បន្ទាយមានជ័យ៖ លោកតា ម៉ូត សាលី អាយុ៦៥ឆ្នាំ រស់នៅភូមិ-ឃុំ-ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង គាត់បាន បាត់កូនស្រីម្នាក់ឈ្នោះ លី ស្រីមុំ មកដល់ពេលនេះ អាយុ២៥ឆ្នាំ ដោយបាត់ខ្លួនអស់រយៈពេល១០ឆ្នាំមកហើយ ដោយមិនដឹងមូលហេតុ ច្បាស់លាស់ រហូតមកតាមរកកូនស្រីបង្កើតមកដល់តំបន់ជាយដែន កម្ពុជា ថៃ មានតែរូប ថតកូនស្រី២សន្លឹក ដើរសួរគេឯង ។ ហេតុការណ៍នេះ នៅវេលាម៉ោង១២និង៤០នាទីថ្ងៃត្រង់ នៅថ្ងៃទី១ ខែមិនា ឆ្នាំ២០១៥នេះ ក្នុងលើតាមផ្លូវសាធារណះ ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមាន ជ័យ។
លោកតា ម៉ូត សាលី អាយុ៦៥ឆ្នាំ បានប្រាប់អោយដឹងថា គាត់មានកូនប្រុស៤នាក់ និង មានកូនស្រីតែម្នាក់សោះ បែបជាអាភ័ព្វម្ល៉េះ តើព្រះជាម្ចាស់មិនអាណិតរូបគាត់បន្តិចសោះ រូបគាត់និងប្រពន្ធគាត់បានដើរ រកគ្រប់ទិសទី នៅក្នុងប្រទេសកម្ពុជា រហូតប្រពន្ធគាត់មានជម្ងឺធ្លាក់ខ្លួនឈឺ រហូតស្លាប់បាត់បង់ជីវិត តែបច្ចុប្បន្ននេះគាត់ក៏កំពុង មានជម្ងឺឈឺធ្ងន់យ៉ាងណាក៏ដោយគាត់នៅតែបន្តរកកូនស្រី ខាងលើនេះទាល់តែបាត់បង់ជីវិតគាត់។ គាត់បន្តថា ម្ដាយនាងបានស្លាប់បាត់ហើយ ដោយសាររង់ចាំផ្លូវនាងត្រលប់មកផ្ទះវិញ ដោយសារតែការរង់ចាំបណ្តាលឲ្យ ឈឺរាំរៃចាំ រហូតស្លាប់បាត់បង់ជីវិតទៅ នេះប្រហែលជា ជាលើកចុងក្រោយ តែមិនដឹងបានជួបមុខកូនស្រីគាត់អត់ នោះទេ។ ដូច្នេះហើយគាត់បានសុំទទូចអោយអ្នកសារព័ត៌មាន និងមានសមត្ថកិច្ចគ្រប់ស្ថាប័នជួយសង្គ្រោះគាត់ និងជួយផ្សព្វផ្សាយព័ត៌មានក្រែងដល់កូនស្រីរបស់គាត់ នេះជាដង្ហើមចុងក្រោយរបស់លោកតាខាងលើនេះ សុំតែ បានជួបមុខកូនស្រីខាងលើនេះ គាត់ស្លាប់បិតភ្នែកជិតហើយ៕