Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

CPP-CNRP បញ្ចប់កិច្ចពិភាក្សា វិសោធនកម្មច្បាប់ បោះឆ្នោត បន្សល់បញ្ហាខ្វែងគ្នា ១៥ចំណុច ជូនថ្នាក់ដឹកនាំ សម្រេចថ្ងៃស្អែក

$
0
0

ភ្នំពេញ៖ កិច្ចពិភាក្សាលើវិសោធនកម្មច្បាប់បោះឆ្នោតរវាង ក្រុមការងារគណបក្សប្រជាជនកម្ពុជា (CPP) និង គ  ណបក្សសង្រ្គោះជាតិ (CNRP) បានបិទបញ្ចប់ហើយនៅល្ងាចថ្ងៃនេះ បន្ទាប់ពីបានចំណាយពេលអស់រយៈជិត  ៣ខែ។ កិច្ចពិភាក្សាបានបិទបញ្ចប់ ដោយបន្សល់នូវការខ្វែងគំនិតគ្នាចំនួន១៥មាត្រា ស្មើ ១៥ចំណុច ទុកឲ្យថ្នាក់ ដឹកនាំបក្សទាំងពីរជាអ្នកសម្រេចនៅថ្ងៃស្អែក។

បន្ទាប់ពីបញ្ចប់កិច្ចពិភាក្សានៅល្ងាចថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៥នេះ ក្រុមការងារគណបក្សមានអាសនៈក្នុងរដ្ឋ  សភាទាំងពីរ បានចេញមកប្រកាសប្រាប់ក្រុមអ្នកព័ត៌មានថា កិច្ចពិភាក្សាលើវិសោធនកម្មច្បាប់បោះឆ្នោតចាប់ពី  ជំពូកទី១ ដល់ទី១១ ត្រូវបានបិទបញ្ចប់ទាំងស្រុងហើយ។ ក្នុងជំនួបពិភាក្សាចំនួន ២១លើក ដែលចាប់ផ្តើមតាំង ពីដើមខែធ្នូ ឆ្នាំ២០១៤ ក្រុមពិភាក្សាបានបន្សល់ទុកនូវចំណុចខ្វែងគំនិតគ្នាចំនួន ១៥មាត្រា ស្មើនឹង ១៥ចំណុច  ដាក់ជូនថ្នាក់ដឹកនាំរបស់ខ្លួនពិភាក្សាសម្រេច។ ចំណុចកែតម្រូវមានចំនួន ១៨មាត្រា និង រក្សាខ្លឹមសារដើមជាង  ១០០មាត្រា។

ចំណុចដែលខ្វែងគំនិតគ្នាទាំង ១៥នោះ មាននៅក្នុងជំពូកទី២ មាន ១ចំណុច ត្រង់មាត្រាទី៦, ជំពូកទី៧ មាន ៨ ចំណុច ត្រង់មាត្រាទី ៦៨, ៧២, ៧៥, ៧៨, ៧៩, ៨៣, ៨៧, និងមាត្រា៩១, ជំពូកទី៨ មាន ១ចំណុចត្រង់ មាត្រា ១៣៧, ជំពូកទី១០ មាន ៣ចំណុច និងជំពូក១១ មាន ១ចំណុច ។

ចំណុចខ្វែងគំនិតគ្នានោះ រួមមាន ទី១. ការចែងអំពីការកំណត់អាសនៈរដ្ឋសភា, ទី២. ការចែងអំពីសកម្មភាព នៃ ការឃោសនាបោះឆ្នោត, ទី៣. ការចែងអំពីរយៈពេល នៃយុទ្ធនាការឃោសនាបោះឆ្នោត, ទី៤, ការចែងអំពីការ ផ្សព្វផ្សាយព័ត៌មានអប់រំអ្នកបោះឆ្នោតតាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់រដ្ឋ, ទី៥. ការចែងអំពីការសុំជួលរោង មហោស្រព មណ្ឌលកីឡា ឧទ្យានសាធារណៈ សាលសាធារណៈ សម្រាប់បម្រើការឃោសនាបោះឆ្នោត, ទី៦.  ការចែងអំពីការដាក់ពាក្យសុំជួលទីតាំង ដូចមានចែងនៅក្នុងមាត្រា ៧៨, ទី៧. ក្រុមការងារ នៃគណបក្សប្រជា ជនកម្ពុជា បានដកស្រង់ពីបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត មកបញ្ចូលក្នុងមាត្រានេះ (មាត្រា៨៣)  ដើម្បីផ្តល់ឱកាសដល់មន្ត្រីរាជការស៊ីវិល អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងយោធពលខេមរភូមិន្ទ នគរបាល ជាតិ និងមន្ត្រីតុលាការ អាចចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោត បន្ទាប់ពីបញ្ចប់ម៉ោងធ្វើការ ឬស្ថិតនៅ ក្រៅម៉ោងធ្វើការ ឬមិនស្ថិតក្នុងពេលបំពេញការងារក្នុងសមត្ថភាពផ្លូវការ ដើម្បីធានាការពារសិទ្ធិនយោបាយ របស់ប្រជាពលរដ្ឋ, ទី៨. ការចែងអំពីការផ្តល់កិច្ចសហប្រតិបត្តិការដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត  (គ.ជ.ប) និង គ.ជ.ប គ្រប់លំដាប់ថ្នាក់ របស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលទទួលខុសត្រូវលើការងារសន្តិសុខ  សណ្តាប់ធ្នាប់សាធារណៈ ដើម្បីរក្សាសុវត្ថិភាព សន្តិសុខ និងរបៀបរៀបរយ ក្នុងសម័យបោះឆ្នោត ការចុះបញ្ជី បេក្ខជនឈរឈ្មោះបោះឆ្នោត ការឃោសនាបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលបោះឆ្នោត,  ទី៩. ការចែងអំពីគណបក្សនយោបាយ ដែលឈរឈ្មោះបោះឆ្នោត ត្រូវផ្ញើសៀវភៅគណនី និងរបាយការណ៍ ចំណូលចំណាយសម្រាប់ការឃោសនាបោះឆ្នោត មក គ.ជ.ប យ៉ាងយូរ ១៥ថ្ងៃ បន្ទាប់ពីថ្ងៃបោះឆ្នោត ទី១០.  ការចែងអំពីការប្រកាន់ជំហរអព្យាក្រឹតភាពឥតលម្អៀងរបស់អង្គការមិនមែនរដ្ឋាភិបាល ឬសមាគមក្នុងស្រុក និង អង្គការមិនមែនរដ្ឋាភិបាល ឬសមាគមអន្តរជាតិ ដែលបំពេញការងារនៅក្នុងប្រទេសខ្មែរ ឬជនបរទេស នៅក្នុង អំឡុងពេលបោះឆ្នោត រាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផល នៃការបោះឆ្នោត...។

