Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ការដ្ឋានសំណង់​​រំលោភ​គម្រោង​អភិវឌ្ឍន៍​ក្រុង​រណប​ជ្រោយ​ចង្វា នៅ​តែ​បន្ត​សាង​សង់​បំពាន​សេចក្តី​សម្រេច​របស់​អាជ្ញាធរ

$
0
0

ភ្នំពេញ៖ សេចក្តីរាយការណ៍បានឲ្យដឹងថា ម្ចាស់ការដ្ឋានសំណង់រំលោភលើ គម្រោងអភិវឌ្ឍន៍ទីក្រុងរបណ ជ្រោយ ចង្វា ដែលមានម្ចាស់ឈ្មោះ ឡុង ចាន់ថា មានទីតាំងនៅភូមិ កៀនឃ្លាំង សង្កាត់ ជ្រោយចង្វា ខណ្ឌជ្រោយចង្វា នៅ តែបន្តសាងសង់សំណង់របស់ខ្លួនដដែល បើទោះបីជាអជ្ញាធរជំនាញសាលារាជនីភ្នំពេញ បញ្ជាឲ្យផ្អាកការសាងសង់ កាលពី២៤ ខែកុម្ភៈ ឆ្នាំ២០១៥ យ៉ាងណាក៏ដោយ។

ពាក់ព័ន្ធនឹងករណីបន្ត សាងសង់រំលោភច្បាប់នេះ អភិបាលរងខណ្ឌជ្រោយចង្វា លោក យក់ ចន្ទីភិរម្យ ដែលធ្លាប់ ចូលរួមក្នុងការពិនិត្យ និងវាស់វែងនៅការដ្ឋានសាងសង់ខាងលើនោះ បានឲ្យដឹងថា ខាងក្រុមហ៊ុនអភិវឌ្ឍន៍ក្រុង រណបជ្រោយចង្វា គួរដាក់លិខិតនៅសាលាខណ្ឌជាថ្មី ដើម្បីឲ្យសាលាខណ្ឌ ដឹកនាំកម្លាំងចុះពនិត្យជាក់ស្តែងជា ថ្មីម្តងទៀត ។

ដោយឡែកតំណាងក្រុមហ៊ុន អភិវឌ្ឍន៍ក្រុងរណប ជ្រោយចង្វា បានឲ្យដឹងថាក្រុមហ៊ុន បានដាក់លិខិតទៅកាន់ សាលាធានី ភ្នំពេញរួចហើយ ដើម្បីឲ្យចាត់ការតាមនីតិវិធី ។

សូមជម្រាបថា អាជ្ញាធរជំនាញ សាលារាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋានក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយ ចង្វា កាលពីព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៥ កន្លងទៅ បានចុះពិនិត្យឈានដល់ ការផ្អាកបណ្ដោះអាសន្ននៅ ការ ដ្ឋានសំណង់មួយកន្លែង ស្ថិតនៅភូមិកៀនឃ្លាំង សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ដែលសាងសង់គ្មានច្បាប់ អនុញ្ញាត និង រំលោភលើតំបន់អភិវឌ្ឍន៍ ទីក្រុងរណបជ្រោយចង្វា។

នៅក្នុងសកម្មភាពចុះត្រួតពិនិត្យនោះ អាជ្ញាធរបានវាស់ទីតាំង ការដ្ឋានសាងសង់ ដែលមានម្ចាស់ឈ្មោះ ឡុង ចាន់ ថា ហើយរកឃើញថា ម្ចាស់សំណង់ធ្វើការសាងសង់ ដោយមិនមានច្បាប់អនុញ្ញាត្រឹមត្រូវ ពិសេសបាន សង់រំលោភ លើតំបន់គម្រោងអភិវឌ្ឍន៍ ដោយសំណង់ខាងលើ វាស់ចាប់ពីអ័ក្សផ្លូវជាតិលេខ ៦A លើសពីច្បាប់កំណត់ ។

តាមការកំណត់របស់សាលារាជធានីភ្នំពេញ ម្ចាស់កម្មសិទ្ធិ ដែលនៅជាប់នឹងផ្លូវជាតិលេខ ៦A ស្ថិតនៅជិតតំបន់ អភិវឌ្ឍន៍ទីក្រុងរណបជ្រោយចង្វា មានកម្មសិទ្ធិត្រឹម ១០០ម៉ែត្រប៉ុណ្ណោះ គិតចាប់ពីអ័ក្សផ្លូវជាតិ ។ បន្ទាប់ពីវាស់ វែងរួចក្រុមការងារជំនាញរកឃើញថា សំណង់ខាងលើ ពិតបានធ្វើរំលោភដីតំបន់ អភិវឌ្ឍន៍ទីក្រុងរណបជ្រោយ ចង្វាចំនួន ២១.១ម៉ែត្រ គុណនឹង ៤៩.៥ម៉ែត្រ ។

យោងតាមរបាយ៍ការណ៍នៃសកម្មភាព ចុះពិនិត្យការដ្ឋានសាងសង់ របស់ឈ្មោះ ឡុង ចាន់ថា ដែលមានទំហំ ១០៣ម៉ែត្រ គុណនឹង ៤៩,៥ម៉ែត្រ បានឲ្យដឹងថា បន្ទាប់ពីពិនិត្យជាក់ស្ដែង ការដ្ឋានសំណង់ខាងលើ ពុំមានសុំ ច្បាប់អនុញ្ញាតត្រឹមត្រូវនោះទេ ហើយអាជ្ញាធរបានសម្រេច ឲ្យម្ចាស់សំណង់ផ្អាកសកម្មភាព ជាបណ្ដោះអាសន្ន សិននឹងតម្រូវឲ្យម្ចាស់សំណង់សុំច្បាប់អនុញ្ញាត ទៅតាមនីតិវិធីនៃច្បាប់។

ដោយឡែកសម្រាប់លោក ឡុង ចាន់ថា ដែលជាម្ចាស់ការដ្ឋានសំណង់បានឲ្យដឹងថា លោកសំណូមពរឲ្យអាជ្ញាធរ អនុញ្ញាតឲ្យលោកធ្វើការសាងសង់បន្ដ នៅកន្លែងដែលមិនប៉ះពាល់ដល់គម្រោងអភិវឌ្ឍន៍ហើយសុំឲ្យផ្អាកតែកន្លែង ប៉ះពាល់ទៅបានហើយ ព្រោះកម្មកររបស់លោក ដែលជួលមកមានចំនួនរហូតដល់ ៦០នាក់ឯណោះ។

ចំណែកឯការសុំច្បាប់អនុញ្ញាតវិញ លោកអះអាង គេឯងនៅតំបន់នេះសងសង់អត់ច្បាប់ ដោយសាងសង់ជាតំបន់ អាស្រ័យផលតែដូចគ្នា៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>