Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

តុលាការឃុំខ្លួន ជនល្មើស៣នាក់ ពាក់ ព័ន្ធករណីឆបោក ករណីហិង្សា និងលួចនៅ ខេត្ដកំពង់ចាម

$
0
0

-ស្នងការនគរបាលខេត្តកំពង់ចាម បញ្ជាឲ្យនគរបាល ចាប់ជនល្មើស បញ្ជូនទៅកាន់តុលាការ រាល់បទល្មើស ហាមដោះស្រាយក្រៅប្រព័ន្ធតុលាការ

កំពង់ចាម ៖ ជនល្មើស៣នាក់ ដែលត្រូវ បានកម្លាំងនគរបាលខេត្ដកំពង់ចាម បង្ក្រាប និងចាប់ខ្លួនជាបន្ដបន្ទាប់ ហើយបញ្ជូនទៅ កាន់សាលាដំបូងខេត្ដកំពង់ចាម នោះត្រូវបាន ចៅក្រមស៊ើបសួរសាលាដំបូង កាលពីថ្ងៃ អាទិត្យ ទី០១ ខែមីនា ឆ្នាំ២០១៥ សម្រេច ចេញដីកាឃុំខ្លួនទាំង៣នាក់ ដាក់ពន្ធនាគារ ជាបណ្ដោះអាសន្ន រង់ចាំការបើក សវនាការ នៅពេលក្រោយ ។

ជនល្មើសទាំង៣នាក់ ដែលត្រូវបានកម្លាំង នគរបាលចាប់ខ្លួនបញ្ជូនទៅកាន់តុលាការ នោះ រួមមានករណី លួចនៅស្រុកចំការលើ ករណីឆបោកនៅស្រុកកោះសូទិន និងករណី ហិង្សានៅស្រុកស្រីសន្ធរ ។

យោងតាមដីកាបញ្ជាឱ្យឃុំខ្លួនរបស់ លោក សោ សុភា ចៅក្រមស៊ើបសួរសាលា ដំបូងខេត្ដកំពង់ចាម ចេញថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៥ បានសម្រេចឃុំខ្លួនស្ដ្រីឈ្មោះ អឿន ស្រីអូន រស់នៅភូមិផ្សារស្គន់ ស្រុក ជើងព្រៃ ខេត្ដកំពង់ចាម ក្រោមបទចោទ ប្រកាន់ពីបទឆបោក ប្រព្រឹត្ដទៅនៅភូមិផ្សារ ថ្មី ឃុំកោះប្រធ្នោះ ស្រុកកោះសូទិន ខេត្ដ កំពង់ចាម កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៥ តាមមាត្រា៣៧៧-៣៧៨ នៃក្រមព្រហ្ម ទណ្ឌ ។

ជុំវិញករណីឆបោកនេះ មន្ដ្រីនគរបាល ការិយាល័យកណ្ដាលព្រហ្មទណ្ឌខេត្ដកំពង់ ចាម បានឱ្យដឹងថា កាលពីវេលា ម៉ោង១០ ព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៥ មានជន សង្ស័យប្រុសស្រីពីរនាក់ បានចូលទៅទិញ ចិញ្ចៀនខ្សែដៃ ខ្សែកមាស នៅផ្ទះជនរង គ្រោះឈ្មោះវ៉ា ធារិទ្ធ ។

ពេលនោះជនសង្ស័យ ប្រុស ដែលមិនស្គាល់អត្ដសញ្ញាណបានឱ្យ ម្ចាស់ផ្ទះ យកចិញ្ចៀនត្រាមាសមួយវង់ទម្ងន់ ៥ជីមកមើល ហើយជនសង្ស័យ បានយកពាក់ រួចសួររកទិញមាសទៀត តែប្រាក់មិនគ្រប់ ក៏ប្រាប់អ្នកលក់ថា ទុកឱ្យគ្នារបស់ខ្លួននៅទី នេះ ដោយខ្លួនជិះម៉ូតូទៅយកលុយ ប៉ុន្ដែបែរ ជាគេចខ្លួនរហូត ។

មន្ដ្រីនគរបាលបានបន្ដទៀតថា ក្រោយពី ទទួលបានព័ត៌មានពីករណីឆបោកខាងលើនេះ ស្នងការនគរបាលខេត្ដ លោកឧត្ដមសេនីយ៍ បែន រត្ន័ បានបញ្ជាឱ្យកម្លាំងនគរបាលជំនាញ  និងនគរបាលស្រុកកោះសូទិន ចុះទៅធ្វើការ ស្រាវជ្រាវ ហើយឈានទៅដល់ការឃាត់ខ្លួន ស្ដ្រីសង្ស័យរូបនេះ ឈ្មោះអឿន ស្រីអូន ហៅ ស្រីលីន អាយុ២២ឆ្នាំ មានស្រុកកំណើត រស់នៅភូមិកំពង់ក្ដី ឃុំកំពង់ក្ដី ស្រុកជីក្រែង ខេត្ដសៀមរាប និងបច្ចុប្បន្នស្នាក់នៅផ្ទះជីដូន នៅផ្សារស្គន់ ស្រុកជើងព្រៃ ខេត្ដកំពង់ចាម។

