Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

កូរ៉េខាងត្បូង ទទូចឲ្យជប៉ុន ប្រឈមមុខ នឹងប្រវត្តិសាស្រ្ត ដោយភាពក្លាហាន

$
0
0

សេអ៊ូល៖ នៅថ្ងៃអាទិត្យ ទី០១ ខែមិនា ឆ្នាំ២០១៥នេះ ប្រធានាធិបតី សាធារណរដ្ឋកូរ៉េ លោកស្រី Park Geun Hye បានទទូចឲ្យប្រទេសជប៉ុន ប្រឈមមុខនឹងប្រវត្តិសាស្រ្តដោយសេចក្តីក្លាហាន និង ភាពស្មោះត្រង់ ដើម្បី ចាប់ផ្តើមបង្កើតប្រវត្តិសាស្រ្តថ្មី ក្នុងនាមជាដៃគូកូរ៉េខាងត្បូង ក្នុងរយៈពេល ៥០ ឆ្នាំខាងមុខទៀត។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃអាទិត្យដដែលនេះថា លោក ស្រី Park បានលើកឡើងពីបញ្ហា នេះ កំឡុងពិធីរំលឹកខួបការបះបោរទូទាំងប្រទេសឆ្នាំ១៩១៩ លើរបបអាណានិគមនិយមជប៉ុន ឆ្នាំ១៩១០-១៩៤៥។

លោកស្រី បាននិយាយថា «វាគួរតែដល់ពេលហើយដែលប្រទេស ទាំង២ (កូរ៉េខាងត្បូង-ជប៉ុន) សរសេរ ប្រវតិ្តសាស្រ្តថ្មីជាមួយគ្នា ក្នុងនាមជាដៃគូចាស់ទុំ សម្រាប់ពេល៥០ ឆ្នាំខាងមុខទៀត ដូចដែលឃើញមាន ស្រាប់ករណី ប្រទេសអាល្លឺម៉ង់ និង បារាំង បានកែប្រែពីជម្លោះនិងសត្រូវ ក្លាយទៅជាមេដឹកនាំដើរតួរនាទីនាំ មុខគេក្នុងការកសាងតំបន់អឺរ៉ុបថ្មីមួយ»។

លោកស្រីបានបន្តទៀតថា កូរ៉េខាងត្បូងបានខិតខំប្រឹងប្រែងដើម្បីបង្កើតយុគសម័យសតវត្សរ៍ ទី២១ រវាងកិច្ច សហប្រតិបត្តិការសេអ៊ូល-តូក្យូ ចាប់តាំងពីលោកស្រីឡើងកាន់អំណាច ប៉ុន្តែប្រទេសទាំង ០២ បានបរាជ័យ ដោយសារតែជម្លោះរឿងប្រវតិ្តសាស្រ្ត បើទោះបីជាប្រទេសទាំង ០២ នេះមានភូមិសាស្រ្តជិតគ្នាក៏ដោយ។

លោកស្រី Park Guen Hye បានសង្កត់ធ្ងន់ថា បញ្ហាទាសករផ្លូវភេទ កាលពីសង្រ្គាមលោកលើកទី២ គឺជាភារកិច្ច ប្រវត្តិសាស្រ្តមួយដែលចាំបាច់ត្រូវតែដោះស្រាយ ដោយនិយាយថា វានៅសល់ពេលវេលាតិចតួចដែលត្រូវទាម ទាររកយុត្តិធម៌និង ស្តារកិត្តិយសសម្រាប់ស្រ្តីដែលមានអាយុចាប់ពី ៩០ ឆ្នាំឡើងទៅ។

គួរបញ្ជាក់ផងដែរថា ស្រ្តីវ័យក្មេងលើសពី ២០ម៉ឺន នាក់ ពួកគេជាច្រើនត្រូវបានបង្ខំឲ្យធ្វើជាទាសករផ្លូវភេទ នៅ ផ្ទះបនយោធាជប៉ុន កំឡុងពេលសង្គ្រាមពិភពលោកដ៏សាហាវបង្កឡើងដោយពួកយោធានិយមជប៉ុន។ ក្នុងចំណោមស្រ្តីទាំងនោះ គេបានកំណត់អត្តសញ្ញាណបានចំនួន ២៣៧ នាក់ ដែលធ្វើជាទាសករផ្លូវភេទ តែនៅសល់ ៥៣ នាក់ ប៉ុណ្ណោះដែលរស់រានមានជីវិត៕


Viewing all articles
Browse latest Browse all 8042

Trending Articles