ភ្នំពេញ៖ ពាណិជ្ជកម្មខ្មែរ ដែលមានសមត្ថភាព និងដើមទុន បានសម្រេចចិត្តបោះទុននូវទឹកប្រាក់ប្រមាណជាង ១០០លានដុល្លារអាម៉េរិក វិនិយោគលើកាអភិវឌ្ឍន៍លំនៅស្ថានបែបលក្ខណៈទំនើប ដែលឈ្មោះថា បុរី The Mekong Royal ដើម្បីជួយលើកកម្ពស់សោភណ្ឌភាពរាជនីភ្នំពេញ។
ប្រធានផ្នែកលក់នៃគម្រោងអភិវឌ្ឍន៍បុរី The Mekong Royal កញ្ញា ចេវ សុឃុន បានផ្តល់បទសម្ភាសន៍ដល់អ្នក យកព័ត៌មានមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលដឹងថា គម្រោងអភិវឌ្ឍន៍បុរី The Mekong Royal ជំហានទី១ បានចាប់ផ្តើមបានរយៈពេលប្រមាណ៧ខែមកហើយ ដោយគិតមកដល់ពេលនេះបានសាងសង់រួចំនួន ៤០ភាគរយ និងលក់អស់ជាង ៦០ភាគរយហើយ។
បុរី The Mekong Royal ជំហានទី១ កំពុងអភិវឌ្ឍន៍លំនៅស្ថានលើផ្ទៃដី ១៣ហិកតា ស្ថិតតាមបណ្តាយផ្លូវជាតិលេខ៦A ក្នុងសង្កាត់ ព្រែក លៀប ខណ្ឌ ជ្រោយចង្វា រាជធានី ភ្នំពេញ ដែល ចម្ងាយ ប្រមាណ៥ គីឡូម៉ែត្រប៉ុណ្ណោះ ពី ស្ពាន ជ្រោយចង្វា។
ខាងក្រោមនេះជាវីដេអូ នៃកិច្ចសម្ភាសន៍រវាងអ្នកព័ត៌មានរបស់មជ្ឈមណ្ឌលព័ត៌មានដើមអំពិល និង ប្រធានផ្នែកលក់ បុរី The Mekong Royal។