Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

អភិបាលខេត្ដ ព្រះវិហារ អំពាវនាវ ឱ្យអាជ្ញាធរ មានសមត្ថកិច្ច ជួយទប់ស្កាត់បទ ល្មើសលើស្ដ្រី គ្រប់រូបភាព

$
0
0

ព្រះវិហារ ៖ អភិបាលខេត្ដព្រះវិហារ លោកអ៊ុំ ម៉ារ៉ា បានធ្វើការអំពានាវ ដល់ អាជ្ញាធរមាន សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ នៅក្នុងខេត្ដ ជួយទប់ស្កាត់បទល្មើស ដែល កើតមានទៅលើស្ដ្រីគ្រប់រូបភាព ដូចជាការ ជួញដូរ ការប្រើប្រាស់ គ្រឿងញៀននិងការ ប្រើអំពើហិង្សាក្នុងគ្រួសារ ។

ការថ្លែងអំពាវនាវបែបនេះ បានធ្វើឡើង ក្នុងឱកាសដែលលោកអភិបាលខេត្ដ និងលោកស្រី បានអញ្ជើញចូល រួមជាអធិបតី ភាពនៅក្នុងពិធីអបអរសាទរខួបលើកទី១០៤ សិទ្ធិនារីអន្ដរជាតិ ៨មីនា នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៥ ក្រោមប្រធានបទ “ដំណើរឆ្ពោះទៅមុខ ស្ដ្រីកម្ពុជា ក្រោយសន្និសីទ ស្ដ្រីពិភពលោក ១៩៩៥” ។

នៅក្នុងពិធីនេះ ក៏មានការ អញ្ជើញ ចូលរួមពី សំណាក់ថ្នាក់ ដឹកនាំក្រុម ប្រឹក្សាភិបាល ថ្នាក់ដឹកនាំគណៈអភិបាល កងកម្លាំងប្រដាប់អាវុធ មន្ទីរពាក់ព័ន្ធ  និងមន្ដ្រីរាជការ ជាស្ដ្រី ប្រមាណ៦០០នាក់ ។

នៅចំពោះមុខថ្នាក់ដឹកនាំនិងមន្ដ្រីរាជការ ទាំងអស់ អភិបាលខេត្ដព្រះវិហារ បានថ្លែងបញ្ជាក់ថា «យើងសូមអំពាវនាវឱ្យ លើកកម្ពស់សិទ្ធិនារី និងការបញ្ជ្រៀបយ៉េនឌ័រ និងចូលរួមលើកកម្ពស់សីលធម៌សង្គម» ។

លោកអ៊ុំ ម៉ារ៉ា បានបន្ដទៀតថា «យើងក៏សូមអំពាវនាវឱ្យអាជ្ញាធរមានសមត្ថកិច្ច និងថ្នាក់ដឹកនាំជួយទប់ស្កាត់ អំពើ ហិង្សាក្នុងគ្រួសារ ទប់ស្កាត់និងប្រឆាំងការជួញដូរស្ដ្រី ការជួញដូរមនុស្ស និងការប្រើប្រាស់ ការសេពគ្រឿងញៀន» ។

លោកអភិបាលខេត្ដ ក៏បានលើកឡើងទាក់ទិនទៅនឹងកំណែទម្រង់ស៊ីជំរៅរបស់រាជរដ្ឋាភិបាល នៅក្នុងអាណត្ដិទី៥នេះ ហើយក៏បានផ្ដោតសំខាន់លើការលើកកម្ពស់ សិទ្ធិនារីផងដែរ ។

ក្រោយបញ្ចប់ការសំណេះសំណាលជាមួយមន្ដ្រីរាជការរបស់ខ្លួន លោកអភិបាលខេត្ដ និងលោកស្រី ក៏បានប្រគល់ បាច់ផ្កានិងវត្ថុអនុស្សាវរីយ៍ ជូនថ្នាក់ដឹកនាំជាស្ដ្រី នៅក្នុងជួរក្រុមប្រឹក្សា ខណៈអភិបាល និងមន្ទីរកិច្ចការនារី ។

ដោយឡែកស្ដ្រីដែលបានចូលរួមទាំង៦០០នាក់នោះ លោកអភិបាលខេត្ដនិងលោកស្រី បានចំណាយថវិកា ២២លានរៀល ដោយផ្ដល់ជូនសារុង ម្នាក់មួយនិងថវិកា ២ម៉ឺនរៀល៕

អភិបាលខេត្តព្រះវិហារ អញ្ជើញចូលរួម នៅក្នុងទិវាអបអរសាទរ សិទ្ធិនារី ៨មីនា

លោក អ៊ុំ ម៉ារ៉ា ប្រគល់បាច់ផ្កា ជូនភរិយា

លោក អ៊ុំ ម៉ារ៉ា ប្រគល់បាច់ផ្កា ជូនអភិបាលរងខេត្ត ជាស្រ្តី


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>