Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ប្រធានក្រុមការងារ បក្សប្រជាជន ចុះជួយឃុំអូរស្វាយ ចុះសំណេះសំណាល ជាមួយពលរដ្ឋ និងយកអំណោយ ផ្តល់ជូនស្ត្រី សម្រាលកូន

$
0
0

កំពង់ចាម ៖ លោក សោ សាវឿន សាមាជិគអចិន្ត្រៃយ៍ គណៈបក្សប្រជាជន ខេត្តកំពង់ចាម និងជាប្រធាន ក្រុម ការងារចុះជួយឃុំអូរស្វាយ នាព្រឹកថ្ងៃទី១ ខែមិនា ឆ្នាំ២០១៥ បានដឹកនាំក្រុមការងារ រួមជាមួយលោក ប៊ិន ឡាដា អភិបាលរងស្រុកកំពង់សៀម បានចុះទៅភូមិចំនួន៤ ស្ថិតក្នុងឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្ត កំពង់ចាម ដើម្បីសំណេះសំណាល សួរសុខទុក្ខផ្តល់អំណោយ ដល់ស្ត្រីទើបសម្រាលកូន និងផ្សព្វផ្សាយខ្លឹមសារ នៃសេចក្តីសម្រេចចិត្តមហាសន្និបាត តំណាងទូទាំងប្រទេស របស់គណៈបក្សប្រជាជនកម្ពុជា។

ប្រធានក្រុមការងារចុះជួយឃុំអូរស្វាយ លោក សោ សាវឿន បានមានប្រសាសន៍ឲ្យដឹងថា ដោយមានការណែនាំ ពីលោក លន់ លឹមថៃ សមាជិគ គណៈកម្មាធិការកណ្តាលគណៈប្រជាជន និងជាប្រធានគណៈបក្សប្រជាជនខេត្ត កំពង់ចាម ឲ្យមន្ត្រីក្រោមឱវាទ យកចិត្តទុកដាក់អំពីសុខទុក្ខ របស់ប្រជាពលរដ្ឋទើបនៅព្រឹកថ្ងៃទី១ ខែមិនា លោក បានដឹកនាំក្រុមការងារ រួមដំណើរជាមួយលោក អភិបាលរងស្រុកកំពង់សៀម ចុះទៅភូមិចំនួន៤ ក្នុងនោះ មាន ភូមិព្រៃចក្រី ភូមិអូរធ្នង់ ភូមិខែលជ័យ និងភូមិអំពិលក្រញ៉ាញ់ ដើម្បីសួរសុខទុក្ខ ពួកគាត់ និងផ្តល់អំណោយជូន ទៅស្ត្រីដែលទើបសម្រាលកូនមានចំនួន៦នាក់ ១ឈ្មោះស្រី រ័ត្ន អាយុ២៨ឆ្នាំ នៅភូមិព្រៃចក្រី ២ឈ្មោះ យឹម ចាន់នី អាយុ២៦ឆ្នាំ នៅភូមិត្រពាំងកក់ ៣ឈ្មោះ យាន សុខអេង អាយុ២៨ឆ្នាំ នៅភូមិត្រពាំងកក់ ៤ឈ្មោះ តន ចាន៉ណា អាយុ២៦ឆ្នាំ នៅភូមិត្រពាំងកក់៥ឈ្មោះ ហៀក នី អាយុ២៩ឆ្នាំ នៅភូមិត្រពាំងកក់ ៦ឈ្មោះ ស៊ីម ឡាវី អាយុ២៥ឆ្នាំ នៅភូមិអន្លង់ស្នូក។ លោក សោ សាវឿន បានបញ្ជាក់ឲ្យដឹងថា សម្រាប់ស្ត្រីទើបសម្រាលកូន ជាគោលការក្រុមការងារជួយឧបត្ថម្ភក្នុងម្នាក់ៗ អង្ករ២៥គីឡូក្រាម និងថវិកាចំនួន១០ម៉ឺនរៀល ដោយមិនគិត ពីនិន្នាការសមាជិកបក្សណានោះឡើយ។លោក សោ សាវឿន បានឲ្យដឹងទៀតថា ចំពោះក្រុមគ្រួសារអ្នកស្លាប់ លោក ជួយរំលែកទុក្ខ ដោយឧបត្ថម្ភ១គ្រួសារ ថវិកា២០ម៉ឺនរៀល អង្ករ២បាវ និងមី១កេសផងដែរ។ ដោយឡែក ពេលវគ្គក្រោយៗ ក្រុមការងាររបស់លោក មានគម្រោងចុះជួបសំណេះសំណាលជាមួយចាស់ៗ សោធននិវត្ត គ្រូបង្រៀន ក្រុមយុវជន បន្តទៀត៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>