បន្ទាយាមានជ័យ៖ នៅវេលាម៉ោង១២ និង៥៣នាទីយប់ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១ ខែមិនា ឆ្នាំ២០១៥ ស្ថិតនៅក្នុងភូមិបាលិលេយ្យ១ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានរថយន្តលុច្សស៊ីស្ស RX330 បានចូលមកចាកសាំងចំនួន៦០ដុល្លារ ដោយបន្លំលុយក្រដាស២០ដុល្លារក្លែងក្លាយ១សន្លឹក។
បើតាមការអះអាងពីបុគ្គលិកផ្នែកចាក់សាំង រថយន្តពេលយប់ ឈ្មោះ ភួន ភីន ភេទប្រុស អាយុ២២ឆ្នាំ រស់នៅ ភូមិកើតហេតុខាងលើនេះ បានប្រាប់អោយដឹងថា មុនកើតហេតុមានម៉ូតូ២គ្រឿង ចូលចាក់សាំង រហូតចាករួច រាល់ទើបមានរថយន្តលុច្សស៊ិស្ស RX330 ពណ៌ស្ក ពាកស្លាកលេខ ភ្នំពេញ 2Z-3229 បានចូលមកចាកសាំង ចំនួន៦០ដុល្លា ដោយបន្លំលុយក្រដាស២០ដុល្លាក្លែងក្លាយ ១សន្លឹក។
ឈ្មោះ ភួន ភីនបន្តថា នៅក្នុងរថយន្តនោះមានគ្នា២នាក់ ធ្វើសកម្មភាព ដោយបានហូតលុយក្នុងហោប៉ាវខោ ទៅ វិញទៅមក ដោយធ្វើអោយគាត់ភ្លេចមើលប្រាក់លុះចាក់សាំងគ្រប់ចំនួនហើយ ទើបគេបានហុចលុយមកដោយ ក្នុងនោះមានលុយក្រដាស់២០ដុល្លារ ចំនួន៣សន្លឹក ដោយយកក្រដាស់ក្លែងក្លាយដាក់នៅកណ្តាល១សន្លឹក ក្រដាស់ប្រាក់ពិតប្រាកដនៅលើ និងក្រោម ហើយភ្លាមគេក៏ស្ទុះឡើងរថយន្តតែម្តង ក៏បើកគេចភ្លាមៗ។
បុគ្គលិកបន្តថា ភ្លាមនោះខ្លួនក៏បានរត់តាមឃាត់រថយន្តខាងលើដែរ តែមិនព្រមឈប់សោះ រហូតក្រុមម៉ូតូឌុបតាម ពីក្រោយរថយន្ត និងតាមទាន់តែរថយន្តនោះមិនព្រមឈប់ គឺបើកកាន់តែលឿនឡើង ។ ក្រោយពីកើតហេតុ ឈ្មោះ ភួន ភីន ជាបុគ្គលិកក៏បានមករាយការណ៍ប្រាប់អ្នកគ្រប់គ្រងតែម្តង លុះព្រឹកឡើងទើបអ្នកគ្រប់គ្រង ទៅដាក់ពាក្យបណ្តឹងអោយសមត្ថកិច្ចជួយអន្តរាគមន៍៕