បើតាមលោក ប៊ិន ឈិន ចំណុចដែលមិនទាន់ត្រូវគ្នាក៏មាន ការកំណត់កម្រិតការផាកពិន័យលើអង្គការ សង្គមស៊ី  វិល ដែលធ្វើផ្ទុយនឹងច្បាប់ផងដែរ។ ក្នុងនោះគណបក្សប្រជាជនកម្ពុជា ចង់ឲ្យផាកពិន័យពី ១០លាន ទៅ ៣០ លានរៀល ខណៈគណបក្សសង្រ្គោះជាតិ ចង់ឲ្យផាកពិន័យត្រឹម ៥លាន ទៅ ១០លានប៉ុណ្ណោះ។

សម្រាប់បញ្ហា ដែលនៅសេសសល់ទាំង ១៥ចំណុច ប្រធានក្រុមតំណាងរាស្រ្តសំឡេងភាគច្រើន និងភាគតិច គឺ លោកឧបនាយករដ្ឋមន្រ្តី ស ខេង និង លោក សម រង្ស៊ី នឹងជួបពិភាក្សានៅថ្ងៃសៅរ៍ ទី២៨ ខែកុម្ភៈ ស្អែកនេះ នា វិមានរដ្ឋសភា។

នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២៥ ខែកុម្ភៈ ក្នុងឱកាសបិទសន្និបាតក្រសួងមហាផ្ទៃ  បាន បានផ្តាំផ្ញើទៅលោកឧបនាយករដ្ឋមន្រ្តី ស ខេងថា ប្រសិនបើចំណុចខ្វែងគំនិតគ្នា មិនអាចសម្រេចបានទេ  នោះ ឲ្យលើកយកទៅសម្រេចក្នុងកិច្ចប្រជុំរដ្ឋសភា។ សម្តេច ក៏បានស្នើឲ្យលោក ស ខេង លើកយកបញ្ហាលាប ពណ៌ និង ការពហិការមិនចូលប្រជុំសភា តាមការកោះអញ្ជើញរបស់ព្រះមហាក្សត្ររបស់តំណាងរាស្រ្តទៅដាក់  បញ្ចូលក្នុងវិសោធនកម្មច្បាប់បោះឆ្នោតថ្មីនេះផងដែរ។ បើតាមសម្តេច ចង់ឲ្យកំណត់ថា គណបក្សនយោបាយ   ណា ដែលមិនចូលរួមប្រជុំសភាលើកដំបូង តាមការកោះហៅរបស់ព្រះមហាក្សត្រ ស្មើនឹងបោះបង់អាសនៈ  របស់ខ្លួន។

លោក ប៊ិន ឈិន ក៏បានមានប្រសាសន៍ដែរថា ប្រសិនបើថ្នាក់ដឹកនាំកំពូលជជែកមិនត្រូវគ្នា វិសោធនកម្មច្បាប់ បោះឆ្នោតនេះ អាចនឹងត្រូវវិលមកក្រុមពិភាក្សាទាំងពីរជជែកជាថ្មីផងដែរ។

ក្រុមការងារគណបក្សប្រជាជនកម្ពុជា និងសង្រ្គោះជាតិ បានចាប់ផ្តើមពិភាក្សាគ្នាទៅលើសេចក្តីព្រាងច្បាប់បោះ ឆ្នោតចាប់ពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៤ ដោយក្រុមការងារគណបក្សប្រជាជនកម្ពុជា មានសមាសភាព ៨រូប ដឹកនាំ ដោយលោក ប៊ិន ឈិន ហើយក្រុមការងារសង្រ្គោះជាតិ ក៏មានសមាសភាព ៨រូបផងដែរ ដឹកនាំដោយលោក គួ យ ប៊ុនរឿន៕

Photo by DAP-News


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>