កំពង់ចាម ៖ បុរសកម្មករ នៅរោងម៉ាស៊ីនកិនស្រូវ មួយកន្លែង ស្ថិតនៅភូមិត្រពាំងថ្មាត ឃុំស្រម៉ ស្រុកជើងព្រៃ ខេត្ដកំពង់ចាម បានស្លាប់ ដោយសារតែ បាក់តៅដាក់ស្រូវ សង្កត់លើ នាល្ងាចថ្ងៃ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៥នេះ ។
មន្រ្តីនគរបាល មូលដ្ឋាន ស្រុកជើងព្រៃ បានឲ្យដឹងថា ខណៈ ជនរងគ្រោះ កំពុងធ្វើការ លីជញ្ជូនស្រូវ នៅក្នុងរោង ម៉ាស៊ីនកិនស្រូវនោះ ស្រាប់តែតៅស្រូវ បាក់សង្កត់ បណ្តាលឲ្យជនរងគ្រោះ ស្លាប់តែម្តង ដោយសារតែ ទំងន់ស្រូវធ្ងន់ពេក ។
មន្រ្តីនគរបាល បានបន្តទៀតថា ក្រោយទទួលព័ត៌មានខាងលើនេះ ស្នងការ នគរបាល ខេត្តកំពង់ចាម បានចាត់ ឲ្យនគរបាល ជំនាញព្រហ្មទណ្ឌ នគរបាលបច្ចេកទេស និងនគរបាល មូលដ្ឋាន ចុះទៅធ្វើការ ស្រាវជ្រាវ រកឲ្យឃើញថាតើ ការស្លាប់របស់ជនរងគ្រោះ បណ្តាលមក ពីគ្រោះថ្នាក់ ពិតប្រាកដ អត្តឃាដ ឫឃាតកម្មនោះ?
សមត្ថកិច្ច មិនទាន់ បានបង្ហាញ អត្តសញ្ញាណ ជនរងគ្រោះ និងម្ចាស់រោងម៉ាស៊ីន កិនស្រូវនៅឡើយទេ ខណៈកំពុង ធ្វើការ សួរនាំជាមុនសិន៕