Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

រថយន្ដ ហ៊ីយ៉ាន់ដាយ បែកកង់មុខ រេ ចង្កូតបុក ម៉ូតូពីរគ្រឿង ស្លាប់និងរបួស៤នាក់

$
0
0

កំពង់ចាម ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យ រន្ធត់មួយទៀតបានកើតឡើង នៅក្នុងទឹកដី ស្រុកស្រីសន្ធរ ក្រោយពី រថយន្ដកូរ៉េ ហ៊ីយ៉ាន់ ដាយ ទម្ងន់៤,៥តោន បានបែកកង់មុខហើយ រេចង្កូតទៅបុកអ្នកជិះម៉ូតូពីរគ្រឿង ដែល បញ្ច្រាសទិសគ្នាបណ្ដាល ឱ្យស្លាប់ម្នាក់ របួស ធ្ងន់៣នាក់ នៅនឹងកន្លែងកើតហេតុ ។

មន្ដ្រីនគរបាលចរាចរណ៍ស្រុកស្រីសន្ធរ បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ខាងលើ នេះបានកើតឡើង កាលពី វេលាម៉ោង៤និង ១៥នាទីរសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០១៥ ស្ថិតនៅភូមិទ្រាស ឃុំខ្នារស ស្រុកស្រីសន្ធរ ខេត្ដកំពង់ចាម ។

មន្ដ្រីនគរបាលចរាចរណ៍បានឱ្យដឹងទៀត ថា មុនពេលកើតហេតុ មានរថយន្ដម៉ាកហ៊ី យ៉ាន់ដាយ ពណ៌ស ពាក់ស្លាក លេខ ៥០៥១ ភព៣ បានធ្វើដំណើរតាមបណ្ដោយផ្លូវក្រាល គ្រួសក្រហម ក្នុងទិសដៅពីកើតទៅលិច ស្រាប់តែរថយន្ដ បែកកង់មុខខាងឆ្វេង ក៏រេ ចង្កូតទៅខាងស្ដាំដៃរបស់ម៉ូតូបុកជនរងគ្រោះ ៤នាក់ កំពុងជិះម៉ូតូពីរគ្រឿង បណ្ដាលឱ្យ បុរសម្នាក់ជាអ្នកបើកម៉ូតូកៀបជាប់ទៅនឹង រថយន្ដស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។

ដោយឡែកជនរងគ្រោះ៣នាក់ផ្សេងទៀត ប្រុសមួយស្រីពីរ ប៉ើងចេញពីម៉ូតូដេកស្ដូក ស្ដឹងនៅលើដី រងរបួសយ៉ាងធ្ងន់ធ្ងរគួរឱ្យ អាសូរ ។

គ្រោះថ្នាក់ចរាចរណ៍នេះ បានធ្វើឱ្យម៉ូតូ ទាំងពីរគ្រឿងនិងរថយន្ដខូចខាត ហើយត្រូវ បានសមត្ថកិច្ចយកទៅរក្សាទុក នៅអធិការ ដ្ឋាននគរបាលស្រុកស្រីសន្ធរ ដើម្បីរង់ចាំការ ដោះស្រាយបន្ដទៀត ។

តាមការបញ្ជាក់ពីសមត្ថកិច្ចក្រោយកើត ហេតុ អ្នកបើករថយន្ដបានបើកទ្វាររត់គេច ខ្លួនដោយសុវត្ថិភាព ប៉ុន្ដែស្នង ការនគរបាល ខេត្ដបានបញ្ជាឱ្យធ្វើការស្រាវជ្រាវអ្នកបើក រថយន្ដបង្ក ដើម្បីឈានទៅដល់ការឃាត់ខ្លួន យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ។

ក្រោយកើតហេតុ ជនរងគ្រោះដែលរង របួសធ្ងន់ទាំង៣នាក់ ត្រូវបានសមត្ថកិច្ចទាក់ ទងទៅរថយន្ដសង្គ្រោះបន្ទាន់ ដឹកយកទៅ សង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ រីឯសព ជនរងគ្រោះម្នាក់ ដែលគៀបជាប់នឹងរថយន្ដ នោះ ត្រូវបានសមត្ថកិច្ចនិងប្រជាពលរដ្ឋនាំ គាស់យកចេញ ដើម្បីទុកឱ្យក្រុមគ្រួសារយក ទៅធ្វើបុណ្យតាមប្រពៃណី ៕


Viewing all articles
Browse latest Browse all 8042

Latest Images

Trending Articles





Latest Images