Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

អយុត្តិធម៌ បក្ខពួកនិយម ជំរុញឲ្យសមាជិក បក្សសង្រ្គោះជាតិ ខេត្តសៀមរាប សុំប្តូរលោកស្រី កែ សុវណ្ណរតន៍

$
0
0

ភ្នំពេញ៖ សកម្មជនសំខាន់ៗមកពីខេត្តសៀមរាបប្រមាណជា ១០០នាក់ នៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៥ បានប្រមូលផ្តុំគ្នានៅទីស្នាក់ការគណបក្សសង្រ្គោះជាតិ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ទាមទារឲ្យ ផ្លាស់ប្តូរលោកស្រី កែ សុវណ្ណរតន៍ ចេញពីប្រធានក្រុមការងារចុះជួយខេត្តសៀមរាប។ ការតវ៉ានេះ ដោយពួកគេ អះអាងថា ការដឹកនាំរបស់លោកស្រីតំណាងរាស្រ្តរូបនេះ ដឹកនាំគ្មានយុត្តិធម៌ គ្មានតម្លាភាព បក្ខពួកនិយម មិន មានស្មារតីសាមគ្គិភាព ដែលជាប្រភពនាំមកនូវភាពបែកបាក់ផ្ទៃក្នុង។

ពាក្យថា ដូរៗ ដែលគេធ្លាប់តែឮចេញពីមាត់របស់សកម្មជន គណបក្សសង្រ្គោះជាតិ សុំឲ្យដោះដូរនាយករដ្ឋមន្រ្តី កម្ពុជា សម្តេចតេជោ ហ៊ុន សែន កាលពីពេលទើបបញ្ចប់ ការបោះឆ្នោតជាតិនាឆ្នាំ២០១៣នោះ នៅព្រឹកថ្ងៃមិញ  នេះ ពាក្យទាំងអស់នេះ ត្រូវបានរំលេចឡើងលើផ្ទាំងបដាតវ៉ារបស់សមាជិកគណបក្សសង្រ្គោះជាតិ ដើម្បីដោះដូរ  លោកស្រី កែ សុវណ្ណរតន៍ វិញហើយ។

យោងតាមលិខិតស្នើសុំដោះដូរផ្ញើជូន លោក សម រង្ស៊ី ប្រធានគណបក្ស និង លោក កឹម សុខា អនុប្រធានក្រុម  អ្នកតវ៉ា បានបញ្ជាក់ថា «យើងទាំងអស់គ្នាចង់បានការផ្លាស់ប្តូរសង្គមមួយពីភាពអយុត្តិធម៌ ដើ ម្បីឲ្យសង្គមមួយ ប្រកបដោយ ភាពយុត្តិធម៌ សម្រែកដូរៗ នៃពលរដ្ឋខ្មែរ ជាពិសេសយុវជនស្រែកកងរំពងពេញទីក្រុងសៀមរាប គឺ  ចង់បានសង្គមមួយមានយុត្តិធម៌ មានភាពស្អាតស្អំជាងមុន តាមរយៈគណបក្សសង្រ្គោះជាតិ ដូចនេះគណបក្ស សង្រ្គោះជាតិ ត្រូវតែ កែទម្រង់ផ្ទៃក្នុងបក្សឲ្យមានយុត្តិធម៌ និង ស្អាតស្អំជាមុនសិន ទើបអាចផ្លាស់ប្តូរសង្គមបច្ចុប្ប  ន្ននេះបាន»។

តាមរយៈលិខិតដដែលនេះ ក្រុមអ្នកតវ៉ា បានបង្ហាញជំហរមុតមាំថា ប្រសិនបើគ្មានផ្លាស់ប្តូរលោកស្រី កែ សុវណ្ណ  រតន៍ ដែលជាភរិយារបស់លោក យឹម សុវណ្ណ មន្រ្តីមានឥទ្ធិពលក្នុងគណបក្សសង្រ្គោះជាតិ ចេញទេ ពួកគេនឹង បន្តតវ៉ាប្រឆាំងនៅស្នាក់ការគណបក្សសង្រ្គោះជាតិ ក្នុងខេត្តសៀមរាប និងនៅភ្នំពេញជារៀងរហូត។

លោក ថោង ធឿង អនុប្រធានគណបក្សសង្រ្គោះជាតិស្រុកស្រីស្នំ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនា  ព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៥ថា ការតវ៉ាសុំឲ្យដោះដូរលោកស្រី កែ សុវណ្ណរតន៍ គឺធ្វើដោយឆន្ទៈ មិនមាន គណបក្សនយោបាយណាមួយនៅពីក្រោយនោះទេ។

