បន្ទាយមានជ័យ៖ រដ្ឋបាលក្រុងប៉ោយប៉ែត បន្តសហការណ៍ ជាមួយក្រុមយុវជន និងសប្បុរសជន បានចូលរួម ចែករំលេកទុក្ខ និងការរស់នៅខ្វះខាត់ របស់ពលរដ្ឋនៅក្រុងប៉ោយប៉ែត ដើម្បីកាត់បន្ថយដល់ពួកគាត់ ។
ជាក់ស្តែងក្នុងសប្តាហ៍នេះ រដ្ឋបាលក្រុង និងក្រុមយុវជនក្រុងបានចុះជួយសង្គ្រោះ និងការចូលរួមចែករំលេកទុក្ខ និងមានការជួយពលរដ្ឋដែលគ្មានលំនៅដ្ឋានត្រឹមត្រូវ ហើយសាងសង់ផ្ទះជួយ១ខ្នងផងដែរ។
ក្រុមយុវជនក្រុងប៉ោយប៉ែត បានចុះសួរសុខទុក្ខ និងចូលរួមចែករំលេកទុក្ខសព លោក ហ៊ន យឿន អាយុ៥១ឆ្នាំ ជាសកម្មជនរបស់ គណបក្សប្រជាជនកម្ពុជា បង្សល់ទុកកូនប្រុសស្រី៤នាក់ ប្រពន្ធឈ្មោះ នន ណាត អាយុ៥២ ឆ្នាំ នៅភូមិនិមិត្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត និងនាំយកអំណោយ ជាអង្ករ៥០គីឡូ ក្រាម និងថវិកា៣២ម៉ឺន រៀល ។
ក្រុមយុវជនក្រុងប៉ោយប៉ែត បានចុះសួរសុខទុក្ខ និងបានចុះទៅទិញឈើ និងសំភារះសាងសង់ផ្ទះជូនពលរដ្ឋ ដែរគ្មានផ្ទះសំបែងត្រឹមត្រូវ ចំនួន១ខ្នង មានទំហំ ៤ គុណ៥ម៉ែត្រ ដំបូលប្រកស័ង្កសី នៅក្នុងភូមិនិមិត្ត៤ សង្កាត់ និមិត្ត ក្រុងប៉ោយប៉ែត ។
ក្រុមយុវជនក្រុងប៉ោយប៉ែតបានចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនពលរដ្ឋមានជីវភាពខ្វះខាត និងគ្មាន លំនៅដ្ឋាន ហើយត្រូវបានសប្បុរសជនអោយសង់ខ្ទមស្នាក់នៅនៅត្រង់ដីទំនេរ ស្ថិតនៅភូមិក្បាលស្ពាន២ សង្កាត់ -ក្រុងប៉ោយប៉ែត ។
ក្នុងមួយគ្រួសារទទួល បានអង្ករចំនួន៥០គីឡូក្រាម ទឹកស៊ីអ៊ីវ ១យួរ មីកំប៉ុង ១យួរ ទឹកត្រី ២ដប ស្ករស ១គីឡូក្រាម ប៊ីចេង កន្លះគីឡូក្រាម និងថវិការ២ម៉ឺនរៀលផងដែរ ៕