Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

រថយន្តចែក ប្រតិទិនដល់កម្មករ របស់លោក ជា មុនី ត្រូវនគរបាល ឃាត់មិនឲ្យចត ធ្វើសកម្មភាព

$
0
0

ស្វាយរៀង៖ ប្រភេទរថយន្តតាកូម៉ាដែលដឹក ប្រតិទិនឆ្នាំ២០១៣ សម្រាប់ចែកកម្មករ-កម្មារិនី រោងចក្ររបស់ លោក ជា មុនី ប្រធានសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានសមត្ថកិច្ចឃាត់មិនឲ្យចតធ្វើសកម្ម ភាពនៅរសៀលថ្ងៃទី២២ ធ្នូ ឆ្នាំ ២០១២ ស្ថិតនៅក្រុងបាវិត ខេត្តស្វាយរៀង។

លោក ជា មុនី ប្រធានសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងទូរស័ព្ទប្រាប់មជ្ឈមណ្ឌលព័ត៌មាន ទាំងអារម្មណ៍ខឹងសំបាថា លោកគ្រាន់តែមានបំណងល្អចុះចែកប្រតិទិនឆ្នាំ២០១៣ រាប់ពាន់ដល់កម្មករ-កម្មារិនី នៅតំបន់សេដ្ឋកិច្ចពិសេសស្ថិតនៅក្នុងក្រុងបាវិត ខេត្តស្វាយរៀង សម្រាប់កម្មករ-កម្មារិនី មើលពេលវេលាឈប់ សម្រាក តែត្រូវនគរបាលក្រុងមកហ៊ុំព័ទ្ឋមិនឲ្យចតធ្វើសកម្មភាព។

លោកថា «ខ្ញុំមានធ្វើខុសច្បាប់អីណា មកចុះចែកប្រតិទិនសោះ ស្រាប់តែប៉ូលិសមកហ៊ុំព័ទ្ឋជិតមិនឲ្យចតចែកមែន អំពើក្បត់ជាតិអីណា ហើយក៏មិនស្ទះចរាចរណ៍ ដែលបើខ្ញុំចតនៅផ្លូវលំម្ខាងហ្នឹង»។

លោកថ្លែងបន្តថា លោកបានចុះចែកប្រតិទិនដល់កម្មករ-កម្មារិនី នៅតំបន់សេដ្ឋកិច្ច ពិសេសស្ថិតនៅក្នុងក្រុងបាវិត ដើម្បីងាយស្រួលមើលវេលាជាក់លាក់ ថ្ងៃសម្រាកដែលច្បាប់ការងារកំណត់ឈប់សម្រាក។

យ៉ាងណាក៏ដោយ ភ្លាមៗមិនទាន់សុំការអត្ថាធិប្បាយពីសមត្ថកិច្ចថា តើមូលហេតុអ្វីបានជាសមត្ថកិច្ចហ៊ុំព័ន្ធរថយន្ត របស់លោក ជា មុនី មិនឲ្យចតធ្វើសកម្មភាពចែកប្រតិទិនជាទីដែល ធ្លាប់មានរឿងរ៉ាវពាក់ព័ន្ធនឹងករណីបាញ់ហ្វូង កម្មការិនី៕


Viewing all articles
Browse latest Browse all 8042

Trending Articles