លោក ថោង ធឿង ដែលបានចូលបម្រើ គណបក្សប្រឆាំងមួយនេះ តាំងពីឆ្នាំ២០០៨នោះ បានរៀបរាប់បន្តថា  ការដឹកនាំរបស់លោកស្រី កែ សុវណ្ណរតន៍ ប្រមាណជា ៣អាណត្តិក្នុងខេត្តសៀមរាប បាននិងកំពុងធ្វើឲ្យថ្នាក់ ដឹកនាំបក្សក្នុងខេត្តអស់ជំនឿចិត្ត ហើយបានចាកចេញអស់ជាច្រើននាក់ មកហើយ។

អនុប្រធានបក្សប្រឆាំងប្រចាំស្រុកស្រីស្នំរូបនេះ បានបន្តទៀតថា ក្នុងការដឹកនាំ ជាច្រើនឆ្នាំមកនេះ លោកស្រី កែ  សុវណ្ណ រតន៍ មិនសូវបានចុះដល់មូលដ្ឋាននោះទេ ហើយប្រសិនបើចុះដល់វិញ ក៏មិនសូវបានសំណេះសំណាល អ្វីច្រើននោះដែរ ព្រោះដំណើររបស់លោកស្រីតក់ក្រហល់ខ្លាំងពេក។

អនុប្រធានបក្សប្រឆាំងប្រចាំស្រុកស្រីស្នំរូបនេះ បានបញ្ជាក់ថា ការតវ៉ារបស់ខ្លួន ក្នុងគោលបំណងឲ្យគណបក្ស សង្រ្គោះជាតិ មានការរីកចម្រើនឡើងវិញ មិនមានចេតនាប្រឆាំងនឹងលោកស្រី កែ សុវណ្ណរតន៍ នោះទេ។

លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បន្ទាប់ពីតវ៉ា ក៏បានចេញមក សម្របសម្រួលដោះស្រាយភ្លាមៗ ផងដែរ។ លោក សម រង្ស៊ី បានស្នើឲ្យអ្នកតវ៉ាទាំងអស់ចុះកាន់ខេត្តសៀមរាបវិញ ហើយរូបលោក និង លោក កឹម  សុខា ជាអនុប្រធាន នឹងចុះជួបដោះស្រាយដោយផ្ទាល់នៅខេត្តសៀមរាបនាថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៥។

លោក សម រង្ស៊ី បានថ្លែងក្នុងពេលជួប ជាមួយសកម្មជនតវ៉ាទាំងនោះថា «តាម បែបបទនីតិវិធី ខ្ញុំបានឃើញខ្លះ ហើយ ប៉ុន្តែ ថ្ងៃនេះ ខ្ញុំបានចាត់ឱ្យបងប្អូនយើងទទួល ក្រែងមានព័ត៌មានអ្វីបន្ថែម ស្តាប់បងប្អូនមានបញ្ហាមាន យោបល់យ៉ាងម៉េច ឱ្យបានគ្រប់ជ្រុងជ្រោយ ប៉ុន្តែមុននឹងធ្វើសេចក្តីសម្រេចអ្វីមួយ គឺយើងត្រូវតែស្តាប់ទាំងសង  ខាងមានភាគីប៉ុន្មាន យើងស្តាប់ភាគីទាំងអស់»។

លោកក៏ បានសម្តែងការគាំទ្រ ចំពោះ ការតវ៉ារបស់សកម្មជនទាំងអស់ ដែលបានពុះពារតវ៉ារហូតដល់រាជធានី ភ្នំពេញ ក្នុងគោលដៅអនុវត្តតាមគោលការណ៍ប្រជាធិបតេយ្យដើម្បីឱ្យសង្រ្គោះជាតិ កាន់តែរឹងមាំផងដែរ។

សូមបញ្ជាក់ថា គណបក្សសង្រ្គោះជាតិ បាននិងកំពុងមានបញ្ហារង្គោះរង្គើផ្ទៃក្នុងជាខ្លាំងក្រោយពេលបានចូល បម្រើការងារក្នុងរដ្ឋសភា ជាមួយគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច ជាក់ស្តែងកាលពី ចុងឆ្នាំ២០  ១៤ សមាជិកបក្សក្នុងស្រុកល្វាឯមជាច្រើននាក់ បានដើរចេញទៅចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា។ នៅ  ពេលថ្មីៗនេះទៀតសោត តំណាងរាស្រ្ត មណ្ឌលខេត្តកំពតម្នាក់ គឺលោក វ៉ាន សំ អឿន ក៏បានចាកចេញពីបក្ស ប្រឆាំងមួយនេះ ទៅចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>