Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ចាប់រថយន្ត១គ្រឿង ដឹកឈើប្រណីត រួចដោះលែងវិញ បន្ទាប់ពីម្ចាស់ ទម្លាក់លុយឲ្យ

$
0
0

រតនគិរីៈ សមត្ថកិច្ចមួយកុ្រម ដែលគេឃើញមានវត្តមាន លោកវរសេនីយ៍ត្រី ធី សុខា មន្ត្រី អ.ហ ខេត្តរតនគិរី កាលពីព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៥ បានស្ទាក់ចាប់រថយន្តលុច្សស៊ីស RX300 ពណ៌ទឹកមាស ពាក់ស្លាក លេខ ភ្នំពេញ 2P-7579 ផ្ទុកឈើប្រណីតពេញ លើកំណាត់ផ្លូវជាតិលេខ៧៨ ស្ថិតក្នុងឃុំឡាមិញស្រុកបរកែវ ខេត្តរតនគិរី ខណៈកំពុងធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសវៀតណាម។

មន្ត្រីនគរបាលដែលប្រចាំការផ្លូវជាតិលេខ៧៨ ម្នាក់សុំមិនបញ្ចេញឈ្មោះ ប្រាប់ឲ្យដឹងថារថយន្តលុច្សស៊ីសលោតឆ័ត្រដឹកឈើប្រណីតនេះមានឈ្មោះ ចន្ធី មានទីលំនៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ជាកូនប្រុសលោកញាណ សារី មន្ត្រីយោធាមាន ឋានៈជា នាយការិយាល័យទី១នៃតំបន់ប្រតិបត្តិការសឹករង រតនគិរី។

មន្ត្ររីដដែលខាងលើប្រាប់បន្តទៀតថាបន្ទាប់ពីការស្ទាក់ចាប់រថយន្តដឹកឈើល្មើសច្បាប់នេះក៏មានការចរចាគ្នារវាងក្រុមសមត្ថកិច្ច និងម្ចាស់ ព្រមទាំងមានការអន្តរាគមន៍ផងនោះ។ លុះមួយសន្ទុះក្រោយមករថយន្តនេះក៏មានសេរីភាពបន្តដំណើរទៅទៀតពោលគឺមិនមានចាប់រថយន្តផ្ទុកបទល្មើសនោះបញ្ជូនទៅរដ្ឋបាលព្រៃឈើដើម្បីចាប់ចែងតាមច្បាប់នោះទេ។

នាយផ្នែករដ្ឋបាលព្រៃឈើទទួលបន្ទុកស្រុកបរកែវ ស្រុកអណ្តូងមាស និងស្រុកអូរយ៉ាដាវ លោក ឡេង យុគ បានប្រាប់មជ្ឈមណ្ឌលពត៌មានដើមអម្ពិល តាមទូរស័ព្ទនៅព្រឹកថ្ងៃទី០១ ខែមិនា ឆ្នាំ២០១៥នេះថា មន្ត្រីរបស់ លោកមិនបានទទួលរថយន្តលុច្សស៊ីស ដឹកបទល្មើសឈើប្រណិតខុសច្បាប់នោះទេ។ ដោយឡែកលោកវរសេនីយ៍ត្រី ធី សុខា មន្ត្រីអាវុធហត្ថខេត្តរតនគិរីទាក់ទិន ទៅនឹងការដោះលែងរថយន្តដឹក ឈើល្មើសច្បាប់នេះដែរ មជ្ឈមណ្ឌលពត៌មានដើមអម្ពិលមិនសុំការបំភ្លឺបានទេ នៅព្រឹកថ្ងៃទី០១ ខែមិនា ឆ្នាំ២០១៥នេះ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>