជនក្នុងប្រទេស ក្រៅប្រទេស និងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការ សំរាប់បំពេញតំរូវការប្រជាពលរដ្ឋ និងពុទ្ធបរិស័ទ្ធចំណុះជើងវត្ត ដែលពីមុនហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធិផលនានានៅក្នុងវត្តនេះ ក៍ដូចជានៅទូទាំងប្រទេស ព្រមទាំងវិស័យផ្សេងៗ ក៍ត្រូវបានបំផ្លិចបំផ្លាញ ក្នុងរបប ប៉ុល ពត ដ៍សាហាវយង់ឃ្នង។  លោកបន្តថា ការស្វែងរកសុខសន្តិភាព ឯកភាពជាតិ និងការសាងប្រទេសឡើងវិញ ក្រោយពីមានសង្គ្រាមត្រូវបានបញ្ចប់ គឺជាការងារលំបាកណាស់។  ប៉ុន្តែនាពេលបច្ចុប្បន្ននេះ ក្រោមយុទ្ធសាស្រ្តឈ្នះ ឈ្នះ និងការដឹកនាំប្រទេស របស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ បានខិតខំរក្សាសន្តិភាព ស្ថិរភាពនយោបាយ និងអភិវឌ្ឍប្រទេសជាតិ ឱ្យរីកចំរើនលើគ្រប់វិស័យ សំរាប់ប្រជាពលរដ្ឋនិងកូនចៅ ជំនាន់ក្រោយ។  ដូច្នេះលោកសង្ឃឹមថា ប្រជាពលរដ្ឋនឹងផ្តល់យុត្តិធម៌ ចំពោះអ្នកដែលបានស្វែងរកសុខសន្តិភាព ឯកភាពជាតិ និងការសាងប្រទេស ដោយលំបាកតាមការជឿទុកចិត្ត និងគាំទ្រការដឹកនាំរបស់ រាជរដ្ឋាភិបាលដើម្បីបំរើប្រជាពលរដ្ឋ។

លោកក៍បានបញ្ជាក់ថា វិស័យព្រះពុទ្ធសាសនា ពិតជាមានឥទ្ធិពលទៅលើការរស់នៅ របស់ប្រជាពលរដ្ឋខ្មែរ និងក៍បានចូលរួមចំណែក ក្នុងរក្សាសុខសន្តិភាព ការឯកភាពជាតិនិងស្ថិរភាពនយោបាយនៅកម្ពុជា តាមរយៈការអប់រំ ផ្លូវចិត្តក្នុងផ្លូវព្រះពុទ្ធសាសនា និងបានរួមរស់ជាមួយគ្នា និងអភិវឌ្ឍប្រទេសរហូតដល់សព្វថ្ងៃ។  

លោក ហ៊ុន ម៉ាណែត បានបំពាក់គ្រឿងឥស្សរិយស ប្រគេននិងជូនដល់សប្បុរសជន និងបានប្រគល់អំណោយមួយចំនួន ដល់យាយជី តាជី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន កងកម្លាំងប្រដាប់អាវុធ និងសម្ពោធឆ្លងឧបដ្ឋានសាលា និងសម្ពោធសមិទ្ធិផលនានា នៅក្នុងវត្តអង្គស្វាយធំ ចាប់ពីពេលនេះតទៅ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>