Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

កម្មករសំណង់ម្នាក់ ត្រូវចរន្ត អគ្គិសនី ឆក់ស្លាប់

$
0
0

ភ្នំពេញ : បុរសកម្មករសំណង់ម្នាក់ បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ បន្ទាប់ពីត្រូវចរន្តអគ្គិសនីឆក់ ខណ:ភ្លើងដាច់ហើយជនរងគ្រោះ បានតខ្សែភ្លើងតែម្នាក់ឯង ។

មន្ត្រីនគរបាល ប៉ុស្តិ៍ស្ទឹងមានជ័យ ដែលចុះទៅពិនិត្យ នៅកន្លែងកើតហេតុ បាននិយាយថា ករណីឆក់ ជនរងគ្រោះ ស្លាប់ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ៦និង៤៥នាទី យប់ថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០១៥ ស្ថិតនៅក្នុងផ្ទះ ជនរងគ្រោះ លេខ ៣១៣Z ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ លោកមេប៉ុស្តិ៍បានឲ្យដឹងថា ជនរងគ្រោះ ដែលស្លាប់ដោយសារចរន្តភ្លើងឆក់ខាងលើនេះ មានឈ្មោះ សួង រ៉ាវី អាយុ ២៣ឆ្នាំ បច្ចុប្បន្នជាកម្មករសំណង់ ស្នាក់នៅ ផ្ទះកើតហេតុ ។

ក្រោយពេលកើតហេតុភ្លាមៗ ចៅសង្កាត់បានបញ្ជាឲ្យមេភូមិ ជួយចាត់ចែងបញ្ជូនជនរងគ្រោះ តាមរយៈរថយន្ត សង្គ្រោះបន្ទាន់ របស់មន្ទីពេទ្យរុស្សី ដើម្បីជួយជនរងគ្រោះ ប៉ុន្តែអកុសលជនរងគ្រោះបានស្លាប់បាត់បង់ជីវិត ខណ: ដឹកទៅដល់មន្ទីពេទ្យ ។

តាមសាក្សីនៅកន្លែងកើតហេតុ បានបញ្ជាក់ថា ជនរងគ្រោះ សួង រ៉ាវី ពេលកើតហេតុបានជួសជុលផ្ទះលេខ ៣១៣ Z ក្រុមទី៦ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ខណ:ព្រលប់មេឃងងឹត ភ្លើងដាច់ ក្រុមកម្មករក៏ឲ្យជនរង គ្រោះឡើងតខ្សែភ្លើង នៅក្នុងផ្ទះតែម្នាក់ឯង ក៏ទៅប៉ះនឹងខ្សែមានតំណរ ក៏បណ្តាលឲ្យឆក់តែម្តងទៅ ហើយភ្លាមៗនោះ ក្រុមកម្មករ បានយកជនរងគ្រោះទៅកប់ដីខ្សាច់ ដើម្បីសង្រ្គោះបឋម មុននឹងបញ្ជូនទៅកាន់មន្ទីរពេទ្យ ខណ:បញ្ជូន ជនរងគ្រោះទៅមន្ទីរពេទ្យ ជនរងគ្រោះបានបាត់បង់ជីវិត ដោយក្រុមគ្រូពេទ្យពុំអាចជួយបាន ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញ បានចុះទៅពិនិត្យភ្លាមៗ ហើយធ្វើកោសល្យវិច័្ចយ ដោយ អះអាងថា ជនរងគ្រោះ ពិតជាស្លាប់ដោយសារខ្សែភ្លើងឆក់មែន ។ ក្រោយធ្វើកោសល្យវិច័្ចយរួចហើយ សមត្ថកិច្ចបាន ប្រគល់សពជនរងគ្រោះ ទៅឲ្យសាច់ញាតិ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី នៅស្រុកកំណើត ខេត្តតាកែវ ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>