ក្រោយឃាត់ខ្លួនជនសង្ស័យរូបនេះត្រូវ បានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុក រហូតបញ្ជូនទៅកាន់តុលាការ ក៏ត្រូវបានចៅ ក្រមសម្រេចឃុំខ្លួនតែម្ដង ។ ដោយឡែក ករណីលួចនៅស្រុកចំការលើ ខេត្ដកំពង់ចាម ត្រូវបានចៅ ក្រមស៊ើបសួរចេញដីកាឃុំខ្លួន ដាក់ពន្ធនាគារបណ្ដោះអាសន្នផងដែរ ដើម្បី រង់ចាំការបើកសវនាការ នៅពេលក្រោយ ។

យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួន របស់ លាកសោ សុភា ចៅក្រមស៊ើបសួរនៃសាលា ដំបូងខេត្ដកំពង់ចាម កាលពីថ្ងៃ អាទិត្យទី០១ ខែមីនា ឆ្នាំ២០១៥ បានសម្រេចឃុំខ្លួនឈ្មោះ គង់ សុខកេង អាយុ៤១ឆ្នាំ ស្រុកកំណើតនៅ ភូមិដងក្ដោង ឃុំពង្រ ស្រុកឆ្លូង ខេត្ដក្រចេះ និងបច្ចុប្បន្នរស់នៅភូមិកកោះ ឃុំត្រញំងព្រះ ស្រុកព្រៃឈរខេត្ដកំពង់ចាម ដាក់ ពន្ធនាគារ ជាបណ្ដោះអាសន្ន ស្ថិតក្រោមការពិនិត្យពី បទលួច ប្រព្រឹត្ដទៅនៅភូមិថ្នល់បែកកើត ឃុំស្វាយរាម ស្រុកចំការលើ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៥ តាមមាត្រា ៣៥៣-៣៥៦ នៃក្រមព្រហ្មទណ្ឌ ។

ទាក់ទិនករណីលួចខាងលើនេះ អធិការ រងនគរបាលស្រុកចំការលើ លោកយូ ភារុណ បានឱ្យដឹងថា មុនពេលកើត ហេតុ ស្ដ្រីរង គ្រោះជាអ្នកលក់គ្រឿងទេស បានទុកកាបូប ចោល ចំហររូត ស្រាប់តែជនល្មើសបានចូល ទៅលួចគេចខ្លួនបាត់ ។

លោកយូ ភារុណ បានបន្ដទៀតថា ក្រោយ កើតហេតុ កូនប្រុសម្ចាស់ផ្ទះ ដែលអង្គុយ លេងនៅផ្ទះជិតខាងនោះបាន ស្គាល់ពីភិនភាក ក៏ទូរស័ព្ទប្រាប់សមត្ថកិច្ច ហើយកម្លាំងនគរ បាលប៉ុស្ដិ៍បានចុះមកឃ្លាំងមើលក៏ឃើញជន ល្មើស ហើយឃាត់ខ្លួនតែម្ដង ព្រមទាំងដក ហូតបានលុយជាង៣០ម៉ឺនរៀលផងដែរ ។

ក្រោយពីឃាត់ខ្លួនជនសង្ស័យរូបនេះ ដែល ធ្លាប់ជាប់ពន្ធនាគារផងនោះ សមត្ថកិច្ចបាន កសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ រហូតចេញដីកាឃុំខ្លួនដាក់ពន្ធនាគារជាបណ្ដោះ អាសន្ន ។

រីឯករណីហិង្សានៅស្រុកស្រីសន្ធរនោះ ក៏ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងខេត្ដ កំពង់ចាម ចេញដីកាដាក់ ឃុំខ្លួននៅពន្ធនាគារ ជាបណ្ដោះអាសន្ន ក្រោយពីនគរបាលស្រុក ស្រីសន្ធរបានឃាត់ខ្លួនជនល្មើសបញ្ជូនទៅ កាន់តុលាការនោះ ។

យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនរបស់ លោកសោ សុភា បានសម្រេចឱ្យសមត្ថកិច្ច នាំខ្លួនឈ្មោះថុល ថេត អាយុ១៩ឆ្នាំ មាន ស្រុកកំណើតនិងបច្ចុប្បន្នរស់នៅភូមិពោធិ៍ ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ ខេត្ដកំពង់ចាម ដាក់ពន្ធនាគារ ពីបទ ហិង្សាដោយចេតនា ប្រព្រឹត្ដទៅនៅភូមិខ្នា ឃុំខ្នាស ស្រុកស្រីសន្ធរ ខេត្ដកំពង់ចាម កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ ២០១៥ តាមមាត្រា២១៩ នៃក្រមព្រហ្ម ទណ្ឌ  ។

ស្នងការនគរបាលខេត្ដកំពង់ចាម លោក ឧត្ដមសេនីយ៍បែន រត្ន័ បានបញ្ជាក់ថា រាល់ បទល្មើសដែលកើតឡើង តាមមូលដ្ឋាន  លោកបានបញ្ជាឱ្យនគរបាលជំនាញនិងនគរ បាលតាមបណ្ដាក្រុង ស្រុក ត្រូវតាមចាប់ជន ល្មើសនិងកសាងសំណុំរឿងបញ្ជូនទៅកាន់ តុលាការជាដាច់ខាត ពោលគ្មានការដោះ ស្រាយក្រៅប្រព័ន្ធ តុលាការនោះឡើយ រាល់ បទល្មើសទាំងនេះ ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>