Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ស្នងការ ៖ បទល្មើសនៅ ក្នុងខេត្ដបន្ទាយមានជ័យ មានការថយចុះយ៉ាងច្រើន

$
0
0

បន្ទាយមានជ័យ ៖ ស្នងការ នគរបាលខេត្ដ បន្ទាយមានជ័យ លោកឧត្ដមសេនីយ៍អាត់ ខែម បានលើក ឡើងពីការ ថយចុះបទល្មើស ជាបន្ដបន្ទាប់នៅក្នុងទឹកដីខេត្ដរបស់ខ្លួន បន្ទាប់ ពីកម្លាំងនគរបាល ថ្នាក់ជំនាញ ព្រហ្មទណ្ឌ និង នគរបាលតាមបណ្ដាស្រុក ក្រុង បានចេញ ប្រតិបត្ដិការយាមល្បាតជាប្រចាំ ជាពិសេស នៅចំណុចនិងទីតាំង សំខាន់ៗ ដែលជនល្មើស អាចធ្វើសកម្មភាពនោះ ។

បើទោះបីបទល្មើសព្រហ្មទណ្ឌនិងបទ ល្មើសផ្សេងទៀតមានការថយចុះ គួរឱ្យកត់ សម្គាល់យ៉ាងណា ក៏ដោយនោះ ប៉ុន្ដែលោក ឧត្ដមសេនីយ៍ស្នងការ នៅតែបង្កើនវិធានការ ទប់ស្កាត់តាមគ្រប់រូប និងពង្រឹងការងារមន្ដ្រី របស់ខ្លួនកាន់ តែខ្លាំងឡើង ។

នៅចំពោះមុខមន្ដ្រីនគរបាលជាច្រើននាក់ កាលពីព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០១៥ ស្នង ការនគរបាលខេត្ដ បន្ទាយ មានជ័យបានបញ្ជាក់ យ៉ាងដូច្នេះថា «បទល្មើសព្រហ្មទណ្ឌនិងបទ ល្មើសផ្សេងៗទៀត មានការ ថយចុះយ៉ាង ច្រើនជារួមនៅទូទាំងខេត្ដ ប៉ុន្ដែយើងនៅបន្ដ សង្កត់សភាពការណ៍នេះ និងពង្រឹងការងារ ពង្រឹងវិន័យដល់មន្ដ្រី របស់យើង លើការងារ រក្សាសន្ដិសុខនិងសណ្ដាប់ធ្នាប់ ដើម្បីទាញ ការជឿទុកចិត្ដ ពីប្រជាពលរដ្ឋតាមមូលដ្ឋាន»។

លោកឧត្ដមសេនីយ៍ស្នងការ បានលើក ឡើងពីការងារប្រជុំដាក់ផែនការបន្ដទៀត ស្ដីអំពីកិច្ចការពារ សន្ដិសុខ ជូនប្រជាពលរដ្ឋ ជាពិសេស សម្រាប់ឱកាសបុណ្យចូលឆ្នាំនា ខែក្រោយ ។

គួរបញ្ជាក់ថា នៅតាមទីប្រជុំនានា ជា ពិសេសតាមផ្សារដែលមានកន្លែងលក់គ្រឿង អលង្កា និងដូរលុយ នោះ កម្លាំងនគរបាល ជាច្រើននាក់ ត្រូវបានដាក់ឱ្យយាមកាមនៅតំបន់នោះ ក្នុងគោលបំំណង ទប់ស្កាត់ សកម្មភាព បទល្មើសលួចប្លន់ ដែលមុខសញ្ញាឆ្លៀតឱកាសធ្វើសកម្មភាព ដូចក្នុងរូបភាពដែល កើតឡើង នៅតាមបណ្ដា ខេត្ដមួយចំនួននោះ ។

ក្រៅពីការងារនេះ សកម្មភាពចុះល្បាតនៅតាម មូលដ្ឋានទាំង ថ្ងៃទាំងយប់ ក៏ត្រូវបានធ្វើឡើងជាបន្ដបន្ទាប់ និងជាប្រចាំ រក្សាសន្ដិសុខជូនប្រជាពលរដ្ឋ។


Viewing all articles
Browse latest Browse all 8042

Trending Articles