Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

រថយន្តបែន ដឹកដី បើកមិនប្រយ័ត្ន ក្រឡាប់កល់ជាប់ បណ្តាលឲ្យរបួសធ្ងន់ម្នាក់ ស្រាលម្នាក់

$
0
0

កំពត ៖ បុរសអ្នកបើកបររថយន្ត រងរបួសធ្ងន់ និងស្ត្រីរួមដំណើររបួសស្រាល ខណៈកំពុងតែបើករថយន្ត ដោយមិនបាន ប្រុងប្រយ័ត្នក្នុងការបើកបរ បណ្តាលឲ្យរថយន្តក្រឡាប់ នៅវេលាម៉ោង ១១និង៥០នាទី ថ្ងៃត្រង់ ទី០២ ខែមីនា ឆ្នាំ ២០១៥ លើកំណាត់ផ្លូវជាតិលេខ៣ កំពត-ព្រះសីហនុ ចំណុចមុខក្លោងទ្វារ សាលាបឋមសិក្សាហ៊ុន សែន រលួស ស្ថិត ក្នុងភូមិរលួស ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត ។

មន្ត្រីនគរបាលចរាចរ បានឲ្យមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលដឹងថា រថយន្តដឹកដីខាងលើ បើកបរក្នុងទិសដៅ ពីកើត ទៅលិច ជិះមានគ្នា២នាក់ ប្រុសអ្នកបើកបររថយន្តម្នាក់ និងស្ត្រីរួមដំណើរម្នាក់ ក្នុងគោលបំណង ដឹកដីយកទៅចាក់ នៅកំពង់ផែថ្មី ឧកញ្ញាវិញ ហ៊ួរ ក្នុងភូមិគីឡូ១២ ចម្ងាយពីកន្លែងហេតុ១គីឡូម៉ែត្រ លុះបើកដល់ចំណុចកើតហេតុខាង លើអ្នកបើកបររថយន្ត មិនដឹងជាបើកបរយ៉ាងម៉េចទេ បានជាជួបគ្រោះថ្នាក់យ៉ាងដូច្នេះតែម្តងទៅ ប៉ុន្តែ ទោះជាយ៉ាង ណា អត្តសញ្ញាណអ្នកបើកបរ និងស្ត្រីរួមដំណើរនោះ មិនទាន់បានដឹងនៅឡើយទេ ។ ក្រោយកើតហេតុភ្លាមៗ ត្រូវគេ ជួយសង្គ្រោះដឹកយកទៅមន្ទីរពេទ្យបង្អែកខេត្តកំពត ។ ចំណែករថយន្តបែនដឹកដីខាងលើ ត្រូវនគរបាលជំនាញចរាចរ ប្រគល់ទៅឲ្យម្ចាស់រថយន្ត រកវិធីដោះស្រាយដោយខ្លួនឯង រហូតដល់វេលាម៉ោង៤រសៀលថ្ងៃដដែលនេះ រថយន្ត នៅ តែក្រឡាប់កន្លែងដដែលទេ ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>