អង់ការ៉ា ៖ ទូរទស្សន៍ក្នុងស្រុក របស់ប្រទេសតួកគីឈ្មោះ NTV បានផ្សាយថា ពិឡុតចំនួន ០៤នាក់បានស្លាប់ បន្ទាប់ ពីយន្តហោះចម្បំាងពីរគ្រឿងធ្លាក់ នៅខេត្តម៉ាឡាត់យ៉ា ស្ថិតនៅភាគខាងកើតប្រទេស តួកគី កាលពីថ្ងៃអង្គារ ទី២៤។
ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយ នៅថ្ងៃពុធ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៥ បានឲ្យដឹងដោយផ្អែកតាម ការលើក ឡើង របស់លោក អ៊ីហ្វខាន អាឡា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលនិយាយថា ពិឡុតទំាង០៤នាក់នោះ ត្រូវបានគេរក ឃើញថា ស្លាប់ជាមួយនឹងកម្ទេចបាក់បែក របស់យន្តហោះយោធា ក្រោយពីបាត់ការទាក់ទងអំឡុងហោះ ឈ្លបយក ការណ៍ ក្នុងខេត្តម៉ាឡាត់យ៉ា ។
ទូរទស្សន៍ NTV បានផ្សាយទៀតថា ក្រុមស្រាវជ្រាវ និងសង្គ្រោះ បានរកឃើញសព នៅតំបន់ អាក់កាដាក ខណៈពួក គេទៅដល់ទីកន្លែងដែលយន្តហោះធ្លាក់។ ចំណែកការស៊ើបអង្កេតរកមូលហេតុពិតប្រាកដ កំពុងដំណើរការផងដែរ៕