ភ្នំពេញ ៖ តបតាមការ អំពាវនាវរបស់ ប្រមុខនៃរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន តម្រូវឱ្យភាគីពាក់ព័ន្ធជាពិសេសអង្គ ភាព រដ្ឋាករទឹកស្វយ័ត ក្រុងភ្នំពេញ ពិនិត្យ មើលការផ្គត់ផ្គង់ទឹក ដោយផ្ទាល់ទៅកាន់ បន្ទប់ជួលរបស់កម្មករកម្មការិនី សិស្ស និស្សិតនៅទូទាំងរាជធានីភ្នំពេញ ថ្នាក់ដឹកនាំ អង្គភាពមួយនេះ ជាមួយមន្ដ្រីរបស់ខ្លួន បាន សហការជាមួយ អាជ្ញាធររាជ ធានីភ្នំពេញ ក៏ដូចជាតាមបណ្ដាខណ្ឌ បាននឹងកំពុងបន្ដ សកម្មភាពចុះផ្សព្វផ្សាយ ដោយផ្ទាល់ទៅ កាន់ម្ចាស់ផ្ទះជួល ក៏ដូចជាអ្នកជួលផ្ទះ តែម្ដង។
តម្លៃទឹក ដែលប្រមុខនៃរាជរដ្ឋាភិបាល បានស្នើឱ្យក្រសួងឧស្សាហកម្ម និងសិប្បកម្ម ជាពិសេស អង្គភាពរដ្ឋាករទឹកស្វយ័តក្រុង ភ្នំពេញ ពិនិត្យមើលនិងកំណត់តម្លៃនោះ គឺរដ្ឋ បានគិតតម្លៃពីម្ចាស់ផ្ទះជួល ត្រឹម ១០៣០រៀល ក្នុងមួយម៉ែត្រគូប ហើយ តម្រូវឱ្យម្ចាស់ជួលទាំងនោះ គិតថ្លៃទឹកពីអ្នក ជួលបន្ទប់ ត្រឹម ១២០០រៀល ក្នុង១ម៉ែត្រ គូប ក្នុងនោះគិតទាំងការបញ្ចុះប្រព័ន្ធលូទឹក ស្អុយចំនួន១០ភាគរយផងដែរ ។
ការស្វែងរកដំណោះស្រាយ និងកំណត់ តម្លៃសារជាថ្មី របស់សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែននោះ គឺក្នុងគោលបំណង កាត់ បន្ថយការចំណាយរបស់អ្នកជួលបន្ទប់ នៅ ដូចជា កម្មករកម្មការិនី សិស្ស និស្សិត នៅ ទូទាំងរាជធានីភ្នំពេញ ដោយកន្លងទៅ អ្នក ជួលបន្ទប់ទាំងនេះ ត្រូវបានម្ចាស់ផ្ទះជួល ជាអ្នកកំណត់តម្លៃ ជូនពួកគេឱ្យបង់ពីតម្លៃ នៃការប្រើប្រាស់ទឹក ។
ដោយមានការណែនាំពីសំណាក់រដ្ឋមន្ដ្រី ក្រសួងឧស្សាហកម្មនិងសិប្បកម្ម អគ្គនាយក រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ លោកស៊ឹម ស៊ីថា បានដឹកនាំមន្ដ្រីរបស់ខ្លួនសហការជា មួយអាជ្ញាធររាជធានីភ្នំពេញ ចុះទៅជួប ផ្ទាល់ជាមួយម្ចាស់ផ្ទះជួលនិងជួល បន្ទប់ ស្នាក់នៅឱ្យយល់ពីការកំណត់ថ្លៃនៃការ ប្រើប្រាស់ទឹក ។
មន្ដ្រីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បាន ឱ្យដឹងថា សកម្មភាពចុះទៅជួបជាមួយប្រជា ពលរដ្ឋ ដោយផ្ទាល់នេះ បានធ្វើឡើងនៅ ទូទាំងរាជធានីភ្នំពេញ ជាពិសេសតាមតំបន់ ណា ដែលសំបូរទៅ បន្ទប់ជួលជូនកម្មករកម្ម ការិនី ក៏ដូចជាសិស្ស និស្សិត ។
យោងតាមរបាយការណ៍របស់លោក ស៊ឹម ស៊ីថា អគ្គនាយករដ្ឋាករទឹកស្វយ័ត ក្រុងភ្នំពេញ កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៥ បានបង្ហាញថា កាលពីថ្ងៃទី២ ខែមីនា កន្លងទៅ រដ្ឋាករទឹក បានអនុវត្ដក្នុង ការបំពេញកិច្ចសន្យាបន្ថែម ជូនដល់អតិថិជន មានបន្ទប់ចំនួន២៩ទីតាំង ដែលមាន៥៦៦បន្ទប់ ដូច្នេះ គិតត្រឹមថ្ងៃដលែនោះ អង្គភាពរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ អនុវត្ដបានសរុប ១៦៧២ទីតាំង ដែលមានបន្ទប់ ៣៥១២៤បន្ទប់ ។
របាយការណ៍របស់លោកស៊ឹម ស៊ីថា ក៏ បានបង្ហាញពីការពន្យល់ណែនាំ និងផ្សព្វផ្សាយសេចក្ដីអំពាវ នាវរបស់ប្រមុខ នៃរាជរដ្ឋាភិបាល នៅអង្គភាពរបស់ខ្លួន អតិថិជនបានយល់ព្រមបំពេញ កិច្ចសន្យាបន្ថែមនិងមានសំណូមពរដូចខាងក្រោម គឺស្នើ លក់ទឹក ជូនដល់កម្មករកម្មការិនី ក្នុងតម្លៃ ១២០០រៀល ក្នុងមួយម៉ែត្រគូប ដោយយោងលើសម្ពាធទឹករបស់អង្គភាព រដ្ឋាករទឹកមិនគ្រប់គ្រាន់ ត្រូវប្រើប្រាស់ភ្លើង បន្ថែម ។
មន្ដ្រីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក៏សូម អំពាវនាវដល់ប្រជាពលរដ្ឋ ដែលជួល បន្ទប់ស្នាក់នៅក្នុងរាជធានីភ្នំពេញ ទាំងអស់ ឱ្យដឹងពីតម្លៃ ដែលត្រូវបានកំណត់នៃការបង់សេវា ចំពោះការប្រើប្រាស់ទឹក ពោល លែងបង់ទៅតាមការកំណត់របស់ម្ចាស់ផ្ទះជួលទៀតហើយ គឺបង់ទៅតាមតម្លៃរបស់រដ្ឋ ១២០០រៀល ក្នុងមួយម៉ែត្រគូប ៕