ភ្នំពេញ៖ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០ ១៥នេះ បានអញ្ជើញចូលរួមជាអធិបតីក្នុងសន្និសីទអន្តរជាតិ ស្តីអំពីវឌ្ឍនភាព បញ្ហាប្រឈម និងកាលានុវត្តភាព នៅអាស៊ីប៉ាស៊ីហ្វិក។
សន្និសីទអន្តរជាតិ ដែលធ្វើឡើងនៅសណ្ឋាគារភ្នំពេញនាព្រឹកនេះ គឺជាខួបលើកទី១០ ដែលនឹងជជែកពិភាក្សា ផ្តោតសំខាន់ទៅលើការការពារមនុស្សជាតិ ដោយមានការអញ្ជើញចូលរួមពីមន្រ្តីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុ ជាមន្រ្តីតាមបណ្តាក្រសួង និងមន្រ្តីពាក់ព័ន្ធមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក សរុបប្រមាណជា ៣០០ នាក់។
នៅក្នុងសន្និសីទនេះ សម្តេចតេជោ ហ៊ុន សែន នឹងថ្លែងសុន្ទរកថាគន្លឹះបើកសន្និសីទមួយនេះផងដែរ៕