ភ្នំពេញៈ នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១២ លោក ហៀក ចាន់លាង អភិបាលរងខណ្ឌមានជ័យ តំណាងលោក គួច ចំរើន អភិបាលខណ្ឌមានជ័យ នឹងមានការចូលរួម សមាជិក សមាជិកា គណបក្សខណ្ឌ និងសង្កាត់ ស្ទឹងមានជ័យ បានអញ្ជើញចុះទៅ សួរសុខទុក្ខ ដល់លំនៅដ្ឋានរបស់ លោក ហាវ សុខុម ដែលលោក មានជំងឺកំពុង សម្រាកព្យាបាល នៅផ្ទះ និងបាននាំយកថវិកាមួយ ចំនួនផងដែរ ។
ជាការលើកទឹកចិត្ត ដល់លោក ហាវ សុខុម ដែលលោកបានខិតខំ បំពេញការងារបក្ស ក៏ដួចជាការងារបម្រើ ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន របស់លោកបានយ៉ាងល្អ អស់រយៈពេលជាយូរមកហើយ ។ លោក ហៀក ចាន់លាង តំណាងឲ្យ លោក គួច ចំរើន អភិបាលខណ្ឌមានជ័យ បានឲ្យដឹងថា លោក ហាវ សុខុម មានអាយុ ៦៦ឆ្នាំ ជាសមាជិកអចិន្រៃ្តយ៍គណ បក្សខណ្ឌមានជ័យ ដោយមានជំងឺ សម្រាក ព្យាបាល នៅផ្ទះ ស្ថិតនៅតាម បណ្តោផ្លូវមុនីរ៉េត ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
លោកអភិបាលរងខណ្ឌ ហៀក ចាន់លាង បានបន្តទៀតថា ថវិកាដែលបាន នាំយកមកឧបត្ថម្ភ លោក ហាវ សុខុម នាពេលនេះមាន ថវិកា ចំនួន៥០ម៉ឺនរៀល ជាថវិការបស់លោក គួច ចំរើន ប្រធានគណបក្សខណ្ឌ និងថវិកាចំនួន២០ម៉ឺនរៀល ជាថវិការបស់លោក សេង សាញ់ ប្រធានគណបក្ស សង្កាត់ ស្ទឹងមានជ័យ និងក្រុមការងារ ខណ:ដែល មន្រ្តីបក្សជួបនូវទុកលំបាកនានា ហើយនេះគឺជាវប្បធម៌ មួយជួយចែករំលែក គ្នាពេលមានទុក្ខ របស់គណបក្ស ប្រជាជនកម្ពុជា ហើយវប្បធម៌នេះ គឺយើងនឹងបន្តជារហូត ។ ទោះបីជាថវិកានា ពេលនេះវាតិចតួចក្តី ប៉ុន្តែក៏ជាការជួយសម្រាលនូវការខ្វះខាតបានមួយរយៈតូចផងដែរ ។
ចុងបញ្ចប់ លោក ហៀក ចាន់លាង បានពាំនាំនូវ ប្រសាសន៍សូរសុខទុក្ខ របស់លោក គួច ចំរើន អភិបាលខណ្ឌ បានផ្តាំផ្ញើសួរសុខទុក្ខលោក ហាវ សុខុម ឲ្យឆាប់ជាសះស្បើយពីជំងឺ ដើម្បីបានទៅបម្រើការងារ ជូនបក្ស ជាបន្តទៀត។ នេះជាកាយវិការរបស់ថ្នាក់ ដឹកនាំគណបក្សប្រជាជន ដែលតែងតែយកទុក្ខដាក់ខ្ពស់បំផុត ចំពោះមន្ត្រីថ្នាក់ក្រោមជានិច្ច ហើយលោកតែងតែ ជម្រុញឲ្យមន្រ្តីបក្សខណ្ឌ ចុះពិនិត្យមើល ចំពោះមន្ត្រីថ្នាក់ ក្រោមដែល លោកមានជីវភាពខ្វះខាត ចាស់ជរា ឬមានជំងឺប្រចាំកាយ ដើម្បីបានជួយ ឧបត្ថម្ភគាំទ្រដល់ពួកគាត់ មិនទុកឲ្យពួកគាត់នៅ ឯកការនោះឡើយ ជាពិសេសនោះគឺត្រូវចេះជួយយកអាសា